ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះម៉ូតូឌុបពីឆ្នុក​ទ្រូ​មកខេត្តកំពង់​ឆ្នាំង​ឱ្យ​ក្រដាស់​ប្រាក់១០​០ដុលា្លរ​ក្លែងក្លាយ ​ក្រោយ​ចាប់ខ្លួនឃើញមានថ្នាំញៀននៅ​ក្នុង​កាបូប​

9 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង ​៖ ​ជនសង្ស័យ​ជាអ្នក​ចែក​ចាយថ្នាំ​ញៀន​ប្រុស​ស្រី៣នាក់​ត្រូវ​បាន​សមត្ថកិច្ច​ ដេញ​តាម​ចាប់​ខ្លួន បាន​នៅ​វេលា​ម៉ោង​១០​និង៣០​នាទី​ យប់ ​ថ្ងៃទី២៤​ ខែកក្កដា ​ឆ្នាំ២០១៤​ នៅ​ចំណុច​មុខ​វត្ត​អារញ្ញ​ការាម ក្នុងភូមិ​ស្រែ​ព្រីង​ សង្កាត់​កំពង់​ឆ្នាំ​ង ក្រុង​កំពង់​ឆ្នាំង ។ ​បន្ទាប់​ពី អ្នក​ម៉ូតូ​ឌុបម្នាក់​បាន​មកប្តឹង​ថា​ពួក​ទាំងនោះ​បាន​ឱ្យ​

ខេត្ត​កំពង់​ឆ្នាំង ​៖ ​ជនសង្ស័យ​ជាអ្នក​ចែក​ចាយថ្នាំ​ញៀន​ប្រុស​ស្រី៣នាក់​ត្រូវ​បាន​សមត្ថកិច្ច​ ដេញ​តាម​ចាប់​ខ្លួន បាន​នៅ​វេលា​ម៉ោង​១០​និង៣០​នាទី​ យប់ ​ថ្ងៃទី២៤​ ខែកក្កដា ​ឆ្នាំ២០១៤​ នៅ​ចំណុច​មុខ​វត្ត​អារញ្ញ​ការាម ក្នុងភូមិ​ស្រែ​ព្រីង​ សង្កាត់​កំពង់​ឆ្នាំ​ង ក្រុង​កំពង់​ឆ្នាំង ។ ​បន្ទាប់​ពី អ្នក​ម៉ូតូ​ឌុបម្នាក់​បាន​មកប្តឹង​ថា​ពួក​ទាំងនោះ​បាន​ឱ្យ​លុយ​ថ្លៃ ​ ម៉ូតូឌុ​បក្រដា​ស​១០០​ដុល្លារ​ក្លែ​ងក្លាយ ​ អ្វីដែល​មានកា​រកត់​សំគាល់​នោះ​ ក្រោយ​ពីការ​ឆែក​ឆេរ​ក្នុង កាបូ​ប ជា​ប់ខ្លួន​បាន​ឃើញ​សោ​​ម៉ូតូ​ កាត​គ្រី​ម៉ូតូ​ កាត​អេធី​អឹម​ធនាគារ​ និង​អត្ត​សញ្ញាណ​ប័ណ្ណ​ជា​ច្រើន​សន្លឹក ដែល​គេ ​សង្ស័យ​ថាក្រុម​នេះ​ជាក្រុម​ចោរ​លួច​ម៉ូតូ​ឬចោ​រឆក់​កាបូប​។

លោក ​ញ៉ោក ​ប៊ុនធី ​ អធិកា​ររងន​គរបាល​ក្រុង​កំពង់​ឆ្នាំង​ទទួល​ផ្នែក​ព្រហ្ម​ទណ្ឌ​បានឱ្យ​ដឹង​ថាក្រុម ​ជន​សង្ស័យ​ទាំង៣​នាក់នេះ​មាន​ឈ្មោះ​ ១.យ៉ យ៉ាំង​ទី ហៅ​តឹង ​សុខា ​ភេទ​ប្រុស ​ អា​​យុ​២៨ឆ្នាំ​ រស់នៅ​សង្កាត់ ជ្រោយ​ចង្វា​ ខ​ណ្ឌ​ឬស្សី​កែវ​ ក្រុង​ភ្នំពេញ ​,២.​ឈ្មោះ​ ឈិន​ វិទូ ​ភេទ​ប្រុស ​អាយុ​១៧ឆ្នាំ ​មាន​ចាក់​សាក់​ពេញ​ខ្លួន រស់​នៅ​ស្រុក​​ស្ទោង​ ខេត្ត​កំពង់ធំ ,៣.​ឈ្មោះ​លី ​ចាន់ធី ​អាយុ១៩ឆ្នាំ​ ភេទ​ស្រី ​រស់​នៅ​ភូមិឆ្នុក​ទ្រូ ​ឃុំឆ្នុកទ្រូ ស្រុកប​រិបូរ​ណ៍ ខេត្តកំពង់ឆ្នាំង​ ពួក​គេទាំង៣​នាក់​សុទ្ធ​តែជា​ជនជាតិ​វៀតណាម ​។

