ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុីរី ៖ ស្លា.ប់​ជាង​60​នាក់​ក្នុង​ការ​ប្រយុទ្ធ​គ្នា​រវាង​កង​ទ័ព​និង​ពួក​ជីហាដ

9 ឆ្នាំ មុន

​យោង​តាម​អង្គ​ការ​សិទ្ធិ​មនុស្ស​ស៊ីរី​​ OSDH ថា មនុស្ស​យ៉ាង​តិច​​៦២​នាក់ ភាគ​ច្រើន​ជា​ពួក​យុទ្ធ​ជន​ បាន​ត្រូវ​ស្លា.ប់​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​​ចាប់​តាំង​ពី​២៤​ម៉ោង​មក​ហើយ​ រវាង​កង​ទ័ព​ស៊ីរី​​ និង​ពួក​ជីហាដ​​នៃ​ក្រុម​រដ្ឋ​អ៊ិស្លាម​នៅ​ភាគ​ខាង​ជើង​ប្រទេស ។ OSDH រាយ​ការណ៍​ថា នាថ្ងៃ​ទី​២៤​ កក្កដា​ ក្រុម​រ៉ាឌី​កាល់​ជ្រុល​​និយម រដ្ឋ​អ៊ិស្លាម បាន​បើក​​ការ​វាយ​ប្រហារ​នានា​នៅ​ខេត្ត​​រ៉ាកា​ ខេត្ត​ហាសាកា និង​ខេត្ត​

​យោង​តាម​អង្គ​ការ​សិទ្ធិ​មនុស្ស​ស៊ីរី​​ OSDH ថា មនុស្ស​យ៉ាង​តិច​​៦២​នាក់ ភាគ​ច្រើន​ជា​ពួក​យុទ្ធ​ជន​ បាន​ត្រូវ​ស្លាប់​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​​ចាប់​តាំង​ពី​២៤​ម៉ោង​មក​ហើយ​ រវាង​កង​ទ័ព​ស៊ីរី​​ និង​ពួក​ជីហាដ​​នៃ​ក្រុម​រដ្ឋ​អ៊ិស្លាម​នៅ​ភាគ​ខាង​ជើង​ប្រទេស ។ OSDH រាយ​ការណ៍​ថា នាថ្ងៃ​ទី​២៤​ កក្កដា​ ក្រុម​រ៉ាឌី​កាល់​ជ្រុល​​និយម រដ្ឋ​អ៊ិស្លាម បាន​បើក​​ការ​វាយ​ប្រហារ​នានា​នៅ​ខេត្ត​​រ៉ាកា​ ខេត្ត​ហាសាកា និង​ខេត្ត​អាឡែប របស់​ស៊ី​រី ។ នេះ​ជា​ការ​ប្រយុទ្ធ​​ក្នុង​ទ្រង់​ទ្រាយ​ធំ​​លើក​ដំបូង​រវាង​ក្រុម​រដ្ឋ​អ៊ិស្លាម​ និង​របប​លោក​​បាចា​ អាល់​​អាសាដ​ ដែល​ភាគី​ទាំង​២​នោះ​ សុទ្ធ​តែ​ប្រយុទ្ធ​តតាំង​ដូចគ្នា ប្រឆាំង​ពួក​ឧទ្ទាម​ស៊ីរី​ ​ដែល​ធ្វើ​​ការ​តស៊ូ​​៣​ឆ្នាំ​មក​ហើយ​​ ដើម្បី​ផ្តួល​រំលំ​លោក​ប្រធានា​ធិប​តី​អាសាដ ។

ពួក​រដ្ឋ​អ៊ិស្លាម​​ ដែល​ប្រកាស​​កាល​ពី​ដំណាច់​ខែ​មិថុនា​ ពី​ការ​បង្កើត​រដ្ឋ​​កា​លី​ហ្វាត អ៊ិស្លាម​មួយ​ នៅ​ចន្លោះ​ប្រទេស​ស៊ីរី​ និង​អុីរ៉ាក់​​នោះ បាន​ត្រួត​ត្រា​​តំបន់​មួយ​ចំនួន​ធំ​ ក្នុង​ប្រទេស​ទាំង​២ ហើយ​ប៉ុន​ប៉ង​វាយ​​វាត​ទី​ទឹក​ដី​ថែម​ទៀត ។ ក្នុង​ខេត្ត​ហា​សាកា ពួក​ជីហាដ​ យ៉ាង​តិច​២១​នាក់ ត្រូវ​សម្លាប់ នា​ថ្ងៃ​ទី​២៤ កក្កដា​ ក្នុង​ការ​វាយ​ប្រហារ​​អត្ត​ឃាត​មួយ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​ និង​ការ​បាញ់​ផ្លោង​របស់​​កង​ទ័ព ។

​យោង​តាម OSDH ថា ក្នុង​ទីក្រុង​មាន​ឈ្មោះ​ដូច​ខេត្ត​នោះ​ដែរ​​ ជន​អត្ត​ឃាត​៤​នាក់ បាន​វាយ​ប្រហារ​នៅ​ខាង​ក្នុង​ទី​ស្នាក់​ការ​​គណ​បក្ស​ BAAS ដែល​កាន់​អំណាច​ បន្ទាប់​មក​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ខាង​ក្នុង​​អគារ ។ មនុស្ស​១២​នាក់​ ក្នុង​នោះ​មាន​សមា​ជិក​គណបក្ស​​ BAAS ព្រម​ទាំង​ឆ្មាំ​ការពារ​​អគារ​បាន​ត្រូវ​ស្លាប់ ។ នៅ​ខាង​ត្បូង​ទី​ក្រុង​នោះ ទាហាន​១១​នាក់​​​ស្លាប់​​ ក្នុង​​ការ​វាយ​ប្រហារ​​របស់​​ពួក​រដ្ឋ​អ៊ិស្លាម ។ កង​ទ័ព​ស៊ីរី បាន​បាញ់​​ផ្លោង​ដាក់​ពួក​​អ្នក​វាយ​ប្រហារ​​ ព្រម​ទាំង​ទីតាំង​មួយ​ទៀត​របស់​​ពួក​រដ្ឋ​អ៊ិស្លាម​ បណ្តាល​ឱ្យ​ពួក​គេ​ស្លាប់​១៧​នាក់ ៕