ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណាហ្គាខប​ និង​ខេត្ដ​ស្វាយ​រៀង​ប្រជែង​​គ្នា​យក​​លេខ​3 ​ខណៈ​ក្រុម​​លេខ​1​និង​លេខ​2​ប្រកួត​​បង្គ្រប់​​កិច្ច​​ប៉ុណ្ណោះ​

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ទោះ​បី​នៅ​សល់​មួយ​ថ្ងៃ​ទៀត​(អាទិត្យ​ទី​២៧​ កក្កដា​)ការ​ប្រកួត​បាល់​ទាត់​Metfone Cambodian League 2014 ឈាន​ចូល​ទី​បញ្ចប់​ ក៏​ក្រុម​ជើង​ឯក​លើក​ពាន​រដូវ​កាល​នេះ​ត្រូវ​គេ​ដឹង​រួច​ហើយ​គឺ​ក្រុម​ភ្នំពេញក្រោន​ ឯ​ក្រុម​ទទួល​ចំណាត់​ថ្នាក់​លេខ​២​ គឺ​ចម្ការ​កៅស៊ូ​បឹងកេត​ តែ​ក្រុម​ចំណាត់​ថ្នាក់​លេខ​៣​ និង​លេខ​៤​ មិន​ទាន់​ដឹង​ថា​ បាន​ទៅ​លើ​ក្រុម​ណា​មួយ​នៅ​ឡើយ​ទេ​ ។​

រាជធានីភ្នំពេញ​ ៖ ទោះ​បី​នៅ​សល់​មួយ​ថ្ងៃ​ទៀត​(អាទិត្យ​ទី​២៧​ កក្កដា​)ការ​ប្រកួត​បាល់​ទាត់​Metfone Cambodian League 2014 ឈាន​ចូល​ទី​បញ្ចប់​ ក៏​ក្រុម​ជើង​ឯក​លើក​ពាន​រដូវ​កាល​នេះ​ត្រូវ​គេ​ដឹង​រួច​ហើយ​គឺ​ក្រុម​ភ្នំពេញក្រោន​ ឯ​ក្រុម​ទទួល​ចំណាត់​ថ្នាក់​លេខ​២​ គឺ​ចម្ការ​កៅស៊ូ​បឹងកេត​ តែ​ក្រុម​ចំណាត់​ថ្នាក់​លេខ​៣​ និង​លេខ​៤​ មិន​ទាន់​ដឹង​ថា​ បាន​ទៅ​លើ​ក្រុម​ណា​មួយ​នៅ​ឡើយ​ទេ​ ។​

សម្រាប់​ការ​ប្រកួត​នា​រសៀលថ្ងៃ​សៅរ៍​នៅ​ទី​លាន​ស្ដាត​ចាស់​ចាប់ផ្ដើម​នៅ​ម៉ោង​១៣​និង​៣០​នាទី​គឺ​ក្រុម​បាល់​ទាត់​សាកល​វិទ្យាល័យ​អាស៊ី​អឺរ៉ុប​ ត្រូវ​ជួប​ប្រកួត​ជា​មួយ​ក្រុម​គីរី​វង់​សុខ​សែន​ជ័យ​ ខណៈ​មួយប្រកួត​ទៀត​ក្រុម​ខេត្ដ​ស្វាយរៀង​ ត្រូវ​ជួប​ប្រកួត​ជា​មួយ​ក្រុម​ក្រសួង​ការ​ពារ​ជាតិ​ ។​ នេះ​ជា​ការ​ប្រកួត​លើក​ចុង​ក្រោយ​របស់​ក្រុម​សាកល​វិទ្យា​ល័យ​អាស៊ី​អឺរ៉ុប​ និង​ក្រុម​ចំនួន​៧​ផ្សេង​ទៀត​ ។ ដោយ​លេង​បាន​២១​ប្រកួត​ក្រុម​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​ មាន​​២៣​​ពិន្ទុ​ គឺ​ឈ្នះ​៥​ប្រកួត​ ស្មើ​៨​ប្រកួត​ ចាញ់​៨​ប្រកួត​ ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​លេខ​រៀង​ទី​៩​​ក្នុង​តារាង​ ។​

