ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ទំនិញប្រើប្រាស់​ប្រចាំថ្ងៃនៅចុង​សប្ដាហ៍ទី​4នៃខែ​កក្កដា

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តម្លៃ​ទំនិញប្រើប្រាស់​នៅផ្សារធំថ្មី​នាចុងសប្តាហ៍​ទី៤​នៃខែ​កក្កដា នេះ គ្រឿងសមុទ្រ និង​បន្លែ ផ្លែឈើ ភាគច្រើន​នៅ​រក្សាតម្លៃថេរដូច​ចុងសប្តាហ៍ទី៣​ដដែល តួយ៉ាង​ដូចជា ត្រីតុកកែ និងត្រីបបែល​ធំមួយគីឡូក្រាមថ្លៃ​២០.០០០រៀល ត្រីឈាម​និង​ត្រីក្រហម​តូចមួយគីឡូក្រាមថ្លៃ១២.០០​០រៀល ត្រីស៊ីគីមួយ​គីឡូក្រាមថ្លៃ១៥.០០០រៀល ត្រីអាំង​កើយតូច និងត្រីបេកាលេខ១ មួយ

រាជធានី​ភ្នំពេញ ៖ តម្លៃ​ទំនិញប្រើប្រាស់​នៅផ្សារធំថ្មី​នាចុងសប្តាហ៍​ទី៤​នៃខែ​កក្កដា នេះ គ្រឿងសមុទ្រ និង​បន្លែ ផ្លែឈើ ភាគច្រើន​នៅ​រក្សាតម្លៃថេរដូច​ចុងសប្តាហ៍ទី៣​ដដែល តួយ៉ាង​ដូចជា ត្រីតុកកែ និងត្រីបបែល​ធំមួយគីឡូក្រាមថ្លៃ​២០.០០០រៀល ត្រីឈាម​និង​ត្រីក្រហម​តូចមួយគីឡូក្រាមថ្លៃ១២.០០​០រៀល ត្រីស៊ីគីមួយ​គីឡូក្រាមថ្លៃ១៥.០០០រៀល ត្រីអាំង​កើយតូច និងត្រីបេកាលេខ១ មួយ​គីឡូ​​ក្រាមថ្លៃ៣០.០០០​រៀល មឹកធំនិង​មឹកតូចមួយគីឡូក្រាមថ្លៃ៣៥.​០០០រៀល បង្គាស្រស់លេខ​២​ មួយគីឡូក្រាមថ្លៃ​៥០.០០០​រៀល ក្តាម​ថ្មមួយគីឡូក្រាម​ថ្លៃ៥៥.០០​០រៀល ងាវតូចមួយគីឡូក្រាមថ្លៃ ១០.០០០រៀល និងបង្កង​​ទន្លេមួយ​គីឡូក្រាមថ្លៃ៤០​ដុល្លារ​អាមេរិក ។

ចំពោះ​សាច់គោ(សាច់ភ្លៅ) មួយគីឡូក្រាមថ្លៃ៣៨.០០០រៀល (ធ្លាក់ថ្លៃ​២.០០០រៀល) សាច់ចំឡក​មួយគីឡូក្រាមថ្លៃ​៤៣.០០០រៀល សាច់ជ្រូក​ (សាច់សុទ្ធ)មួយគីឡូក្រាម​ថ្លៃ២៣.០០០រៀល(ឡើងថ្លៃ១.០០០រៀល) សាច់មាន់ខ្មែរមួយ​គីឡូក្រាម​ថ្លៃ២៨.០០០​រៀល​(ឡើង​ថ្លៃ៨.០០០រៀល) បង្គា​ក្រៀមធុន​កណ្តាល មួយគីឡូក្រាម​ថ្លៃ៩០.០០០រៀល (ឡើងថ្លៃ១០.០០០​រៀល) ត្រីងៀតលេខ១​មួយ​គីឡូក្រាមថ្លៃ៤០.០០០​រៀល និងត្រីសណ្តាយ​ងៀតមួយគីឡូក្រាម​ថ្លៃ១៥០.០០០រៀល ។

