ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៅ​កែ​កូរ៉េ​វេច​បង្វេច​រត់​ កម្ម​ករ-កម្ម​ការិនី​ក្តៅក្រហាយ ក្លាយ​ជា​ការ​ដុត​ភ្លើង​សន្ធោ​សន្ធៅ​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ កម្ម​ករ​-កម្ម​ការិនី​ចំនួន​២១៤​នាក់​ ដែល​បម្រើ​ការ​ងារ​នៅ​ក្នុង​សិប្ប​កម្ម​កាត់​ដេរ​មួយ​កន្លែង​យី​ហោ​ ដឺ​ណាន់ បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​ការ​តវ៉ា​ ទាម​ទារ​​ឱ្យ​អាជ្ញា​ធរ​ជួយ​ដោះ​ស្រាយ​ បន្ទាប់​ពី​ពួក​គេ​បាន​ដឹង​ថា ថៅ​កែ​សិប្ប​កម្ម​ជា​ជន​ជាតិ​កូរ៉េ​វេច​​បង្វេច​រត់​ចោល​បាត់​ដោយ​មិន​បាន​បើក​ប្រាក់​ឈ្នួល​ និង​ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេង​ៗ​ដល់​ពួក​គេ​ ។

រាជ​ធានី​ភ្នំពេញ ៖ កម្ម​ករ​-កម្ម​ការិនី​ចំនួន​២១៤​នាក់​ ដែល​បម្រើ​ការ​ងារ​នៅ​ក្នុង​សិប្ប​កម្ម​កាត់​ដេរ​មួយ​កន្លែង​យី​ហោ​ ដឺ​ណាន់ បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​ការ​តវ៉ា​ ទាម​ទារ​​ឱ្យ​អាជ្ញា​ធរ​ជួយ​ដោះ​ស្រាយ​ បន្ទាប់​ពី​ពួក​គេ​បាន​ដឹង​ថា ថៅ​កែ​សិប្ប​កម្ម​ជា​ជន​ជាតិ​កូរ៉េ​វេច​​បង្វេច​រត់​ចោល​បាត់​ដោយ​មិន​បាន​បើក​ប្រាក់​ឈ្នួល​ និង​ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេង​ៗ​ដល់​ពួក​គេ​ ។

ក្នុង​ការ​តវា​៉នេះ​ ក្រុម​កម្ម​ករ​បាន​នាំ​គ្នា​ប្រមូល​សំបក​កង់​រថ​យន្ត​ចាស់​ៗ​ ប្រដឹស​ឫស្សី​ ដែល​គេ​ធ្វើ​សម្រាប់​ជា​ឆ្អឹង​ក្នុង​ការ​ចាក់​បេតុង​ ព្រម​ទាំង​អុស​ដុត​បំពក់​ បង្ក​ឱ្យ​មាន​ផ្សែង​ហុយ​ទ្រលោម ។  ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​ កាល​ពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៥​ ខែ​កក្កដា ឆ្នាំ​២០១៤ នៅ​មុខ​សិ​ប្ប​កម្ម​ខាង​លើ ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​ភូមិ​ព្រៃ​សាលា​ សង្កាត់​កាកាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។

ក្រុម​កម្ម​ករ​បាន​ឱ្យ​ដឹង​ថា ថៅ​កែ​សិប្ប​កម្ម​កាត់​ដេរ​មួយ​នេះ​ដែល​ជា​ជន​ជាតិ​កូរ៉េ បាន​រត់​ចោល​ពួក​គេ​ កាល​ពី​ថ្ងៃ​ទី​១៦​ កក្កដា កន្លង​មក​ តែ​ពេល​នោះ​ពួក​គេ​មិន​បាន​ដឹង​ឡើយ​ ចេះ​តែ​​​នាំគ្នា​ធ្វើ​ការ​យា៉ង​សស្រាក់​សស្រាំ​ ។ លុះ​ដល់​ថ្ងៃ​ទី​១៧​ កក្កដា ថៅ​កែ​កំហូច​ម្នាក់​នោះ​បាន​ទូរ​ស័ព្ទ​ប្រាប់​ប្រធាន​រដ្ឋ​បាល​ថា ខ្លួន​បាន​ចាកចេញ​ទៅ​ប្រទេស​វិញ​ហើយ​ ព្រោះ​គ្មាន​លុយ​បើក​ឱ្យ​កម្ម​ករ​ ដោយ​សារ​សិប្ប​កម្ម​ក្ស័យ​ធន​ ។