ចំណែក​ក្រុម​គីរីវង់​សុខ​សែន​ជ័យ​វិញ​ លេង​បាន​២១​ប្រកួត​​ដូចគ្នា​ គឺ​ឈ្នះ​៣​ប្រកួត​ ស្មើ​៤​ប្រកួត​ ចាញ់​១៤​ប្រកួត​ មាន​១៣​ពិន្ទុ​ប៉ុណ្ណោះ​ ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​រៀង​ទី​១១​នៃ​តារាង​ ។ ចំពោះក្រុម​ខេត្ដ​ស្វាយរៀង​ ពេលនេះ​កំពុង​តែ​មានពិន្ទុ​ប្រកៀក​ជា​មួយ​ក្រុម​ណាហ្គា​ខប​ ដោយ​លេង​បាន​២១​ប្រកួត​ មាន​៣៦​ពិន្ទុ​គឺ​ចាញ់​ណាហ្គាខប​១ពិន្ទុ​ប៉ុណ្ណោះ​ ក្នុងនោះ​ឈ្នះ​១០​ប្រកួត​ ស្មើ​៦​ប្រកួត​ និង​ចាញ់​៥​ប្រកួត​ ឈរ​នៅ​លេខ​រៀង​ទី​៤​នៃ​តារាង​ ។​ លទ្ធផល​នេះ​អាច​និយាយ​បាន​ថា​ ក្រុម​ទាំង​២​កំពុង​ប្រជែង​គ្នា​ដណ្ដើម​ចំណាត់​ថ្នាក់​លេខ​៣​ បើ​ក្រុម​ណា​ធ្លោយ​ឱ្យចាញ់​គូប្រកួត​នៅ​មួយប្រកួត​ចុង​ក្រោយ​នោះ​ នឹង​បាត់​បង់​តំណែង​លេខ​៣​មិន​ខាន​ ។

ចំណែក​ក្រុម​ក្រសួង​ការ​ពារ​ជាតិ​ ពេលនេះ​លេង​បាន​២១​ប្រកួត​​មាន​២៣​ពិន្ទុ​គឺ​ឈ្នះ​៥​ប្រកួត​ ស្មើ​៨​ប្រកួត​ និង​ចាញ់​៨​ប្រកួត​ ឈរ​នៅ​លេខ​រៀង​ទី​៨​ក្នុង​តារាង​ ។​ សម្រាប់ការ​ប្រកួត​នៅទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​ឯណេះ​វិញ​ចាប់​ផ្ដើម​នៅ​វេលា​ម៉ោង​១៥​និង​៣០​នាទី​ដែលមានក្រុម​ត្រាយ​អាស៊ី​ ប្រកួត​ជា​មួយ​ក្រុម​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​ និង​មួយ​ប្រកួត​ទៀត​ក្រុម​វេស្ទើន​យូនីអែហ្វ​ស៊ី​ ជួប​ប្រកួត​ជា​មួយ​ក្រុម​បៀលប្រាយ​យូណាយធីត​ ។​ ក្រុម​ត្រាយអាស៊ី​ លេង​បាន​២១​ប្រកួត​ កន្លង​មក​ គឺ​ឈ្នះ​៩​ប្រកួត​ ស្មើ​៤​ប្រកួត​ និង​ចាញ់​៨​ប្រកួត​ មាន​៣១​ពិន្ទុ​ ស្ថិត​នៅ​លេខ​រៀង​ទី​៥​ក្នុង​តារាង​ ខណៈ​ដែលក្រុម​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​ លេង​បាន​២១​ប្រកួត​​ កន្លង​មក​ មាន​២៨​ពិន្ទុ​ គឺ​ឈ្នះ​៧​ប្រកួត​​ ស្មើ​៧​ប្រកួត​ និង​ចាញ់​៧​ប្រកួត​ ឈរ​នៅលេខ​រៀង​ទី​៦​បន្ទាប់​ពីក្រុម​ត្រាយ​អាស៊ី​ ។​

ចំណែក​ក្រុម​វេស្ទើនយូនី​អែហ្វ​ស៊ី​ លេង​បាន​២១​ប្រកួត​មាន​១៩ពិន្ទុ​ គឺ​ឈ្នះ​៤​ប្រកួត​ ស្មើ​៧​ប្រកួត​ និង​ចាញ់​១០​ប្រកួត​ ស្រ​បពេល​ដែល​២១​ប្រកួត​របស់​ក្រុម​បៀលប្រាយ​យូណាយ​ធីត​ មាន​២៧ពិន្ទុ​ ឈ្នះ​៧ប្រកួត​ ស្មើ​៦​ប្រកួត​ និង​ចាញ់​៨​ប្រកួត​ ។ ដូច្នេះ​ សូម​រង់ចាំ​តាម​ដាន​ទាំង​អស់​គ្នា​ តើ​ក្រុម​ណា​ហ្គា​ខប​ ឬ​ក្រុម​ខេត្ដ​ស្វាយ​រៀង​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣​ ពីព្រឹត្ដិការណ៍​បាល់​ទាត់​លីកកំពូល​រដូវ​កាល​២០១៤​ នេះ​ ខណៈ​ក្រុម​ជើង​ឯក​ និងជើង​ឯក​រង​គេ​បាន​រកឃើញ​រួច​ទៅ​ហើយ​និង​ត្រូវ​ប្រកួត​បង្គ្រប់​កិច្ច​នៅ​ថ្ងៃ​អាទិត្យ​ទី​២៧​ កក្កដា​ ស្អែក​នេះ​ ៕​