ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​ជាង​​760នាក់​ហើយ​នៅ​ហ្គហ្សា ខណៈ​បទ​ឈប់​បា.ញ់​គ្នា​នៅ​ពុំ​ទាន់​រក​ឃើញ

9 ឆ្នាំ មុន

​នៅ​ទី​ក្រុង​គែរ​ ជា​កន្លែង​លោក​ជួប​ជាមួយ​រដ្ឋ​មន្ត្រី​​ការបរទេស​អាមេរិក​​ លោក ចន ឃ័រ​រី​ នោះ​លោក​ បាន គីមូន មាន​ប្រសាសន៍​ថា ហេតុ​អ្វី​ក៏​លោក​អ្នក​បន្ត​សម្លា.ប់​ប្រជា​ជន​អ្នក ? មាន​វិធី​ជា​ច្រើន​​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ ដោយ​មិន​ចាំ​បាច់​សម្លា.ប់​ប្រជា​ជន​លោក​អ្នក ។ អ្វី​ដែល​លោក​អ្នក​កំពុង​ធ្វើ​ញុំាង​ឱ្យ​​ខ្ញុំ​ខឹង ។

​កង​ទ័ព​អុីស្រា​អែល​​ កាល​ពី​ថ្ងៃ​ទី​២៤ កក្កដា បា​ន​វាយ​ប្រហារ​​លើ​ភាគ​ខាង​ជើង​ជ្រោយ​ហ្គា​ហ្សា​ ត្រូវ​ចំ​សាលា​រៀន​មួយ​គ្រប់​គ្រង​​ដោយ​អ.ស.ប​ ជា​កន្លែង​​ស្នាក់​នៅ​របស់​ជន​ភៀស​ខ្លួន​ប៉ា​ឡេ​ស្ទីន​​​ជា​ច្រើន​​នាក់ បណ្តាល​ឱ្យ​​មនុស្ស​ស្លាប់​យ៉ាង​តិច​១៥​នាក់ ហើយ​ច្រើន​នាក់​ទៀត​ត្រូវ​របួស ។

​អគ្គ​លេខា​ធិការ អ.ស.ប លោក បាន​ គីមូន​ បាន​សម្តែង​ការ​ក្តុក​ក្តួល​​យ៉ាង​ខ្លាំង​ចំពោះ​​ការ​សម្លាប់​ជន​ស៊ី​វិល​​​បែប​នេះ​ ។ លោក​​ឆ្លៀត​ឱកាស​នោះ​​អំពាវ​នាវ​ជា​ថ្មី​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា​រវាង​អុី​ស្រាអែល​ និង​ក្រុម​ហាម៉ាស់​ ព្រម​ទាំង​​ក្រុម​ប៉ា​ឡេ​ស្ទីន​​ឯទៀតៗ ។
​នៅ​ទី​ក្រុង​គែរ​ ជា​កន្លែង​លោក​ជួប​ជាមួយ​រដ្ឋ​មន្ត្រី​​ការបរទេស​អាមេរិក​​ លោក ចន ឃ័រ​រី​ នោះ​លោក​ បាន គីមូន មាន​ប្រសាសន៍​ថា ហេតុ​អ្វី​ក៏​លោក​អ្នក​បន្ត​សម្លាប់​ប្រជា​ជន​អ្នក ? មាន​វិធី​ជា​ច្រើន​​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ ដោយ​មិន​ចាំ​បាច់​សម្លាប់​ប្រជា​ជន​លោក​អ្នក ។ អ្វី​ដែល​លោក​អ្នក​កំពុង​ធ្វើ​ញុំាង​ឱ្យ​​ខ្ញុំ​ខឹង ។

ការ​វាយ​ប្រហារ​លើ​ភាគ​ខាង​ជើង​ជ្រោយ​ហ្គាហ្សា​កាល​ពី​ថ្ងៃ​ទី​​២៤ កក្កដា ធ្វើ​ឱ្យ​ចំនួន​​​ជន​ប៉ាឡេស្ទីន​ ដែល​ស្លាប់​ចាប់​តាំង​ពី​ថ្ងៃ​ទី​៨ កក្កដា មក​​ ឡើង​ដល់​​​៧៦២​នាក់​ហើយ ។ ចំណែក​ខាង​​អុី​ស្រាអែល​វិញ បាត់​បង់​ទាហាន​យ៉ាង​តិច​៣២​នាក់​​ ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​ និង​ក្នុង​ការ​បាញ់​គ្រាប់​រ៉ុក្កែត​របស់​ពួក​ប៉ាឡេ​ស្ទីន​​ ហើយ​ជន​ស៊ី​វិល​អុី​ស្រា​អែល​៣​​នាក់​ក៏​ស្លាប់​ដែរ ។

