ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំណែក​យន្ត​ហោះ​អាល់​ហ្សេរី​​ប្រទះ​ឃើញ​នៅ​ម៉ាលី​

9 ឆ្នាំ មុន

អាជ្ញាធរ​បារាំង​និយាយ​កាល​ពី​​ព្រឹក​ថ្ងៃ​ទី​​២៥ កក្កដា ថា បំណែក​​យន្ត​ហោះ​មួយ​គ្រឿង​​​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​អាល់​ហ្សេរី​​​ ដែល​បាត់​​ដាន​​ កាល​ពី​ថ្ងៃ​ទី​២៤ កក្កដា ជាមួយ​មនុស្ស​​ជិះ​ក្នុង​នោះ​១១៦​នាក់ ត្រូវ​បាន​ប្រទះ​ឃើញ​​នៅ​ប្រទេស​ម៉ាលី​ ។ យោង​តាម​ទូរ​ទស្សន៍​រដ្ឋ​ម៉ាលី​​ និង​វិមាន​ប្រធា​នា​ធិបតី​បារាំង​​ថា បំណែក​យន្ត​ហោះ​នោះ​ត្រូវ​បាន​ប្រទះ​​ឃើញ​ក្នុង​តំបន់​មួយ​ ស្ថិត​នៅ​ចន្លោះ​ទី​ក្រុង​

អាជ្ញាធរ​បារាំង​និយាយ​កាល​ពី​​ព្រឹក​ថ្ងៃ​ទី​​២៥ កក្កដា ថា បំណែក​​យន្ត​ហោះ​មួយ​គ្រឿង​​​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​អាល់​ហ្សេរី​​​ ដែល​បាត់​​ដាន​​ កាល​ពី​ថ្ងៃ​ទី​២៤ កក្កដា ជាមួយ​មនុស្ស​​ជិះ​ក្នុង​នោះ​១១៦​នាក់ ត្រូវ​បាន​ប្រទះ​ឃើញ​​នៅ​ប្រទេស​ម៉ាលី​ ។ យោង​តាម​ទូរ​ទស្សន៍​រដ្ឋ​ម៉ាលី​​ និង​វិមាន​ប្រធា​នា​ធិបតី​បារាំង​​ថា បំណែក​យន្ត​ហោះ​នោះ​ត្រូវ​បាន​ប្រទះ​​ឃើញ​ក្នុង​តំបន់​មួយ​ ស្ថិត​នៅ​ចន្លោះ​ទី​ក្រុង​ Gossi របស់​ម៉ាលី​ និង​ព្រំ​ដែន​​ប៊ួ​កាណា​ហ្វា​សូ ។

Gossi ជា​ទី​ក្រុង​​តូច​មួយ​ស្ថិត​នៅ​​ខាង​ត្បូង​​ទី​ក្រុង Gao ។ ទាហាន​បារាំង​មួយ​កង ត្រូវ​បាន​បញ្ជូន​​ទៅ​កាន់​ទី​នោះ​ ដើម្បី​ធានា​សន្តិ​សុខ​​​តំបន់​​យន្ត​ហោះ​ធ្លាក់​​ ហើយ​ប្រមូល​​ព័ត៌​មាន​នានា ។ វិមាន​ប្រធានា​ធិបតី​បារាំង​បញ្ជាក់​ទៀត​ថា​ បំណែក​នោះ​ពិត​ជា​បំណែក​របស់​យន្ត​ហោះ​អាល់​ហ្សេរី​ ទោះ​បី​ជា​យន្ត​ហោះ​ត្រូវ​បែក​ជា​ច្រើន​បំណែក​ក្តី​ ។

​ចំណែក​ឧត្តម​សេនីយ៍​ Gilbert Diendere សមា​ជិក​​ក្រុម​គ្រប់​គ្រង​វិបត្តិ​​ប៊ួ​គីណា​ ហ្វាសូ គូស​បញ្ជាក់​ថា​​ក្រុម​របស់​លោក​បាន​ពិនិត្យ​រួច​ហើយ​នូវ​​បំណែក​នោះ​ ដែល​ស្ថិត​នៅ​ជិត​ភូមិ​​ Boulikessi ចម្ងាយ​​៥០​គីឡូ​ម៉ែត្រ ពី​ព្រំ​ដែន ។ក្រុម​លោក​ អះ​អាង​​ពី​ការ​បាន​ឃើញ​បំណែក​នៃ​យន្ត​ហោះ​​ដែល​ត្រូវ​ភ្លើង​ឆេះ​ហ្មត់​​ ហើយ​បំណែក​ខ្ទាត​រ៉ាយ​ប៉ាយ​​លើ​ដី ។ សាក​សព​មនុស្ស​​ទាំង​ឡាយ​ត្រូវ​បាន​រក​ឃើញ​ ។ តែ​គួរ​ឱ្យ​សោក​ស្តាយ​ ក្រុម​លោក​ពុំ​ឃើញ​មាន​មនុស្ស​ណា​ម្នាក់​នៅ​កន្លែង​យន្ត​ហោះ​ធ្លាក់​ឡើយ ពោល​គឺ​​ពុំ​បាន​ឃើញ​អ្នក​នៅ​រស់​រាន​មាន​ជីវិតទេ​ ។

ប្រធានា​ធិបតី​​​ប៊ួគី​ណា​​ហ្វា​សូ លោក Blaise Compaore ប្រកាស​​ពី​ការ​កាន់​មរណ​ទុក្ខ​​​ជាតិ ចំនួន​​២​ថ្ងៃ ចាប់​ពី​ថ្ងៃ​​ទី​២៥ កក្កដា ទៅ ។
យោង​តាម​អ្នក​ទទួល​ខុស​ត្រូវ​មូល​ដ្ឋាន​ឯ​ក្រុង Gossi ថា ពួក​អ្នក​ឃ្វាល​គោ​ជិត​​ភូមិ​មួយ​​បាន​ឃើញ​យន្ត​ហោះ​ធ្លាក់​ ហើយ​រាយ​ការណ៍​ប្រាប់​អាជ្ញាធរ ៕