ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួចទូ​រសព្ទ័​ដៃគេ២​គ្រឿង​ ត្រូវ​នគរបាន​ចាប់ខ្លួន​បញ្ជូន​ទៅតុលា​ការ

9 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ៖​ ជន​សង្ស័យ​ម្នា​ក់ត្រូវ​បាន​កម្លាំង​នគរ​បាល​ព្រហ្ម​ទណ្ឌ​ក្រុង​កំពង់​ឆ្នាំង​ ធ្វើ​ការ​ចាប់​ឃាត់​ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី២៦ ​ខែកក្កដា​ ឆ្នាំ​២០១៤​ នៅ​លំ​នៅ​ដ្ឋាន​របស់ខ្លួន​ ស្ថិត​ក្នុង​ភូមិ​ផ្សារ​លើ​ សង្កាត់​ផ្សារ​ឆ្នាំង ក្រុង​កំពង់​ឆ្នាំង​ បន្ទាប់​ពី​បាន​ធ្វើ​សកម្ម​ភាព​លួច​ទូរសព្ទ័​ដៃ​គេ​ចំនួន​២គ្រឿង​ កាល​ពីយប់​ថ្ងៃទី ​២៥​ខែកក្កដា​ ឆ្នាំ២០១៤​ ។

លោក​ ញ៉ោក ​ប៊ុនធី​ អធិ​ការរង​ក្រុង​កំពង់​ឆ្នាំង ​បាន​និយា​យថា​ ជន​សង្ស័យ​ខាង​លើ​នេះ​មាន​ឈ្មោះ ​គន ស៊ី​ណា​​ត ​ហៅ​ជ្រឹង​ អាយុ​២០​ឆ្នាំ ​មាន​ទីលំ​នៅ​ភូ​មិផ្សារ​លើ​ ជិត​ផ្ទះ​ម្ចាស់​ទូរ​សព្ទ័​ដែរ​ ចំណែក​ម្ចាស់​ទូរ​សព្ទ័​មាន​ឈ្មោះ​ ឡេង​ សុលីដា​ អាយុ​២៥​ឆ្នាំ ។​ ប្រ​ភពដ​ដែល​បាន​បន្តថា​ នៅ​ម៉ោង៨​និង​១០​នាទី​យប់ ម្ចាស់​ទូរ​ស័ព្ទ​ឈ្មោះ ​ឡេង ​សុលីដា​ បាន​ត្រឡប់​ចូល​ផ្ទះ​វិញ​ ហើយ​បាន​ដាក់​ទូរ​សព្ទ័​នៅ​លើ​ក្បាល​គ្រែ​ប្រអប់​ជាប់​មាត់​បង្អួច រួច​បាន​ដើរ​ចូល​ទៅ​ក្នុងផ្ទះ​ ស្រាប់​តែ​ពេល​ដើរ​ចេញ​ត្រឡប់​មក​វិញ​ឃើញ​ជន​សង្ស័យ​ខាង​លើ​កំពុង​លូក​ដៃ​លួច​យក​ទូរ​សព្ទ័​ចំនួន​២គ្រឿង​តាម​មាត់​បង្អួច​ ភ្លាម​នោះ​ម្ចាស់​ទូរ​សព្ទ័​បាន​ ស្រែក​ចោរៗ​ ហើយ​បាន​ឆោ​ឡោ​ឡើង​។ បន្ទាប់មកជនសង្ស័យបានរត់មកដល់ផ្ទះជួបម្តាយ ហើយម្តាយ

បាន​សួរ​ថាឯង​លួច​ទូរសព្ទ័​គេឬ ? ​ពេល​នោះ​ជន​សង្ស័យ​យ​បាន​សារ​ភាព​តាម​ត្រង់ ​និង​បាន​ឱ្យ​ទូ​រសព្ទ័​ទៅ​ម្តាយ​យ​កទៅ​ឱ្យ​ម្ចាស់​គេ​វិញ ​ហើយ​ម្ចាស់​ទូរ​សព្ទ័​ក៏មិន​បាន​ប្តឹង​ផ្តល់​ដែរ ​។ ប៉ុន្តែ​នៅ​ព្រឹក​ឡើង​មន្ត្រី​ប៉ូលិ​ស​នៅ​ព្រហ្ម​ទណ្ឌ​កំរិត​ស្រាល​ម្នាក់​ដែល​មាន​ផ្ទះ​នៅ​ក្បែរ​ បាន​ដឹង​រឿង​នេះ ​ក៏បាន​ឱ្យ​មន្ត្រីន​គរ​បាល​ក្រុង​កំពង់​ឆ្នាំង ហៅ​ជន​សង្ស័យ​មក​សាក​សួរ​ និង​បាន​ក៏សាង​សំណុំ​រឿង​បញ្ជូន​ជន​សង្ស័យ​និងវត្ថុ​តាង ​មាន​ទូរសព្ទ័​ដៃ​ម៉ាក សាំ​សុង​កា​ឡាក​ស៊ី ​ណូត​១គ្រឿង​ និង​ម៉ាក​ណូគា​ចុច​ពិល​ទៅ​ស្នងការ​ដ្ឋាន​ដើម្បី​បន្ត​សំណុំ​រឿង​បញ្ជូន​ទៅ​តុលា​ការ​តាមនិ​តិ​វិធី ​។