ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រាន​នារី​ថៃ​បន្លំ​ធ្វើ​តម្រួត​​រំលោ.ភ​​ពល​ការិនី​ខ្មែរ​៤​នាក់ ដែល​ស្នាក់​នៅ​រង់​ចាំ​ថៅ​កែ​មក​ទទួល​ធ្វើ​ការ​នៅបាងកក

9 ឆ្នាំ មុន

ក្រុង​ប៉ោយប៉ែត​ ៖ បុរស​ជន​ជាតិ​ថៃ​ដែល​តាម​សេចក្ដី​រាយការណ៍​ថា​ មាន​ចំនួន​៤​នាក់​ បាន​បន្លំ​ខ្លួន​ជា​តម្រួត​ថៃ​ ហើយ​ចាប់​ពលការិនី​ខ្មែរ​៤​នាក់​យក​ទៅ​រំលោ.ភ​ម្នាក់​មួយ​រហូត​បាន​សម្រេច​ កាលពី​យប់ថ្ងៃ​ទី​២៣​ កក្កដា​ នៅ​ក្នុង​ស្រុកអារញ្ញ​ ខេត្ដ​ស្រះកែវ​ ប្រទេស​ថៃ​ ។​
ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា​ ក្រោយ​កើត​មាន​អំពើ​ចាប់​រំលោ.ភ​នេះ​ ជន​សង្ស័យ​ត្រូវ​បាន​ចាប់​ខ្លួន៣​នាក់​ ចំណែក​​ម្នាក់​ទៀត​កំពុង​

ក្រុង​ប៉ោយប៉ែត​ ៖ បុរស​ជន​ជាតិ​ថៃ​ដែល​តាម​សេចក្ដី​រាយការណ៍​ថា​ មាន​ចំនួន​៤​នាក់​ បាន​បន្លំ​ខ្លួន​ជា​តម្រួត​ថៃ​ ហើយ​ចាប់​ពលការិនី​ខ្មែរ​៤​នាក់​យក​ទៅ​រំលោភ​ម្នាក់​មួយ​រហូត​បាន​សម្រេច​ កាលពី​យប់ថ្ងៃ​ទី​២៣​ កក្កដា​ នៅ​ក្នុង​ស្រុកអារញ្ញ​ ខេត្ដ​ស្រះកែវ​ ប្រទេស​ថៃ​ ។​
ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា​ ក្រោយ​កើត​មាន​អំពើ​ចាប់​រំលោភ​នេះ​ ជន​សង្ស័យ​ត្រូវ​បាន​ចាប់​ខ្លួន៣​នាក់​ ចំណែក​​ម្នាក់​ទៀត​កំពុង​រត់គេច​ខ្លួន​ ។

មុន​នឹង​ពួក​គេ​ធ្វើ​សកម្ម​ភាព​ចាប់​ពលការិនី​ខ្មែរ​យក​ទៅ​រំលោភ​នា​យប់នោះ​ គឺ​ពួក​គេ​បាន​ស្លៀកពាក់​បន្លំ​ខ្លួន​ធ្វើ​ជា​តម្រួត​ថៃ​ ហើយ​មក​គោះ​ទ្វារ​បន្ទប់​ស្នាក់​នៅ​របស់ពលការិនី​ចំនួន​៦​នាក់​ ក្នុងនោះពលការិនី​៤​នាក់​នៅ​លីវ​ និង​២​នាក់​មាន​ប្ដី​ ស្នាក់​នៅ​ក្នុង​បន្ទប់​ជា​មួយគ្នា​ នៅ​ផ្សារ​រុងក្លឿ​ ទឹក​ដីថៃ​ ។​ ជន​ជាតិ​ថែ​ដែលបន្លំខ្លួន​ធ្វើ​ជា​តម្រួត​នោះ​ បាន​ហៅ​ពលការិនី​ខ្មែរ​តែ​៤​នាក់​ដែល​នៅ​លីវ​ថា​ យក​ទៅ​សួរ​នាំ​ពី​ការ​ឆ្លង​ដែន​ចូល​ក្នុង​ទឹក​ដី​របស់​គេ​ តើ​មាន​ច្បាប់ទម្លាប់​ដែរ​ឬ​អត់​ ។​ ខណៈ​ពួក​គេ​នាំ​ទៅ​ដល់​កន្លែង​ស្ងាត់​ក៏​ធ្វើ​សកម្ម​ភាព​ចាប់​រំលោភ​រហូត​បាន​សម្រេច​តែ​ម្ដង​ ។​ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​២៤​ កក្កដា​ ទើប​ពលការិនី​រង​គ្រោះ​ទាំង​អស់​នោះ​មក​ប្ដឹង​តម្រួត​ថៃ​ឱ្យ​ជួយ​អន្ដរា​គមន៍​រកយុត្ដិធម៌​ ។​