ពេល​នោះ​ខាង​រដ្ឋ​បាល​ក៏​បាន​យក​រឿង​នោះ​មក​ប្រាប់​ពួក​គេ​ ទើប​មាន​ការ​ភ្ញាក់​ផ្អើល​ និង​នាំ​គ្នា​ប្រមូល​ផ្តុំ​ធ្វើ​ការ​តវា៉​ដើម្បី​ទាម​ទារ​រក​ដំណោះ​ស្រាយ​ ។ ប៉ុន្តែ​ចាប់​តាំង​ពី​ពេល​នោះ​រហូត​មក​មិន​មាន​ការ​ដោះ​ស្រាយ​អ្វី​ទាល់​តែ​សោះ​ ជា​ពិសេស​​រក​អ្នក​ទទួល​ខុស​ត្រូវ​លើការ​ទូ​ទាត់​បើក​ប្រាក់​ឈ្នួល​ពួក​គេ​ក៏​គ្មាន​ ទើប​ធ្វើ​ឱ្យ​ពួក​គេ​អស់​សង្ឃឹម​ ។ ពេល​នេះ​មាន​តែ​នាំ​គ្នា​ដុត​ភ្លើង​បំពក់​ដើម្បី​ពន្លឿន​រក​ការ​​ដោះ​ស្រាយ​​ពី​សំណាក់​អាជ្ញា​ធរ​ ព្រោះ​ថៅ​កែ​បាន​រត់​ចោល​បាត់​ហើយ​ មាន​តែ​អាជ្ញា​ធរ​ប៉ុណ្ណោះ​ ដែល​ដឹង​ថា​ត្រូវ​ធ្វើ​បែប​  ណា ។ 

ចំណេក​បុគ្គ​លិក​រដ្ឋ​បាល​សិប្ប​កម្ម​នេះ​ និយាយ​ថា សិប្ប​កម្ម​នេះ​បាន​ដំណើរ​ការ​រយៈ​ពេល​ជាង​៤​ខែ​កន្លង​មក​ហើយ និង​បាន​ខាត​បង់​ក្នុង​១​ខែ​ៗ​ចំនួន​ពី​៤​​ម៉ឺន​ទៅ​៦​ម៉ឺន​ដុល្លារ​ ។ ក្នុង​រយៈ​ពេល​ជាង​៤​ខែ​នេះ​មាន​ការ​ខាត​បង់​ដល់​ទៅ​ជាង​២០​ម៉ឺន​ដុល្លារ​ ដូ​ច្នេះ​ហើយ​ ទើប​សិប្ប​កម្ម​នោះ​ក្ស័យ​ធន​ ហើយ​ថៅ​កែ​វេច​បង្វេច​រត់​ចោល​កម្ម​ករ​បែប​នេះ​ ។ ម្យា៉ង​ទៀត​ទី​តាំង​សិប្ប​កម្ម​ខាង​លើ​ក៏​ត្រូវ​បាន​ថៅ​កែ​​ជួល​គេ​ក្នុង​១​ខែ​តម្លៃ​ជាង​៥​ពាន់​ដុល្លារ​ថែម​ទៀត​ មិន​មែន​ជា​ទី​តាំង​ផ្ទាល់​ខ្លួន​ឡើយ​ ។ ទោះ​ជា​យ៉ាង​ណា​ ទាក់​ទិន​នឹង​ការ​ខាត​បង់​នោះ​ មិន​ត្រូវ​បាន​គេ​ប្រាប់​ឱ្យ​ដឹង​នោះ​ទេ ។

ដោ​យ​ឡែក​ អាជ្ញា​ធរ​មូល​ដ្ឋាន​និយាយ​ថា កំពុង​បង្កើត​គណៈ​កម្ម​ការ​មួយ​​ដើម្បី​រក​ដំណោះ​ស្រាយ​ជូន​កម្ម​ករ​ តែ​មិន​ទាន់​ដឹង​ថា ដោះ​ស្រាយ​តាម​វិធី​ណា​នៅ​ឡើយ​ទេ ហើយ​បើ​ចង់​ឱ្យ​មាន​ដំណោះ​ស្រាយ​លឿន​តាម​ចិត្ត​ដែល​ពួក​គេ​ចង់​បាន​តែ​ម្តង​នោះ​ គឺ​មិន​ទាន់​ចិត្ត​ឡើយ ។ ចំពោះ​ការ​ដុត​បំពក់​ភ្លើង​បង្ក​ឱ្យ​មាន​ផ្សែង​នោះ លោក​ ឃឹម​ ស៊ុន​សូ​ដា ដែល​ជា​អភិ​បាល​រង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ បាន​ដឹក​នាំ​កម្លាំង​ចុះ​ទៅ​កាន់​ទី​នោះ​ដោយ​សម្រប​សម្រួល​ជាមួយ​កម្ម​ករ​ឱ្យ​ពួក​គេ​រក្សា​ការ​ស្ងៀម​ស្ងាត់​ និង​ឱ្យ​​ក្រុម​សន្តិ​សុខ​សាលា​ខណ្ឌ​រុះ​រើ​ និង​ពន្លត់​ភ្លើង​នោះ​ភ្លាម​ៗ​ដែរ ព្រោះ​ផ្សែង​​ភ្លើង​បាន​ធ្វើ​ឱ្យ​មាន​ការ​ប៉ះ​ពាល់​ដល់​ការ​រស់​នៅ​របស់​ប្រជា​ពល​រដ្ឋ​ ៕