ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្ត​ហោះ​អាល់​ហ្សេ​រី​ធ្លាក់​មាន​ជន​ជាតិ​បារាំង​ដល់​51​នាក់​ជិះ​ក្នុង​នោះ​

9 ឆ្នាំ មុន

យន្ត​ហោះ​ប្រដេញ​បារាំង​ធុន​ MIRAGE 2000 ចំនួន​២​គ្រឿង​ និង​បណ្តា​ឧទ្ធម្ភាគ​ចក្រ​របស់​ អ.ស.ប កាល​ពី​ថ្ងៃ​ទី​២៤​ កក្កដា បាន​ហោះ​ទៅ​កាន់​ភាគ​ខាង​ជើង​នៃ​ប្រទេស​មា៉​លី​ជួយ​តាម​រក​កន្លែង​យន្ត​ហោះ​មួយ​គ្រឿង​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​អាល់​ហ្សេ​រី​ AIR ALGERIE ធ្លាក់ ។ យន្ត​ហោះ​នោះ​ដែល​ធានា​ការ​ហោះ​ហើរ​រវាង​ទី​ក្រុង​ អ៊ូ​អា​ហ្គា​ឌូ​ហ្គូ​ រដ្ឋ​ធានី​ បួ៊​គី​ណា​ ហ្វា​សូ​ និង​ក្រុង​អាល់​ហ្សេ​

យន្ត​ហោះ​ប្រដេញ​បារាំង​ធុន​ MIRAGE 2000 ចំនួន​២​គ្រឿង​ និង​បណ្តា​ឧទ្ធម្ភាគ​ចក្រ​របស់​ អ.ស.ប កាល​ពី​ថ្ងៃ​ទី​២៤​ កក្កដា បាន​ហោះ​ទៅ​កាន់​ភាគ​ខាង​ជើង​នៃ​ប្រទេស​មា៉​លី​ជួយ​តាម​រក​កន្លែង​យន្ត​ហោះ​មួយ​គ្រឿង​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​អាល់​ហ្សេ​រី​ AIR ALGERIE ធ្លាក់ ។ យន្ត​ហោះ​នោះ​ដែល​ធានា​ការ​ហោះ​ហើរ​រវាង​ទី​ក្រុង​ អ៊ូ​អា​ហ្គា​ឌូ​ហ្គូ​ រដ្ឋ​ធានី​ បួ៊​គី​ណា​ ហ្វា​សូ​ និង​ក្រុង​អាល់​ហ្សេ​ មាន​មនុស្ស​ជិះ​១១៦​នាក់​ ក្នុង​នោះ​មាន​ជន​ជាតិ​បារាំង​ដល់​ទៅ​៥១​នាក់ ។

យោង​តាម​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​បារាំង​លោក​ LAURENT FABIUS ថា គេ​នៅ​ពុំ​ទាន់​ដឹង​ពី​មូល​ហេតុ​នៃ​ការ​ធ្លាក់​យន្ត​ហោះ​នោះ​ឡើយ​​ក្រោយ​បាត់​ការ​ទាក់​ទង​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤​ កក្កដា ។ តាម​ទូរ​ទស្សន៍​ FRANCE-2 រដ្ឋ​មន្ត្រី​រូប​នោះ​ថ្លែង​ថា នេះ​ជា​រដូវ​មាន​ឧតុ​និយម​លំបាក​បំផុត​ក្នុង​តំបន់​បាត់​ដាន​ការ​ទាក់​ទង​របស់​យន្ត​ហោះ​នោះ​ ដែល​អាច​ជា​ប្រភព​នៃ​គ្រោះ​មហន្ត​រាយ​ ក៏​ប៉ុន្តែ​ក៏​អាច​មក​ពី​មូល​ហេតុ​ផ្សេង​ទៀត​  ដែរ ។ ប្រទេស​​មា៉​លី​ និង​ប្រទេស​ ប៊ួ​គី​ណា​ហ្វា​​សូ​មាន​ការ​បក​ស្រាយ​ផ្ទុយ​គ្នា​ លើ​ការ​តាម​រក​យន្ត​ហោះ​ជើង​ហោះ​ហើរ​ MD-83 ជា​យន្ត​ហោះ​របស់​ក្រុម​ហ៊ុន​​អេ​ស្បា៉ញ​ SWIFIAIR ជួល​ដោយ​ក្រុម​ហ៊ុន​ AIR ALGERIE ។

ប្រធានា​ធិប​តី​មា៉​លី​ លោក​ អី​ុប្រា​ហីុម​ ប៊ូ​បា​កា​ កឺ​អី​ុ​តា អះ​អាង​ថា បំណែក​យន្ត​ហោះ​នោះ​ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ភាគ​ខាង​ជើង​ប្រទេស​លោក​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ព្រំ​ដែន​ជាមួយ​អាល់​​ហ្សេរី​ គឺ​ត្រង់​ចន្លោះ​ទី​ក្រុង​គី​ដាល់​ និង​ក្រុង​ AGUELHOC ។ ចំណែក​​ឧត្តម​សេនីយ៍​ GILBERT DIENDERE សមា​ជិក​ក្រុម​គ្រប់​គ្រង​វិបត្តិ​​របស់​ ប៊ួ​គី​ណា​​ហ្វា​សូ វិញ​ ថ្លែង​ថា ក្រុម​តាម​រុក​រក​របស់​លោក​រក​ឃើញ​បំណែក​យន្ត​ហោះ​នៅ​ភាគ​ខាង​ត្បូង​មា៉​លី​ ចម្ងាយ​៥០​គ.ម ពី​ព្រំ​ដែន​ប៊ួ​គី​ណា​ហ្វា​សូ​ទៅ​វិញ​ ។

នៅ​ GOSSI ជា​ទី​ក្រុង​មួយ​ ស្ថិត​នៅ​តំបន់​នោះ​អាជ្ញា​ធរ​មូល​ដ្ឋាន​ ក៏​និយាយ​ប្រាប់​រ៉យ​ទ័រ​ដែរ​ថា បាន​រក​ឃើញ​យន្ត​ហោះ​ធ្លាក់​នោះ ។ មុន​នេះ​បន្តិច​ អ្នក​ទទួល​ខុស​ត្រូវ​ម្នាក់​របស់​អាកាស​ចរណ៍​ស៊ី​វិល​អាល់​ហ្សេរី​ អះ​អាង​ថា យន្ត​ហោះ​ដែល​ធានា​ជើង​ហោះ​ហើរ​ AH5017 បាន​ធ្លាក់ ។ យោង​តាម​ទី​ភ្នាក់​ងារ​ព័ត៌​មាន​អាល់​ហ្សេរ​ី​ APS ថា​ ការ​ទាក់​ទង​ជាមួយ​យន្ត​ហោះ​នោះ​បាន​ដាច់​១​ម៉ោង​ក្រោយ​ការ​ហោះ​ចេញ​ពី​ទី​ក្រុង​ អូ៊​អា​ហ្គា​ឌូ​ហ្គូ ។ យន្ត​ហោះ​ដែល​មាន​អាយុ​កាល​១៨​ឆ្នាំ​មក​ហើយ​នេះ​ បាន​ហោះ​ចេញ​នា​វេលា​ម៉ោង​១​និង​១៧​នាទី​​រំលង​អធ្រាត្រ​ម៉ោង​ក្នុង​ស្រុក​ពី​ទី​ក្រុង​ អ៊ូអា​ហ្គាឌូ​ហ្គូ​ ហើយ​ត្រូវ​ទៅ​ចុះ​នៅ​ក្រុង​អាល់​ហ្សេ​ នា​វេលា​ម៉ោង​៥​និង​១០​នាទី​ព្រឹក​ ក៏​ប៉ុន្តែ​ពុំ​ឃើញ​ហោះ​ទៅ​​ដល់​គោល​ដៅឡើយ​ ។

អាជ្ញា​ធរ​ ប៊ួ​គី​ណា​ ហ្វា​សូ​ និយាយ​ថា បញ្ជី​ឈ្មោះ​អ្នក​ដំណើរ​ក្រៅ​ពី​ជន​ជាតិ​បារាំង​៥១​នាក់​មាន​ជន​ជាតិ​ ប៊ួ​គី​ណា​ ហ្វា​សូ ២៧​នាក់​ លី​បង់​៨​នាក់​ អេ​ស្បា៉ញ​៦​នាក់​ (ជា​​សមា​ជិក​ក្រុម​យានិក​) អាល់​ហ្សេ​រី​៦​នាក់​ អាល្លឺ​ម៉ង់​៤​នាក់ លុចហ្សំ​បួរ​២​នាក់​ កាណា​ដា​៥​នាក់​ កាមេ​រ៉ូន​ម្នាក់ បែល​ហ្សុិក​ម្នាក់​ អេ​ហ្សុីប​ម្នាក់​ ស្វ៊ី​ស​ម្នាក់​ មា៉​លី​ម្នាក់​ និង​នី​ហ្សេ​រីយា៉​​ម្នាក់​ ។ អ្នក​បើក​យន្ត​ហោះ​បាន​​ស្នើ​សុំ​ប្តូរ​ទិស​ហោះ​ហើរ​នា​វេលា​ម៉ោង​១​និង​៣៨​នាទី​ ម៉ោង​សាកល​មក​ពី​មាន​ព្យុះ​មួយ​ក្នុង​តំបន់​ ។ នោះ​ជា​ការ​អះ​អាង​របស់​រដ្ឋ​មន្ត្រី​ដឹក​ជញ្ជូន​ប៊ូ​គី​ណា​ហ្វា​សូ ៕