ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសស៊ីឈ្នួលអារឈើម្នាក់​ ត្រូវរណារយន្តកន្រ្តា​ក់ភ្លាត់ចំ.ក ស្លា.ប់

9 ឆ្នាំ មុន

ខេត្តសៀមរាប ៖​ បុរសម្នាក់បានដាច់ខ្យល់​ស្លា.ប់​តាមផ្លូវ ​ខណៈពេលក្រុមគ្រួសារ​ដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ​ បន្ទាប់ពីបុរសរងគ្រោះ​ត្រូវរណាយន្តម៉ាស៊ីនត្រង់ស៊ីន័រ ​កន្រ្តាក់ភ្លាត់មកចំ.ក​ ខណៈកំពុងអារឈើ​ឲ្យមន្រ្តីបរិស្ថានម្នាក់ ។

ហេតុការណ៍​គ្រោះអកុសលនេះ ​​បានកើតឡើង​នៅម៉ោង០៥ល្ងាច ​​ថ្ងៃទី២៥ កក្កដា ​២០១៤​ ​នៅក្នុងភូមិ-ឃុំខ្វាវ ​ស្រុកជីក្រែង ​។

ខេត្តសៀមរាប ៖​ បុរសម្នាក់បានដាច់ខ្យល់​ស្លាប់​តាមផ្លូវ ​ខណៈពេលក្រុមគ្រួសារ​ដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ​ បន្ទាប់ពីបុរសរងគ្រោះ​ត្រូវរណាយន្តម៉ាស៊ីនត្រង់ស៊ីន័រ ​កន្រ្តាក់ភ្លាត់មកចំ.ក​ ខណៈកំពុងអារឈើ​ឲ្យមន្រ្តីបរិស្ថានម្នាក់ ។

ហេតុការណ៍​គ្រោះអកុសលនេះ ​​បានកើតឡើង​នៅម៉ោង០៥ល្ងាច ​​ថ្ងៃទី២៥ កក្កដា ​២០១៤​ ​នៅក្នុងភូមិ-ឃុំខ្វាវ ​ស្រុកជីក្រែង ​។

បើតាមអ្នកសឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានស្រង់សំដីប្រពន្ឋជនរងគ្រោះឲ្យ​ដឹងថា ​មុនពេលកើតហេតុ​ ប្តីរបស់​គាត់ត្រូវបានមន្រ្តីបរិស្ថាន​ម្នាក់ឈ្មោះ​ គង់ សុធា​ ប្រធានស្នាក់ការ​ជម្រកសត្វព្រៃបឹងពែរ​ និងបើកសិប្បកម្ម​អារឈើផង បាន​ជួល​ឲ្យទៅអារឈើ​បេងទំហំមុខកាត់​ ១,៣ម៉ែត្រចំនួន០២ដុំ ​ដោយឲ្យកម្រៃឈ្នួលស្រាបៀរ១០កំប៉ុង​ ។ ក្រោយពីបាន​ព្រមព្រៀងគ្នារួច ​ប្តីរបស់គាត់បានចាប់ផ្តើម​អារឈើបេងនោះ ​ស្រាប់តែពេលកំពុងតែអារ​ ក៏ត្រូវរណាយន្តម៉ាស៊ីន​ត្រង់ស៊ីន័រ​កន្រ្តាក់ភ្លាត់ត្រូវចំ.ក ​បណ្តាលឲ្យរងរបួសធ្ងន់ ​ហើយបានស្លាប់ពេល​កំពុងដឹកបញ្ជូន​ទៅ​សង្គ្រោះបន្ទាន់​នៅមន្ទីរពេទ្យ ។ ​

បុរសរងគ្រោះឈ្មោះ ​គិន លាង ហៅ​ ឡេវ អាយុ៣៤ឆ្នាំ​ រស់នៅក្នុងភូមិ-ឃុំ​កើតហេតុខាងលើ ។

ព័ត៌មានលម្អិតនឹង​មានផ្សាយជូននៅ​លើសារព័ត៌មាន​កោះសន្តិភាព ៕