ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុនភ្នំពេញ​​ក្រោន​លើកពាន​ ថ្ងៃនេះ​ចំាមើលថា​បឹងកេត​អាចមាន​អ្វីធ្វើ​ឱ្យ​អ្នកគំាទ្រ​ភ្ងាក់ផ្អើល​ ?

9 ឆ្នាំ មុន

រាជ​​ធានី​ភ្នំពេញ ៖ រសៀល​នេះ​ការប្រកួត​កីឡាបាល់​ទាត់ដណ្តើម​ពានរង្វា​ន់​មិត្តហ្វូនខេម​បូឌាន​លីក ដល់​ថ្ងៃផ្តាច់ព័្រត្រ​ហើយ ដោយ​​ក្រុម​ដែលនឹង​ក្លាយ​ជា​ជើងឯក​រដូវកាលនេះ​ភ្នំពេញ​ក្រោន នឹងប្រកួត​បង្រ្គប់​កិច្ចជាមួយ​ក្រុមចំការ​កៅស៊ូ​បឹង​កេត និងមួយ​ប្រកួតទៀត​ក្រុម​ណា​ហ្គា​ខបត្រូវ​ជួបប្រកួត​ជាមួយ​ក្រុម​ខ្ទាត​ចេញពីការ​ប្រកួត Albirex ​Niigata​ Phnom Penh។

ការ​ប្រកួតដែល​នឹ​ងត្រូវចាប់​ផ្តើមនៅ​វេលា​ម៉ោង១៥ និង​៣០នាទី​តទៅនោះ​ អ្នកទស្សនា​ប្រាកដជា​ចង់ឃើញ​នូវការ ប្រកួត​ចុងក្រោយ​រវាងក្រុមជើង​ខ្លំាង​ទំាង​ពីរមិន​ខាន បើទោះបី​ជាបានដឹងថា​ ក្រុម​ដែលលើកពាន គឺភ្នំពេញ​ក្រោនក៏​ដោយ ព្រោះ​ពិន្ទុរវាង​ក្រុមទំាងពីរ​កំពុងតែ​ប្រដំប្រសង​គ្នា។ ចំពោះ​ក្រុម​​ណាហ្គាខ​បវិញ​ បើសិន​ជារសៀលនេះ​អាចយក​ឈ្នះលើ ​Albirexបាន ​នឹងអាចរ​ក្សា​តំណែងខ្លួន​លេខ៣ដដែល តែបើ​សិនជា​មិនអាច​ការពារ​បាននឹង​ត្រូវ​ធ្លាក់ទៅ​លើក្រុម​ស្វាយរៀង​ហើយ ព្រោះ​ពេលនេះ​តំណែងនេះកំពុងស្ថិត​នៅក្រោម​ការគ្រប់​គ្រងរបស់​ស្វាយរៀង​នៅឡើយ។

ចំាមើលថា​តើការ​ប្រកួតបង្រ្គប់​កិច្ចរវាង​ក្រោន និង​បឹងកេត ​ទទួល​បានលទ្ធផល​យ៉ាងណា ស្រប​ពេលដែល​ណាហ្គា​ត្រូវទាម​ទារឈ្នះ​ដាច់ខាត​នោះ?

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព