ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​ចម្រុះ​ចុះ​ជួយ​រុះ​រើ​ផ្ទះ​១៥​ខ្នង និង​ជាង​៩០​ខ្នង​ទៀត​ត្រៀម​រុះ​ កុំ​ឱ្យ​បាក់​ចូល​ទន្លេ​មេគង្គ

9 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម ៖ ក្នុង​រយៈពេល​​២ថ្ងៃ ​គឺ២៤ ​និង២៥​ កក្កដា ​២០១៤ លោក ​ហេង ​វណ្ណនី ​អភិបាលស្រុក​​ស្រីសន្ធរ​អមដំណើរ​ដោយអភិបាល​រងស្រុក នគរ​បាល​ស្រុក ​អាវុធហត្ថ ព្រម​ទាំងអាជ្ញាធរ​មូលដ្ឋាន​ជាច្រើន​នាក់បាន​ចុះជួយរុះរើ​ផ្ទះប្រជា​ពលរដ្ឋ​នៅភូមិ​គគីរ ​ឃុំកោះ​អណ្តែត ស្រុក​ស្រី​សន្ធរ​ដើម្បី​គេច​ពីការ​គំរាម​កំហែង​គ្រោះ​ទឹកជំនន់ ​បាក់ច្រាំង​ទន្លេមេង្គ​ទៅរក​ទីកន្លែង​សុវត្ថិភាព។

លោក​វរសេនីយ៍​ត្រី ខេង ​ស្រេង  ​អធិការ​នគរបាល​ស្រុកស្រី​សន្ធរ បាន​ប្រាប់ឲ្យដឹង​ថា ដោយ​ទទួល​បានការ​​ណែនាំពី​សំណាក់​លោកឧត្តម​សេនីយ៍​ត្រី បែន រ័ត្ន ​ស្នងការ​នគរបាល​ខេត្ត ក្នុង​វិធានការ​ចុះ​ជួយអន្តរាគមន៍​ដល់ប្រជា​ពលរដ្ឋ​រស់នៅតាម​ជួរដងទន្លេ​មេគង្គ​ដែល​រងគ្រោះ​​ដោយទឹក​​​ជំនន់រូប​លោក
បាន​ត្រៀម​នូវលក្ខណ​សម្បតិ្ត​គ្រប់បែប​យ៉ាងផ្នែក​មនុស្ស​ធម៌​មិនប្រកាន់​និន្នាការ​នយោបាយ​ក្នុងការជម្លៀស​​ប្រជាជន​ទៅកាន់​ទីទួល​សុវត្ថិភាព ។

លោកវរ​សេនីយ៍​ត្រី ខេង ​ស្រេង បាន​ប្រាប់បន្តថា ​នៅថ្ងៃទី​២៤ កក្កដា ​លោកអភិ​បាលស្រុក​ស្រី​សន្ធរ និង​រូប​លោក ព្រមទាំង​​មន្រ្តីរាជ​​ការជា​ច្រើន​នាក់​បានចុះ​​ទៅ​ពិនិត្យ​​ពី​ស្ថាន​ភាព​​ទឹក​ជំនន់​​នៅភូមិ​​​គគីរ ​ឃុំ​កោះ​​​អណ្តែត ដោយ​​មានផ្ទះ​ចំ​នួន១១២​​ខ្នង​​កំពុង​តែ​ទទួល​​រងផលប៉ះ​​ពាល់​​ដោយ​ច្រាំង​ទន្លេ​ចេះ
បាក់​​ខិតមក​​ជិត និងផ្ទះ​រ​បស់​ប្រជា​ជន ​។  ​ជាមួយ​​នោះ​អ្នក​​ស្រុក និង​​សមត្ថកិច្ច​​​បាននាំគ្នា​​​រុះរើផ្ទះ​​ជា​បន្ទាន់​​បាន​ចំនួន​១៣​ខ្នង ត្រូវបាន​​រុះទាន់​​ពេល​វេលា​មិន​​បណ្តាល​​ឲ្យបាក់ធ្លាក់​​ចូលទៅ​ក្នុងទ​ន្លេ​នោះ​ទេ។ ​​​នៅ​ព្រឹកថ្ងៃ​ទី២៥ កក្កដា ​​លោក​អភិបាល​​ស្រុកបា​ន​បន្តដឹក​​នាំកម្លាំង​​សម្ថកិច្ច​ចុះ​ទៅកាន់​​ទីនោះ​​បន្ត​ទៀត​​ដើម្បីជួយ​​រុះផ្ទះ​ប្រជាពល​​រដ្ឋ​ធ្វើយ៉ាង​ណា​គេច​ឲ្យផុត​​ពីគ្រោះថ្នាក់​​ទាំងផ្ទះ​សម្បែង និងអាយុជីវិត​​ផង​​ដែរ ។​

លោក​ថាជារឿយៗ​នៅភូមិគគីរ​នេះ​តែងតែ​បាក់ច្រាំង​ទន្លេនៅ​ក្នុងរដូវវស្សា​ម្តងៗ​ តែពីមុន​មិនមាន​សភាព​ធ្ងន់ធ្ងរ​ដូចឆ្នាំ២០១៤​នេះឡើយ ៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព