ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងរាជអាវុធហត្ថខេត្តបានរួមស​ហការគ្នា​ជួយសាង​សង់ផ្ទះជូនលោក​យាយ​ក្រីក្ររស់នៅ​ក្នុង​ខ្ទម​កំសត់

9 ឆ្នាំ មុន

ខេត្ត​កំពង់ធំ ៖ ផ្ទះ​១ខ្នង​ទំហំ​៥ម គុណ​៧ម ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ដោយ​ចំណាយ​ទឹកប្រាក់​អស់ចំនួន​១០លាន​រៀល​​ត្រូវ​បា​នលោក​ឧត្តម​​សេនីយ៍​ត្រី​ ​ហង្ស ​ថុល មេ​បញ្ជា​ការ​កង​រាជ​អា​វុធ​ហត្ថ​ខេត្ត​កំពង់​ធំ និង​លោក ​លោក​វរៈសេនី​យ៍​ត្រី លក ​វង្ស ​មេប​ញ្ជាកា​រកង​រាជ​អាវុធ​ហត្ថ​ស្រុក​សណ្តាន់ ព្រម​ជាមួយ​សហកា​ររី​បាន​សាង​សង់​ជូន​

ខេត្ត​កំពង់ធំ ៖ ផ្ទះ​១ខ្នង​ទំហំ​៥ម គុណ​៧ម ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ដោយ​ចំណាយ​ទឹកប្រាក់​អស់ចំនួន​១០លាន​រៀល​​ត្រូវ​បា​នលោក​ឧត្តម​​សេនីយ៍​ត្រី​ ​ហង្ស ​ថុល មេ​បញ្ជា​ការ​កង​រាជ​អា​វុធ​ហត្ថ​ខេត្ត​កំពង់​ធំ និង​លោក ​លោក​វរៈសេនី​យ៍​ត្រី លក ​វង្ស ​មេប​ញ្ជាកា​រកង​រាជ​អាវុធ​ហត្ថ​ស្រុក​សណ្តាន់ ព្រម​ជាមួយ​សហកា​ររី​បាន​សាង​សង់​ជូន​លោកយាយ​ក្រី​ក្រលំបាកម្នាក់​​ស្ថិត​នៅ​ក្នុង​ភូមិងន ​ឃុំងន ​ ស្រុក​សណ្តាន់ កាល​ពីថ្ងៃ​ទី២៥ ខែ​កក្កដា ឆ្នាំ​២០១៤​នេះ​។

លោក​ វរសេនីយ៍​ត្រី លក ​វង្ស មេប​ញ្ជាការ​មូល​ដ្ឋាន​កង​រាជអាវុ​ធហត្ថ​សណ្តាន់​បាន​ឲ្យដឹង​ដែរថា ដោយ​មើល​ឃើញ​ពី ទុក្ខ​លំបាក ​កំសត់​វេទនា​ ក្រីក្រ​តោក​យ៉ាក​របស់​លោក​យាយ ​ឈ្មោះ ព្រំ រ៉េត ​អាយុ៧២​ ឆ្នាំ រស់​នៅ​ក្នុង​ខ្ទម​កំសត់​ជាមួយ​និងចៅ​កំសត់​២នាក់ ​ដែល​ត្រូវ​ម្តាយ​បង្កើត​ទុក​ចោល​រត់ទៅ​យកប្តី​ថ្មី ធ្វើឲ្យ​បុរស​ជាប្តី​ដែល​ធ្លា​ប់មាន​ជំងឺ វិក​លចរិក​ពីមុន​មកផង​នោះ ក្លាយ ខ្លួន​ជា​មនុស្ស​ឆ្កួត​លីលា​លែង​ដឹង​ខុស​ត្រូវអ្វី​ទាំង​អស់​នៅ​ពេល​ដែល​រោគារ​ធ្វើ​ទុកម្តង​ៗ ឲ្យ​តែមាន​សត្វឬ​ក៏មនុស្ស​ទៅជិត​គឺចាប់​បាន ហែក​ស៊ីឆៅ ហេតុ​ដូច្នេះ​ហើយ​បុរស​នោះ​ក៏​ត្រូវ​បាន​ឪពុក​ម្តាយ​ចាប់​ដាក់​ច្រវ៉ាក់​កដៃក​ជើង​កុំឲ្យ​ដើរ​បង្ក​​​រឿងគេ​។

លោក​ឧត្តម​សេនីយ៍​ត្រី ​ហង្ស ​ថុល ​​​ក៏បានជួយ​ឧបត្ថម្ភ​នូវ​ថវិកា​រផ្ទាល់​ខ្លួន​បន្ថែម​ចំនួន១០០ដុល្លារ​រួម​ជា​មួយ​អង្ករ​១០០​គីឡូក្រាម​ សារុង៥​ ក្រម៉ា២​ កន្ទេល​ មុង ​ភួយ​ខ្នើយ ​ចានឆ្នាំ ​ទឹកត្រី ​ទឹកស៊ីអ៊ីវ និង​សម្ភារ​ជា​ច្រើន​សរុប​៣៣​មុខ​ទៀត​ជូនដល់​លោកយាយ។

ព័ត៌មាន​លម្អិត​និង​មាន​ផ្សាយ​ជូននៅ​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​