អ្នក​នាំ​ពាក្យ​ក្រសួង​សុខា​ភិបាល​នៅ​ហ្គា​ហ្សា លោក អាស្រាវ អាល់ គីដ្រា បញ្ជាក់​ថា ការ​វាយ​ប្រហារ​ប្រឆាំង​សាលា​រៀន​​ខាង​លើ​នោះ​​ក្រៅ​ពី​មនុស្ស​ស្លាប់​១៥​នាក់ មនុស្ស​ដល់​ទៅ​២០០​នាក់​​ទៀត ត្រូវ​របួស​បញ្ជូន​មក​កាន់​មន្ទីរ​ពេទ្យ​នានា​នៅ​តំបន់​បេអុីត​អានូន ។
នារី​ម្នាក់​ស្នាក់​នៅ​សាលា​រៀន​​ដែល​រង​ការ​វាយ​ប្រហារ​ ​បាន​រៀប​រាប់​​ប្រាប់​រ៉យ​ទ័រ​ថា យើង​កំពុង​អង្គុយ​លេង​ពេល​គ្រាប់​ផ្លោង​៤​គ្រាប់​ធ្លាក់​​លើ​យើង ។ មាន​មនុស្ស​ស្លាប់​រដូក​រណែល​នៅ​លើ​ដី​ លាយ​​នឹង​សម្រែក​អ្នក​ត្រូវ​របួស ។ កូន​ប្រុស​ខ្ញុំ​​ម្នាក់​ត្រូវ​ស្លាប់​យ៉ាង​ខ្លោច​ផ្សារ​ ហើយ​បណ្តា​សាច់​ញាតិ​ខ្ញុំ​​ត្រូវ​​របួស​ ក្នុង​នោះ​មាន​ទាំង​កូន​ឯទៀតៗ​របស់​ខ្ញុំ​ផង ។

​នៅ​ភាគ​ខាង​ត្បូង​ជ្រោយ​ហ្គា​ហ្សា ភូមិ​ចំនួន​២ គឺ​ភូមិ Khouzaa និង​ភូមិ Abassan ត្រូវ​​កាត់​ផ្តាច់​ការ​ទាក់​ទង​ពី​ខាង​ក្រៅ​​ ចាប់​តាំង​ពី​ច្រើន​ថ្ងៃ​មក​ហើយ ដោយ​សារ​ការ​បាញ់​ផ្លោង​របស់​កង​រថ​ក្រោះ​អុី​ស្រា​អែល​ រួច​ពួក​អ្នក​របួស​ពុំ​អាច​ជម្លៀស​ចេញ​បាន​ឡើយ ។
​ក្រុម​ហាម៉ាស់​ នា​ថ្ងៃ​ទី២៤ កក្កដា បាន​បន្ត​បាញ់​គ្រាប់​រ៉ុក្កែត​​​ដាក់​ដែន​ដី​អុី​ស្រា​អែល​​​ ហើយ​អះ​អាង​ថា​ ​បាន​ដាក់​​ការ​ពួន​ស្ទាក់​​វាយ​ប្រហារ​មួយ​លើ​កង​ល្បាត​អុី​ស្រា​អែលនៅ​ភាគ​ខាង​ជើង​ជ្រោយ​ហ្គាហ្សា ។

​ភាគី​ទាំង​២ ក្នុង​ជម្លោះ​ហាក់​ពុំ​ត្រៀម​ចុះ​ហត្ថ​លេខា​លើ​បទ​ឈប់​បាញ់​គ្នា​​ដ៏​ស្ថិត​ស្ថិរ​មួយ​ឡើយ។ ជាថ្នូរ​នឹង​​បទ​ឈប់​បាញ់​​គ្នា​បែប​នោះ ក្រុម​ហា​ម៉ាស់​​ទាម​ទារ​ឱ្យ​អុី​ស្រាអែល​​លុប​ចោល​ការ​ហ៊ុម​ព័ទ្ធ​​ជ្រោយ​ហ្គាហ្សា ៕