ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ប់ើក​ធ្លា​ក់ផ្លូវ ​សង្ស័យអ្នក​បើកបរងងុយ​ដេក

9 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង ៖​គ្រោះ​ថ្នា​ក់​ចរាចរ​ណ៍​គួរឱ្យ​រន្ធត់​មួយ​បាន​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន ៦នាក់​រង​របួស​ធ្ងន់​ស្រាល​នៅ​លើ​កំណា​ត់ផ្លូវ​ជាតិ​លេខ១​សង្ស័យ​អ្នក​បើក​ងងុយ​ដេក ហើយ​បើកបរ​ក្នុង​ល្បឿន​លឿន​។ ​ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពីវេលា​ម៉ោង​ប្រមាណ​ជា​១០​យប់​ថ្ងៃ​ទី២៤ ​ខែកក្កដា ​ឆ្នាំ២០១៤ ស្ថិត​

ខេត្ត​ស្វាយ​រៀង ៖​គ្រោះ​ថ្នា​ក់​ចរាចរ​ណ៍​គួរឱ្យ​រន្ធត់​មួយ​បាន​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន ៦នាក់​រង​របួស​ធ្ងន់​ស្រាល​នៅ​លើ​កំណា​ត់ផ្លូវ​ជាតិ​លេខ១​សង្ស័យ​អ្នក​បើក​ងងុយ​ដេក ហើយ​បើកបរ​ក្នុង​ល្បឿន​លឿន​។ ​ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពីវេលា​ម៉ោង​ប្រមាណ​ជា​១០​យប់​ថ្ងៃ​ទី២៤ ​ខែកក្កដា ​ឆ្នាំ២០១៤ ស្ថិត​ក្នុង​​ភូ​មិដើម​ពោធិ ​សង្កាត់​ចក្រម្ទេស ​ក្រុងបាវិត​ ខេត្ត​ស្វាយ​រៀង ​។

បើតាម​សម្តី​សក្សីដែ​លបាន​ឃើញ​ហេតុការណ៍​បាន​អះអាង​ឱ្យដឹង​ថា​ដំបូង​គេ​បាន​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក កាម៉ារី ​បាឡែន​ ពណ៌​ពង​មាន់​ មិន​ចាំស្លាក​លេខ​ធ្វើដំ​ណើរ​ពីកើត​ទៅ​លិច​បើក​បរ​ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ដែល​ជា​ផ្លូវកោង​ ស្រាប់​តែរថយន្ត​រេចង្កូត​ក្រឡាប់​តែម្តង ដែល​សង្ស័យ​ថាអ្នក​បើកបរ​ប្រ​ហែល​ជា​ងងុយ​ដេក​ទើប​មិន​បាន​មើល​ផ្លូវ​ធ្វើឱ្យ​រថយន្ត​ក្រឡាប់ និង​មនុស្ស​នៅ​ក្នុង​រថយន្ត​រង​បួស​ទាំង​អស់​បែប​នេះ​ ។

ក្រោយ​ពេល​កើត​ហេតុ​ប្រជា​ពលរដ្ឋ​ដែល​នៅ​ជិតនោះ​ក៏បាន​ចេញ​មក​មើល​ជន​រង​គ្រោះ និង​បាន​រាយ​ការណ៍​ជូន​សម្ថត​កិច្ច​នគរ​បាល​ប៉ុស្តិ៍​ចក្រ​ម្ទេស​ដើម្បី​អន្តរា​គមន៍ ព្រម​ទាំង​ដឹក​ជន​រង​គ្រោះ​មក​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែ​កខេត្ត​ស្វាយ​រៀងភ្លាម​ៗផងដែរ ​ ។