ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់ត្រូវ​សត្វពស់​ពព្លាក់​ចឹក​ចំលើ​ ​កប្រអប់​​ជើង​ស្តាំ២​កន្លែង​​របួសធ្ងន់ធ្ងរ

9 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ៖​ បុរស​បាន​រងគ្រោះ​ដោយ​សារសត្វ​ពស់ពព្លាក់ ​មួយ​ក្បាល​បាន​ចឹក​បណ្តាល​ឱ្យ​រង​របួស កាល​ពី​វេលា​ម៉ោង​​៣និង​៣០​នាទី​រសៀល​ ថ្ងៃទី២៣​ ខែកក្កដា​ ឆ្នាំ២០១៤​ នៅ​ចំណុច​ជើងភ្នំក្បាល​ខ្លា ក្នុង​ភូមិ​ក្តុល ឃុំ​​ក្តុល ស្រុក​ទឹកផុស ។ ខណៈ​ដែល​បុរសរ​ងគ្រោះ​កំពុង​ជញ្ជូន​អុសដាក់​រទេះ​គោ​ហើយ​បាន​ដើរ​ជាន់​លើវា​ ។

បុរស​រងគ្រោះ​មាន​ឈ្មោះ ​ ខ្វើ ​ជំនិត ​អាយុ២១​ឆ្នាំ ​មាន​ទី​លំ​នៅ​ភូមិ​ធ្លក​លើ​ ឃុំក្រាំង​ល្វា ​ស្រុក សាមគ្គី​មាន​ជ័យ ​ ។ ក្រុម​គ្រួសា​ជនរ​ងគ្រោះ​បាន​និយាយ​នៅ​ក្នុងមន្ទីរ​ពេទ្យ​ខេត្ត​ពេល​មក​មើល​ថែរបុរស​រងគ្រោះ ថា​មុនពេ​ល​កើត​ហេតុ ​បុរស​រងគ្រោះ​ជាមួយ​អ្នក​ជិត​ខាង​បាន​ទៅកាប់​អុស​គ្រាក់​ នៅចំណុច​ខាងលើ​នេះ ។លុះ​ពេល​រសៀ​ល ​កាប់​អុស​បាន​ហើយ​ ក៏ជញ្ជូន​ដាក់​រទេះ​គោ ​មិនបាន​ឃើញ​សត្វពស់​នោះ​នៅ​ក្រោម​ស្លឹក​ខ្លុង ហើយ​បាន​​ដើរជាន់​លើវា​ ភ្លាម​នោះ​សត្វព​ស់ពព្លាក់​មាន​ទំហំប៉ុន​មេជើង​មនុស្សចាស់​បាន​ចឹកចំ​លើប្រអប់​ជើង​ខាងស្តាំ ចំនួន២​កន្លែង ទើប​ជនរងគ្រោះ​ដឹង​ខ្លួន​ដោយ​ចុកចាប់​ទម្លាក់​អុស​ចោល ​និងរត់​ចេញ​ពីកន្លែង​កើត​ហេតុ ។បន្ទាប់​មក​ជនរង​គ្រោះ​​បាន​ស្រែក​​ហៅអ្នក​ភូមិទៅ​ជាមួយ​គ្នាអោយ​ជួយដឹក​ត្រឡប់​មកផ្ទះ​វិញ និង​បាន​បន្ត​ដឹក​មក​ដល់​មន្ទីពេទ្យ​នៅម៉ោង​ជាង៨​យប់​ដើម្បី​សង្រ្គោះ​ជីវិត​។

ព័ត៌មាន​លម្អិត​និង​មាន​ផ្សាយ​ជួន​នៅ​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​