ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​របស់​លោក ប្រ​ធាន​មន្ទីរ​រ៉ែ និង​ថាម​ពល​​ខេត្ត​កែប ​ជួប​នឹង​គ្រោះ​ថ្នាក់​ចរាចរណ៍​តែមិន​មាន​រង​របួស​

9 ឆ្នាំ មុន

ខេត្ត​កែប ៖ រថយន្ត​របស់​លោក យួស មុនី​ ប្រ​ធាន​មន្ទីរ​រ៉ែ និង​ថាម​ពល​​ខេត្ត​កែប បាន​ជួប​នឹង​គ្រោះ​ថ្នាក់​ចរាចរណ៍​ដោយ​រថយន្ត​សាំយ៉ុង​​ មួយ​គ្រឿង​ ពណ៌​ស​បាន​បើក​​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​ មក​បុក​ចំចំហៀង​រថយន្ត​របស់​លោក​ប្រធាន​មន្ទីរ​ ខណះ​បើក​បរ​ស្រប​ទិស​គ្នា ។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​

ខេត្ត​កែប ៖ រថយន្ត​របស់​លោក យួស មុនី​ ប្រ​ធាន​មន្ទីរ​រ៉ែ និង​ថាម​ពល​​ខេត្ត​កែប បាន​ជួប​នឹង​គ្រោះ​ថ្នាក់​ចរាចរណ៍​ដោយ​រថយន្ត​សាំយ៉ុង​​ មួយ​គ្រឿង​ ពណ៌​ស​បាន​បើក​​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​ មក​បុក​ចំចំហៀង​រថយន្ត​របស់​លោក​ប្រធាន​មន្ទីរ​ ខណះ​បើក​បរ​ស្រប​ទិស​គ្នា ។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៩​ព្រឹក​ ថ្ងៃ​ទី​២៥ កក្ក​ដា ២០១៤ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៣៣ ដែល​ជា​ផ្លូវ​កោង​ចូល​ទៅ​អភិវឌ្ឍ ចម្ការ​បី​ភ្នំ​វល្លិ ស្ថិត​ក្នុង​ភូមិ​ចំការ​ចេក ឃុុំពង​ទឹក ស្រុក​ដំណាក់ចង្អើរ ខេត្ត​កែប ។

អ្នក​បើកបរ​រថយន្ត​សាំយ៉ុង​មាន​ឈ្មោះ ឈន អាត អាយុ​៣៥​ឆ្នាំ មាន​ទី​លំនៅ​ក្នុង​ភូមិ​ជ្រោះ​តាសោម ឃុំប្រា​សាទ​ភ្នំ​ខ្យង  បាន​និយាយ​ថា​មុន​ពេល​កើត​ហេតុ​គាត់​បាន​ឃើញ រថយន្ត​៣​គ្រឿង ដោយ​រថយន្ត​២​គ្រឿង​បើក​ទន្ទឹម​គ្នា​នៅពី​​មុខ រថយន្ត​របស់​ខ្លួន​តែ​មិន​ឃើញ​រថយន្ត​មួយ​គ្រឿង​ទៀត​ទេ ហើយ​ខ្លួន​បាន​បើក​វ៉ារថយន្ត​នៅ​ខាង​មុខ​ស្រាប់តែ​វ៉ាក់អឺ និង​រថយន្ត​តាកូម៉ា ពណ៌​ស​ មួយ​បាំង​កន្លះ របស់​លោក​ប្រ​ធាន​មន្ទីរ ដែល​​បើក​ពី​លិច​មក​កើត វិញ​ក៏បុក​ចំហៀង​ខាង​ឆ្វេងបណ្តាល​ឱ្យ​កំពិត​តែ​នៅ​បើក​បរ​បាន​ ចំណែក​រថយន្ត​គាត់​ខូច​ផ្នែក​ខាង​មុខ​ដែរ​។

ក្នុង​នោះ​លោក ប្រ​ធាន​មន្ទីររ៉ែ និង​ថាម​ពល​ខេត្ត​កែប​ បាន​ទារ​សំណង​ពី​ម្ចាស់​រថយន្ត​សាំយ៉ុង ចំនួន​២០០​ដុល្លារ​​ដោយ​លោក​និយាយ​ថា ចង់​ធ្វើ​តាម​ច្បាប់ឬចង់សម្រួល​គ្នា​បញ្ចប់​ ពេល​នោះ​ម្ចាស់រថយន្ត​បាន​សុំ​អង្វរ​លោក​ប្រ​ធាន​មន្ទីរ​ និង​សុំ​ឱ្យ​១០០​ដុល្លារ ហើយ​លោក​ប្រធាន​មន្ទីរ​ក៏ព្រម​ទទួល​យក​ដើម្បី​បញ្ចប់រឿង​តែម្តង​។