ចំណែក​ផ្លែឈើ ផ្លែមៀនប៉ៃលិន (តាង៉ែន) មួយគីឡូក្រាមថ្លៃ៨.០០០រៀល (ធ្លាក់ថ្លៃ២.០០០រៀល) មៀនខ្មែរ​ដាំនៅតាខ្មៅមួយគីឡូ​ក្រាមថ្លៃ​១៥.០០០រៀល ផ្លែគូលេនមួយ​គីឡូក្រាមថ្លៃ៨.០០០រៀល ផ្លែប៉ោមមួយគីឡូ​ក្រាមថ្លៃ ១៤.០០០រៀល ផ្លែក្រូចអាមេរិក​កាំង​មួយគីឡូក្រាម​ថ្លៃ ១២.០០០រៀល ផ្លែមង្ឃុត​និងផ្លែសាវ​ម៉ៅ មួយគីឡូក្រាមថ្លៃ៥.០០០រៀល ផ្លែសារីក្រអូបមួយ​គីឡូក្រាមថ្លៃ​២០.០០០​រៀល ផ្លែស្រកានាគ​ខ្មែរមួយគីឡូក្រាមថ្លៃ៧.០០០រៀល (ធ្លាក់ថ្លៃ១.០០០រៀល) ផ្លែស្រកានាគ​វៀតណាមមួយ​គីឡូក្រាម​ថ្លៃ៥.០០០រៀល ផ្លែទំពាំងបាយ​ជូរអត់គ្រាប់មួយគីឡូក្រាម​ថ្លៃ៧ដុល្លារ ផ្លែប៉េះមួយគីឡូក្រាម​ថ្លៃ១៤.០០០រៀល ផ្លែទុរេនមួយ​គីឡូ​ក្រាម​ថ្លៃ ១២.០០០រៀល (ឡើងថ្លៃ ២.០០០រៀល) ផ្លែក្រូចពោធិ៍សាត់តូចមួយ​គីឡូក្រាមថ្លៃ៧.០០០រៀល (ធ្លាក់ថ្លៃ១.០០០រៀល) និងផ្លែក្រូច​ពោធិ៍សាត់ធំមួយ​គីឡូក្រាមថ្លៃ៩.០០០រៀល (ធ្លាក់ថ្លៃ១.០០០រៀល) ។

រីឯបន្លែដូច​ជា ត្រប់វែង ត្រប់ស្រួយ ឆៃថាវ ត្រកួន​ចិន ខ្ទឹមបារាំង និងការ៉ុត មួយគីឡូក្រាម​ថ្លៃ ៣.០០០រៀល សណ្តែកកួរ​និងប៉េង​បោះមួយគីឡូ​ក្រាមថ្លៃ៣.៥០០រៀល ត្រសក់​ និងស្ពៃក្តាបមួយគីឡូ​ក្រាមថ្លៃ២.៥០០រៀល ដើមខាត់ណាមួយ​គីឡូក្រាម​ថ្លៃ៥.០០០​រៀល (ធ្លាក់ថ្លៃ១.០០០រៀល) ដំឡូងបារាំង និងផ្លែក្រូចឆ្មារមួយ​គីឡូក្រាមថ្លៃ៥.០០០រៀល មើមត្រាវមួយគីឡូក្រាម​ថ្លៃ៤.០០០​រៀល(ធ្លាក់ថ្លៃ១.០០០រៀល) ផ្លែម្រះមួយ​គីឡូក្រាមថ្លៃ៣.០០០រៀល (ធ្លាក់ថ្លៃ៥០០រៀល) ខ្ញីដុំចាស់ និងខ្ចីមួយគីឡូ​ក្រាមថ្លៃ​១២.០០០​រៀល និងសាលាដមួយ​គីឡូក្រាមថ្លៃ៤.០០០រៀល (ធ្លាក់ថ្លៃ១.០០០រៀល) ៕