ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ជនឆ​បោក៣នាក់​រឿងប្រាក់បញ្ចាំ​រថយន្តតម្លៃ​១ម៉ឺនដុល្លារ

9 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​ ​៖ ជ​នសង្ស័យ​ចំនួន​៣នាក់​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​ឃាត់​ខ្លួន ​នាព្រឹក​ថ្ងៃទី២៤​ កក្កដា​២០១៤ ដោយ​ជាប់​ចោទ​ពីបទ​ឆបោក​ប្រាក់ ​បញ្ចាំរ​ថយន្ត​ចំនួន​ ១ម៉ឺន​ដុល្លា​រ ស្ថិត​នៅ​ភូមិ​ស្ពឺ​កើត​ឃុំស្ពឺ ​ស្រុក​ចំការ​លើ ត្រូ​វបាន​បញ្ជូន​មក​កាន់​ ស្នង​កា​រដ្ឋាន​នគ​របាល​ខេត្ត​ ដើម្បី​សួរនាំ​ ។

ខេត្ត​កំពង់​ចាម​ ​៖ ជ​នសង្ស័យ​ចំនួន​៣នាក់​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​ឃាត់​ខ្លួន ​នាព្រឹក​ថ្ងៃទី២៤​ កក្កដា​២០១៤ ដោយ​ជាប់​ចោទ​ពីបទ​ឆបោក​ប្រាក់ ​បញ្ចាំរ​ថយន្ត​ចំនួន​ ១ម៉ឺន​ដុល្លា​រ ស្ថិត​នៅ​ភូមិ​ស្ពឺ​កើត​ឃុំស្ពឺ ​ស្រុក​ចំការ​លើ ត្រូ​វបាន​បញ្ជូន​មក​កាន់​ ស្នង​កា​រដ្ឋាន​នគ​របាល​ខេត្ត​ ដើម្បី​សួរនាំ​ ។

លោកវរ​សេនីយ៍​ទោ​ សុខ ​សំបូរ​ នាយ​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​​ស្រាល​​ខេត្ត ​ បាន​ប្រាប់​ឲ្យដឹង​ថា​ក្រុម​ឆ​បោក​ទាំង៣​នាក់​នោះ​មាន​ ១-ឈ្មោះ ​អ៊ួក ពៅ​ ភេទប្រុស​ អាយុ ​៣២​ ឆ្នាំ ​២-ប្រព​ន្ធឈ្មោះ​ពុំ ​ចិន្តា​ ​អាយុ៣៣​ឆ្នាំ នៅ​ភូមិ​ត្រមូល​ ឃុំត្រ​មែង ​ស្រុក​ឈូក​ ខេត្ត​កំពត​ ៣-​ឈ្មោះ​ នៅ ជា ​ភេទ​ប្រុស ​អាយុ២២​អ្នកបើក​រថយន្ត នៅ​ភូមិ​ប្រាសាទ​ ឃុំតាំ​ងក្រាំង​ ស្រុក​បាធាយ​ ខេត្ត​កំពង់​ចាម​ ។

លោក​វរសេនី​យ៍​ទោ​ សុខ​ សំបូរ​ នាយ​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​​ខេត្ត​ បាន​ប្រាប់​បន្តថា​មាន​មនុស្ស​ចំនួន​៤នាក់​ បាន​នាំ​គ្នាជិះ​រថយន្ត១​គ្រឿង​​ម៉ាកហ៊ីយ៉ាន់​ដាយ​ ចំណុះ​៥តោន​ពាក់ស្លាក​លេខ​ភ្នំពេញ3​B-9214 ​ចេញ​មក​ពីរាជ​ធានី​ភ្នំពេញ​ ក្នុង​នោះ​មាន​ទាំង​ឈ្មោះ​ សន ​សារ៉ា ​ភេទប្រុស​ អាយុ៣៣​ឆ្នាំនៅ​ក្រុម​ទី១៥ សង្កាត់​ទួល​ស្វាយ​​ព្រៃ ខណ្ឌ​ចំការ​មន រា​ជធានី​ភ្នំពេញ​ នៅ​វេលា​ម៉ោង​២២និង​៣០​នាទីយប់​ ​ថ្ងៃទី២៣ ​​កក្កដា ២០១៤ ដោយ​ឈ្មោះ ​សារ៉ា ​យករថយន្ត​​ទៅបញ្ចាំ​តម្លៃ​១ម៉ឺន​ដុល្លារ ​នៅផ្ទះ​របស់ស្ត្រី​ឈ្មោះ ​ហ៊ាង ​វ៉ាន់​លីជង់ ​អាយុ​៣៧ ឆ្នាំ ​នៅភូ​មិស្ពឺ​កើត​ ឃុំស្ពឺ ​ស្រុក​ចំការ​លើ ​ដោយ​មាន​ឯក​សារត្រឹម​ត្រូវ ​បន្ទាប់​មក​គេច​ខ្លួនបាត់​ ។

ស្រាប់​តែ​នៅវេ​​លាម៉ោង៧​ និង១២​នាទី​ព្រឹក ថ្ងៃ​ទី២៤ ​កក្កដា​ស្រ្តីឈ្មោះ​ លី ជង់​ បាន​មកប្តឹង​ប៉ុស្តិ៍រដ្ឋបាល​ឃុំស្ពឺ ដើម្បី​ឲ្យជួយ​អន្តរា​គមន៍​ដោយ​មាន២នា​ក់ប្រពន្ធ​ចេញម​កអះ​​អាងថារ​ថយន្ត ដែល​បញ្ចាំ​ខាង​លើជា​របស់​ពួកគេ​ទៅ​វិញ ​។ ​តែមិន​មាន​ឯកសា​រច្បាស់លាស់​​នោះទេ ដោយ​មាន​ការឯក​ភាព​ពីលោក​ ហួត​ វុទ្ធី ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត ​បាន​អនុញ្ញា​តឲ្យ​សមត្ថកិច្ច ​ឃាត់​ជន​សង្ស័យ​ទាំង៣នា​ក់ខាង​លើ ពី​បទ​ឆបោក​ប្រាក់​១ម៉ឺន​ដុល្លារ​ ចំណែក​អ្នក​មកបញ្ចាំ​វិញ​បានរត់​គេច​ខ្លួនបាត់​ស្រមោល ​។