ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទេស​ចរបរទេស​​នៅ​ជប៉ុន​​មានកំណើន​​ខ្ពស់​ក្នុង​រយៈ​ពេល​6ខែ​​នៃ​ឆ្នាំ​2014

9 ឆ្នាំ មុន

​​​រដ្ឋា​​ភិបាល​​ជប៉ុន​ប្រកាស​កាល​ពី​ថ្ងៃទី​​​​២៤ កក្កដា​ ​២០១៤​​ ថា ​អ្នក​ទេ​ស​ចរ​បរទេស​​ក្នុង​ប្រទេស​ជប៉ុន​​ក្នុង​រយ​ៈ​​ពេល​​៦​ខែ​​នៃ​ឆ្នាំ​​​​២០១៤ នេះ​ មានកំណើន​​ខ្ពស់​​​​​ប្រហែល​​​៦,២៦​លាន​នាក់​ ដោយ​សារ​​​​​ប្រាក់​​យ៉េន​ធ្លាក់​​ថ្លៃ ​និង​កើន​ចំនួន​​ជើង​ហោះ​ហើរ​អន្តរ​ជាតិ​​​នៅអាកាស​​យាន​ដ្ឋាន​​​ក្នុង​​​ក្រុង​​តូក្យូ ​​។

នៅ​ក្នុង​​សេចក្ដី​ថ្លែងការណ៍​​របស់​អង្គ​ការ​ទេស​ចរណ៍​​ជប៉ុ​ន​(JNTO)​​បញ្ជាក់​ថា​​​ ប្រសិន​បើ​​​អ្នក​ទេស​​ចរ​បរទេស​​ដែល​ធ្វើ​ដំណើរ​​​ចូល​ប្រទេស​ជប៉ុន​​​នៅមានអត្រា​ដូច​រយ​ៈ​ពេល​​​​​៦ខែ​​ដំបូង​នៃ​​ឆ្នាំ​​​២០១៤ ​ធ្វើ​​ឱ្យពេញ​មួយ​​ឆ្នាំ​នេះ​​​​ចំនួន​អ្នកទេស​ចរ​​​​នឹង​កើន​ខ្ពស់​​ដល់​ទៅ​​​​១២លាន​នាក់ ​។

​របាយការណ៍​​បញ្ជាក់​ថា តួលេខ​​អ្នក​ទេស​ចរ​​បរទេស​​ចំនួន​​​​៦,​២៦​លាន​នាក់​ ក្នុង​រយៈ​​ពេល​​៦ខែ​ដំបូង​​នៃ​ឆ្នាំ​​​២០១៤ បាន​​​«បំបែក​​ឯតទគ្គកម្ម​​ចាស់​»​​ក្នុង​រយ​​ៈ​​​ពេល​​៦​ខែ​ដំបូង​​ក្នុង​ឆ្នាំ​​​២០១៣ ​ដោយមាន​​អ្នក​ដំណើរ​​នៅ​ប្រទេស​ជប៉ុន​​ត្រឹម​​​​តែ​៤,​៩៥​លាន​នាក់​ ។ ដោយ​ឡែក​​កាល​ពីខែមិថុនា​កន្លង​មក​​មាន​តែ​​​១ខែគត់​​ដែលចំនួន​អ្នកទេស​ចរ​​បរ​ទេស​​ធ្វើ​ដំណើរទៅ​​​ជប៉ុន​​ទាំង​ផ្លូវទឹក​ និងផ្លូវ​អាកាស​​​កើន​ឡើង​​ដល់​​១៧,៣%​ឬមាន​​ចំនួន​​១,០៦លាន​នាក់ បើ​ប្រៀបធៀប​​ទៅ​នឹង​​អំឡុង​​ពេល​ដូច​គ្នា​​នៃ​ឆ្នាំ​​​២០១៣​ និង​ចាត់​ទុក​​ថា​ជា​ខែទី​​​​៤​ជាប់គ្នា​ដែល​ចំនួនអ្នកទេស​ចរ​​បរទេស​ចូល​ជប៉ុន​​​កើន​ដល់​​១លាន​នាក់ ។​​

តាម​ទិន្ន​ន័យ​​របស់​JNTO បញ្ជាក់​ថា​ អ្នក​ទេស​ចរ​​ពី​តៃវ៉ាន់​ កូរ៉េខាង​ត្បូង ​ចិន ថៃ​ និង​សិង្ហ​បុរី​​​​មាន​អត្រា​ច្រើន​​ជាង​គេ​​​ដែលធ្វើ​​ដំណើរ​​ចូល​ជប៉ុន​​ក្នុង​រយ​ៈ​​ពេល​​៦​ខែ​​កន្លងទៅ ៕​