ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក កឹម សុខា ៖ ​គម្រោងចូលស្បថ​សច្ចាប្រណិធានចំពោះ​ព្រះភក្រ្តព្រះមហាក្សត្រ​នៅថ្ងៃទី២៥កក្កដានេះ ​ត្រូវលុបចោលវិញ

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ អនុប្រធាន​គណបក្សសង្គ្រោះជាតិ ​លោក កឹម សុខា ​បានមានប្រសាសន៍ថា ​គម្រោងដែលបេក្ខជន​ជាប់ឆ្នោតតំណាងរាស្រ្ត​របស់គណបក្សសង្គ្រោះជាតិ​ទំាង៥៥រូប ​គ្រោងចូលព្រះបរមរាជវំាង​ដើម្បីស្បថ​និងធ្វើសច្ចា​ប្រណិធាន​ចំពោះព្រះភក្ត្រព្រះមហាក្សត្រ​នៅថ្ងៃទី២៥​ កក្កដា​ ២០១៤នេះ ​ត្រូវលុបចោលវិញ ។

មេដឹកនំាបក្សប្រឆាំងថ្លែងបា្រប់​អ្នករាយការណ៍​ព័ត៌មានបែបនេះ ​បានធ្វើឡើងនៅព្រឹកថ្ងៃទី២៥​ ​កក្កដា ២០១៤ ​នៅសាលាដំបូងរាជធានីភ្នំពេញ​ ខណៈលោកបានបញ្ចប់ការ​ឆ្លើយបំភ្លឺពាក់ព័ន្ឋនឹង​អំពើហិង្សានៅទីលានប្រជាធិបតេយ្យ​កាលពីថ្ងៃទី១៥ កក្កដា​កន្លងមកនេះ ។

បើតាមលោក ​អេង ឆៃអ៊ាង​ មន្រ្តីជាន់ខ្ពស់​គណបក្សសង្គ្រោះជា​តិ ការលុបចោលនេះ​គឺដោយសារមូលហេតុ ​គណបក្សសង្គ្រោះជាតិ​ជាប់រវល់រៀបចំ​កែទម្រង់តាមកិច្ចព្រម​ព្រៀងកាលពីថ្ងៃទី២២ ​កក្កដា ​និង ម្យ៉ាងទៀត​ដោយសារសមាជិក​បេក្ខជន​ជាប់ឆ្នោតតំណាងរាស្រ្ត​មួយចំនួន​បាននិងកំពុង​ជាប់បំពេញបេសកកម្ម​នៅក្រៅប្រទេស ៕