ប្រភព​ព័ត៌មាន​ពី​មន្ដ្រី​ទំនាក់​ទំនងព្រំដែន​កម្ពុជា​-ថៃ​ ដែល​ឈរ​ជើង​នៅ​ច្រក​ទ្វារ​អន្ដរជាតិ​ប៉ោយប៉ែត​ បាន​ឱ្យ​ដឹង​ថា​ ជន​ជាតិ​ថៃ​ដែល​ចាប់​ពលការិនី​ខ្មែរ​យក​ទៅរំលោភ​រហូត​បាន​សម្រេច​នោះ ក្រោយ​មក​ត្រូវ​សមត្ថកិច្ច​ថៃ​ស្វែង​រក​ចាប់​ខ្លួន​បាន​ចំនួន​៣​នាក់​​ កាល​ពី​រសៀល​ថ្ងៃ​ទី​២៤​ កក្កដា​ ន​ិង​កំពុង​សួរ​នាំ​នៅ​កន្លែង​តម្រួត​ថៃ​ក្នុង​ស្រុក​អារញ្ញ​ប្រាថេត​​ ខេត្ដ​ស្រះកែវ​ ។​ ចំណែក​បក្ស​ពួក​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់​ ។​ ជន​ជាតិ​ថៃ​ដែល​ត្រូវ​ចាប់​ខ្លួន​មាន​ ១​-ឈ្មោះ​ ណាយ​ ថានុត​ កនឌីនី​ អាយុ​ ៣១​ឆ្នាំ​ រស់​នៅ​ក្នុង​ខេត្ដ​ឡុង​បូរី​ ២-​ឈ្មោះ​ ណាយ​ អ៊ុកថី​​ ហៅ​ឡេង​ ណងសា​​ អាយុ​៣៣​ឆ្នាំ​ រស់​នៅ​ខេត្ដ​រយអេត​ និង​៣​-ឈ្មោះ​ ណាយ​ ធីត​ដាំងើយ​ អាយុ​ ៣០​ឆ្នាំ​ រស់​នៅ​ក្រុង​បាងកក​ ។

ប្រភព​ដដែល​បន្ដថា​​ ស្រ្ដី​ខ្មែរ​ជា​ពលការិនី​ទាំង​នេះ​ឆ្លង​ដែនចូល​ទៅ​ទឹក​ដីថៃ​បម្រុង​ទៅ​រក​ការងារ​ធ្វើ​ និង​ជួល​បន្ទប់​ស្នាក់​នៅ​ជិត​ផ្សារ​រុង​ក្លឿ​ ស្រុកអារញ្ញ​ ខេត្ដ​ស្រះកែវ​ ប្រទេស​ថៃ​ ដើម្បី​រង់​ចាំ​ថៅកែ​ជន​ជាតិ​ថៃ​​មក​ទទួល​យក​ទៅ​ធ្វើ​ការ​នៅ​ក្រុង​បាង​កក​ ។​ ចំពោះ​ពលការិនី​ខ្មែរ​រង​គ្រោះ​កំពុង​ត្រូវ​បាន​ស្ថានកុង​ស៊ុល​ខ្មែរ​ប្រចាំ​នៅ​ខេត្ដ​ស្រះកែវ​ ប្រទេស​ថៃ​ យក​ចិត្ដ​ទុក​ដាក់​ការ​ពារ​ដល់​សុវត្ថិភាព​របស់​ពួក​គេ​ផង​ដែរ​នា​ពេល​នេះ​ ៕​