ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​តាជិះ​ម៉ូតូម្នាក់​ឯងនាំ​គ្នាគៀប​ស៊ី(ប្លន់)​ ត្រូវសមត្ថកិ​ច្ចចាប់ខ្លួន​បាន២នាក់​រត់រួច​២នាក់

9 ឆ្នាំ មុន

ខេត្ត​ព្រៃវែង ៖ ជន​សង្ស័យ​២នាក់​ ក្នុង​ចំណោម​៤នាក់ ត្រូវ​បាន​សមត្ថ​កិច្ច​ស្ទាក់​ចាប់​ខ្លួន​បាន​បន្ទាប់​ពួក​គេ​នាំ​គ្នា​ធ្វើ​សកម្ម​ភាព​ គំរាម​​​(ប្លន់)​យក​​ ទ្រព្យ​សម្បត្តិ​លោក​តាអាយុ៧​០ឆ្នាំ​ម្នាក់ ដែល​កំពុង​ធ្វើ​ដំណើរ​នៅ​លើ​កំ​ណាត់​ផ្លូវ​ជាតិ​លេខ១ ​ត្រង់​ចំណុច​ភូមិ​សឹង្ហ ​ឃុំ​កំពង់​សឹង្ហ ​ស្រុក​ព្រះ​ស្តេច កាល​ពី​វេលា​ម៉ោង​ប្រ​មាណ​ជា​៩​និង​៤០​នា​

ខេត្ត​ព្រៃវែង ៖ ជន​សង្ស័យ​២នាក់​ ក្នុង​ចំណោម​៤នាក់ ត្រូវ​បាន​សមត្ថ​កិច្ច​ស្ទាក់​ចាប់​ខ្លួន​បាន​បន្ទាប់​ពួក​គេ​នាំ​គ្នា​ធ្វើ​សកម្ម​ភាព​ គំរាម​​​(ប្លន់)​យក​​ ទ្រព្យ​សម្បត្តិ​លោក​តាអាយុ៧​០ឆ្នាំ​ម្នាក់ ដែល​កំពុង​ធ្វើ​ដំណើរ​នៅ​លើ​កំ​ណាត់​ផ្លូវ​ជាតិ​លេខ១ ​ត្រង់​ចំណុច​ភូមិ​សឹង្ហ ​ឃុំ​កំពង់​សឹង្ហ ​ស្រុក​ព្រះ​ស្តេច កាល​ពី​វេលា​ម៉ោង​ប្រ​មាណ​ជា​៩​និង​៤០​នា​ទីព្រឹក​ ថ្ងៃ​ទី២៦ ​កក្តដា ​២០១៤ ​។

ប្រ​ភព​ព័​​ត៌​មាន​ពី​លោក​អនុ​សេនីយ៍​ឯក ​អាត ​អ៊ន ​ មេ​ប៉ុ​ស្តិ៍​រដ្ឋបាល​ឃុំ​ព្រែក​ខ្សាយ​(ខ)​ បាន​ឱ្យ​ដឹង​ថា​ជន​សង្ស័​យ​​​ទាំង២​នាក់​ដែល​ត្រូវ​ចាប់​ខ្លួន​បាន​នោះ​ទី១​. ឈ្មោះ  លី ចំរើន  ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​ ​មុខ​របរ​មិន​ពិត​ប្រាក​ដ មាន​ទីលំ​នៅ​ក្នុង​ភូមិ​ទ្រា ​សង្កាត់​ស្ទឹងមាន​ជ័យ​ ក្រុង​ភ្នំពេញ​ ទី២.​ឈ្មោះ​ លី ​សីហា ​ភេទ​ប្រុស ​អាយុ​២​៦ឆ្នាំ​មាន​ទីលំ​នៅក្នុងតំបន់​ចំការ​ដូង រាជ​ធានីភ្នំ​ពេញ អ្នក​ទាំង​២ត្រូវ​បានចាប់​ខ្លួនជា​មួយ​នឹង​ម៉ូតូ១​គ្រឿង​ ម៉ាក​ហុង​ដា​សេ​១២៥​ ​ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ២០១៣​ ពាក់​ស្លាក​លេខ​បាត់​ដំបង​១-​Q៩២០៤ ​នៅ​វេលា​ម៉ោង១០​ព្រឹក ថ្ងៃ​ទី២៦​កក្តដា​ នៅ​ចំណុ​ចក្បាល​សាលា​អ្នកលឿង​ត្រើយ​ខាង​កើត ខណៈ​ពេល​ដែលពួ​កគេ កំពុង​រង​ចាំ​ឆ្លង​សា​ឡាង​ទៅ​​ត្រើយ​ខាង​លិច ​។

ចំណែក​បក្ស​ពួក​២នាក់​ផ្សេង​ទៀត​ ដែល​រត់​គេច​ខ្លួន​បាត់​នោះ​ ត្រូវ​បាន​គេ​ស្គាល់​ថា​ឈ្មោះ​ នៅ ​ចន្ថា ​ភេទ​ប្រុស អាយុ​ជាង​៥០​ឆ្នាំ ​មាន​ទីលំ​នៅ​ត្រង់​ម្តុំព្រៃ​សរ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​វ៉េវ ​ និង​ម្នាក់​ទៀត​ឈ្មោះ ​ស ខ្ជឹប ភេទ​ប្រុស​ អាយុជាង​៤០ឆ្នាំ​មាន​ទីលំ​នៅ​ត្រង់​ម្តុំចំ​ការ​ដូង ​ជិះ​ម៉ូតូវី​វ៉ា​ ​ពណ៌​ខ្មៅ​។ ​រីឯជ​នរង​គ្រោះ​មាន​ឈ្មោះ ​ងៀប ស៊ា ​ភេទ​ប្រុស ​អាយុ​៧០ឆ្នាំ​ មុខរ​បរធ្វើ​ស្រែ ​មាន​ទីលំ​នៅក្នុង​ភូមិ​ឡឹក ​ឃុំរំចេក​ ស្រុក​ ព្រះ​ស្តេច​ ខេត្ត​ព្រៃ​វែង​។​

ព័ត៌មាន​លម្អិត​មាន​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​