ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិបកាំ​ភ្លើង​ធំ​ Arsenal ទិញ​កីឡា​ករ​ខ្សែ​ការ​ពារ​ Calum Chamber តម្លៃ​ជាង​27​លាន​ដុល្លារ​ពី​ Southampton​

9 ឆ្នាំ មុន

យោង​តាម​ប្រភព​ព័ត៌​មាន​ពី​ក្លិប​កាំ​ភ្លើង​ធំ​ Arsenal បាន​ឱ្យ​ដឹង​ថា ក្លិប​​បាន​បញ្ចប់​កិច្ច​ព្រម​ព្រៀង​ដោយ​ជោគ​ជ័យ​ក្នុង​ការ​ទិញ​កីឡា​ករ​ខ្សែ​ការ​ពារ​ Calum Chamber ពី​ក្លិប Southampton ក្នុង​តម្លៃ​១៦​លាន​ផោន​ស្មើ​នឹង​ជាង​២៧​លាន​ដុល្លារ​អាមេ​រិក​ ក៏​ប៉ុន្តែ​មិន​បាន​បញ្ជាក់​ឱ្យ​ដឹង​ពី​រយៈ​ពេល​កុង​ត្រា​នោះ​ទេ ។

ក្លិប​កាំ​ភ្លើង​ធំ​ Arsenal ទំនង​ជា​ផ្តល់​តួនាទី​ឱ្យ​កីឡា​ករ​វ័យ​១៩​ឆ្នាំ​រូប​នេះ​ជា​ខ្សែ​ការ​ពារ​ស្លាប​ស្តាំ​ កណ្តាល​ឬ​អាច​ជា​ជម្រើស​ផ្សេង​ទៀត​ ។

កីឡា​ករ Calum ចូល​មក​លេង​ឱ្យ​ក្លិប​ Southampton ក្នុង​ឆ្នាំ​២០១២ ។ នៅ​ជ​ាមួយ​ក្លិប​ Southampton ធ្លាប់​បង្ហាញ​វត្ត​មាន​២៥​លើក​ តែ​ពុំ​ទាន់​មាន​លទ្ធ​ភាព​ស៊ុត​បាល់​បញ្ចូល​ទី​នោះ​ទេ ៕