ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន FEEDBACK និង SOLIDUS ចែក​រំលែកបទ​ពិសោធន៍ និងចំណេះ​ដឹងក្នុង​ការលើក​កម្ពស់​ម៉ាក​សញ្ញា​ផលិតផល

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ Feedback គឺជាក្រុមហ៊ុន​ស្រាវជ្រាវ​ផ្នែកទីផ្សារ និងប្រព័ន្ធផ្សព្វ​ផ្សាយមួយ​នៅកម្ពុជា នៅព្រឹកថ្ងៃទី២៥ កក្កាដា នេះ បានសហ​ការជាមួយ​ក្រុមហ៊ុន SOLIDUS បើក​សិក្ខា​សាលា​មួយ​ចែករំលែក​បទពិសោធន៍ និងចំណេះដឹ​ងក្នុង​ការបង្កើន​ម៉ាកសញ្ញា​ផលិតផល។ សិក្ខាសាលានេះ ធ្វើឡើង​នៅសណ្ឋាគារ​ភ្នំពេញ​ ដោយមាន​ការអញ្ចើញ​ចូលរួម​ពីលោក​សឿម ណារិន

រាជធានីភ្នំពេញ ៖ Feedback គឺជាក្រុមហ៊ុន​ស្រាវជ្រាវ​ផ្នែកទីផ្សារ និងប្រព័ន្ធផ្សព្វ​ផ្សាយមួយ​នៅកម្ពុជា នៅព្រឹកថ្ងៃទី២៥ កក្កាដា នេះ បានសហ​ការជាមួយ​ក្រុមហ៊ុន SOLIDUS បើក​សិក្ខា​សាលា​មួយ​ចែករំលែក​បទពិសោធន៍ និងចំណេះដឹ​ងក្នុង​ការបង្កើន​ម៉ាកសញ្ញា​ផលិតផល។ សិក្ខាសាលានេះ ធ្វើឡើង​នៅសណ្ឋាគារ​ភ្នំពេញ​ ដោយមាន​ការអញ្ចើញ​ចូលរួម​ពីលោក​សឿម ណារិន ទីប្រឹក្សា​ជំនាញ លោកស្រី ម៉ុនធីប ណាក់សាវី ទីប្រឹក្សា​ជំនាញនៃ​ក្រុមហ៊ុន Feedback រួមទំាង​អ្នកជំនាញ​ផ្នែកទីផ្សារ​មកពីក្រុម​ហ៊ុនផ្សេងៗ​ជាច្រើន​ទៀត។

លោក​ស្រី ម៉ុនធីប ណាក់សាវី ទីប្រឹក្សា​ជំនាញ​នៃក្រុមហ៊ុន Feedback បានឲ្យដឹងថា ការ​បង្កើត​សិក្ខាសាលា​ពេលនេះ​ឡើងក្នុង​គោល​បំណង​ចែករំលែក​បទពិសោធន៍ និង​ចំណេះ​ដឹងក្នុង​ការលើក​កម្ពស់ និង​ការ​ទំនាក់ទំនង​រវាងម៉ាក​សញ្ញាផលិត​ផល ក្នុងន័យព​ង្រឹ​ងសមត្ថភាព​ធនធាន​មនុស្ស​សម្រាប់ការ​អភិវឌ្ឍន៏នៅ​កម្ពុជា តាមរយៈ  Feedback ដែលក្រុមហ៊ុន ផ្តល់​សេវា​កម្មស្រាវ​ជ្រាវផ្នែក​ទីផ្សារ និងប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា និងជា​ឆន្ទះ​មួយ​របស់ Feedback ក្នុងការ​ចូលរួម​ជំរុញវិស័យ​ម៉ាឃីតធីង​នៅ​ក្នុងប្រទេស។

លោកស្រី​បន្តថា បន្ទាប់ពី​បង្កើត​ក្រុមហ៊ុន​ រួមជាមួយបទ​ពិសោធន៍​ក្នុងដំណើរ​ការ​ការងារ​ជាង២០ឆ្នាំកន្លងមកនេះ យើង​អាចបង្ហាញ​បានថា យើងពិតជា​មាន​សមត្ថភាព នឹង​ចំណេះដឹង​គ្រប់គ្រាន់​នៅ​ក្នុង​ទីផ្សារ ដើម្បីចែករំលែក​ទៅជួន​ពួកគាត់ ហើយលើស​ពីនេះទៀត ក្រុមហ៊ុន  Feedback ក៏បាន​បើកការ​ស្រាវជ្រាវ​ជាលក្ខណៈ​ទ្រុងទ្រាយ​ធំចាប់​តាំងពី​ប្រព័ន្ធផ្សព្វ​ផ្សាយ​ផលិត​ផល​ប្រើប្រាស់​ប្រចំា​គ្រួសារ ផលិតផល​អេឡិច​ត្រូនិក រួមទំាង​វិស័យហិរញ្ញ​វត្ថុនៅ​ក្នុងប្រទេស និងនៅក្នុង​តំបន់ផងដែរ។

Feeadback ជាក្រុមហ៊ុន​ឯករាជ្យ​មួយដែល​ផ្តោតការ​យកចិត្តទុក​ដាក់ទៅ​លើស្រាវជ្រាវ​ទីផ្សារ ការផ្តល់សេវា​ខាងផ្នែក​ម៉ាឃីតធីង សេវាបំពាក់​បំប៉ន និងបណ្តុះ​បណ្តាល​ដល់មនុស្ស តែ​យើងមិន​ទាក់​ទង​ទៅលើការ​ត្រួតពិនិត្យ ឬវាយតម្លៃថា តើផលិត​ផល ឬម៉ាកផលិតផល​ណាមួយ​មានការ​ក្លែងបន្លំ​នៅក្នុង​ទីផ្សារនោះដែរ ។

លោក​ស្រី​បញ្ជាក់ថា នៅពេល​កន្លងមកនេះ​ផងដែរ ក្រុមហ៊ុន​បានធ្វើការស្រាវ​ជ្រាវជូន​ក្រុមហ៊ុនធំៗ​មួយចំនួន​ដូចជា ក្រុមហ៊ុន​ស្មាតម៉ូបាល ប៊ីឡាញ ឃ្យូបី យូនីលីវើ ណេសស្លេ ជាដើម។