ប្រភព​ដដែល​បាន​បន្ត​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​នៅថ្ងៃ​ទី២៣​ ខែកក្កដា ​ឆ្នាំ២០១៤ ជន​សង្ស័យ​ជា​ប្រុសៗ​មាន​គ្នា២នា​ក់បាន​ធ្វើ​ដំណើរ​មកពី​ក្រុង​ភ្នំពេ​ញ ទៅ​ស្នាក់​នៅ​ចែក​ចាយ​ថ្នាំញៀន​នៅ​ផ្ទះ​បក្ខពួក​គេ​ ​ឈ្មោះ លី ចាន់​ធី ភេទ​ស្រី ​ នៅ​ឃុំឆ្នុក​ទ្រូលក់​ថ្នាំញៀន​ម៉ាទឹ​កកក​ កន្លះ​ហ៊ុនបា​នប្រាក់​៦ម៉ឺន​រៀល។ បន្ទាប់​មក​នៅ​ព្រលប់​ថ្ងៃទី២៤​ ពួក​គេបា​នជួល​ម៉ូតូ​ឌុប​មួយ​គ្រឿង​ជិះ​គ្នា៣​នាក់​ក្នុងត​ម្លៃ៦ម៉ឺន​ បំណង​មក​ស្នាក់​នៅ​ផ្ទះ​សំណាក់ ផ្កាយ​ព្រឹក​ក្នុង ​ភូមិ​តំ​ណាក់​ពពូល​ សង្កាត់​កំពង់​ឆ្នាំង ​ក្រុង​កំពង់​ឆ្នាំង​។ពេល​មក​ដល់​គោល​ដៅ​គេ​បាន​ដក​លុយ​ក្រ​​ដាស ១០០​ដុល្លារ​​ឱ្យ​ទៅ​អ្នក​រត់ម៉ូតូ​ឌុប​យក​ទៅ​ដូរ​ឱ្យ​ថ្លៃ​ម៉ូតូ​ឌុប តែ​ពេល​អ្នក​រត់​ម៉ូតូ​ឌុប​ទៅ​ដូរ​លុយ​ទើប​អ្នក​ដូរ​លុយ​ប្រាប់​ថាជា​លុយ​ក្លែង​ក្លាយ​ទេ ។ភ្លាម​នោះ​អ្នក​រត់ម៉ូតូ​ឌុប ​ក៍បាន​រាយ​ការណ៍​ជូន​សមត្ថកិច្ច ហើយ​សមត្ថ​កិច្ចនគរ​បាល​​ក្រុង​​កំព​ង់​ឆ្នាំង​​ក៍បាន​​ប្រមូល​​កម្លាំង​​ប្រ​ដេញ​ស្ទាក់​ចាប់​បាន​នៅ​ចំណុច​ខាង​លើ​ក្នុង​ពេល​ដែល​ពួក​គេបាន​រត់​គេច​ខ្លួន​ពីផ្ទះ​សំណាក់​ផ្កាយ​ព្រឹក​។ក្រោយ​ពេល​ឃាត់​ខ្លួន​សមត្ថកិច្ច​បាន​ឆែ​កឆេរ​នៅ​ក្នុង​កាបូប​របស់​ពួក​គេ​រក​ឃើញ​ ថ្នាំ​ញៀន​ម៉ាទឹក​កមួយ​ កញ្ចប់​តូច ​អត្ត​សញ្ញា​ណប័ណ្ណ​សញ្ជា​តិខ្មែរ​៤សន្លឹក។

ព័ត៌មាន​លម្អិត​និង​មាន​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​