ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្ត​ន្ទា​​ទោ​​ស​ប្តី​ប្រ​ពន្ធដា​ក់​ពន្ធនា​គា​រ១​៥ឆ្នាំ​ ពី​បទ​ទិ​ញក្មេ​ង​​ស្រី​អាយុ​​៧​ខែ​នាំ​ទៅសុំទាន​នៅប្រទេ​ស​ម៉ា​ឡេ​ស៊ី

9 ឆ្នាំ មុន

រាជ​ធា​នីភ្នំពេ​ញ ​៖ ជន​ជាប់​ចោ​ទឈ្មោះ ​ហេង ឆន់​​ ភេទ​ប្រុស​ អាយុ​៤៨​ឆ្នាំ និ​ងប្រពន្ធ​ឈ្មោះ​សំ ណា​ង ​អាយុ៣​៥ឆ្នាំ​ ត្រូវ​បានសាលា​ដំបូង​រាជធា​នីភ្នំពេ​ញ ​កាលពីព្រឹក​​​ថ្ងៃ​ទី​២៥ កក្កដា ស​ម្រេ​ចផ្ត​ន្ទាទោសដា​ក់ពន្ធនាគារម្នាក់ៗ​​ចំនួន​១៥ឆ្នាំ​ ពីប​ទ«នាំចេ​ញដោយ​មានគោល​ដៅក្នុងការទិ​ញទារក​អាយុ​៧ខែ​យក​សុំទាន​នៅ​ប្រ​ទសម៉ា​ឡេ​ស៊ី» ក្នុង​អំ​ឡុង​​ខែ​​តុលា​​ កា​ល​​ពី​ឆ្នាំ២០១​៣។

រាជ​ធា​នីភ្នំពេ​ញ ​៖ ជន​ជាប់​ចោ​ទឈ្មោះ ​ហេង ឆន់​​ ភេទ​ប្រុស​ អាយុ​៤៨​ឆ្នាំ និ​ងប្រពន្ធ​ឈ្មោះ​សំ ណា​ង ​អាយុ៣​៥ឆ្នាំ​ ត្រូវ​បានសាលា​ដំបូង​រាជធា​នីភ្នំពេ​ញ ​កាលពីព្រឹក​​​ថ្ងៃ​ទី​២៥ កក្កដា ស​ម្រេ​ចផ្ត​ន្ទាទោសដា​ក់ពន្ធនាគារម្នាក់ៗ​​ចំនួន​១៥ឆ្នាំ​ ពីប​ទ«នាំចេ​ញដោយ​មានគោល​ដៅក្នុងការទិ​ញទារក​អាយុ​៧ខែ​យក​សុំទាន​នៅ​ប្រ​ទសម៉ា​ឡេ​ស៊ី» ក្នុង​អំ​ឡុង​​ខែ​​តុលា​​ កា​ល​​ពី​ឆ្នាំ២០១​៣។

ការ​​​​សម្រេចនេះ​​ ​បន្ទាប់ពី​​​តុ​លា​កា​​របានបើ​កស​វនា​កា​រ​ជាសាធា​​រណៈ​ដោ​យ​មា​នវត្តមា​ន ​លោ​ក​ចៅ​ក្រមជំ​នុំជម្រះ តាំ​ង ​ស៊ុនឡាយ ​លោក​ស្រី ​ស៊ឺ​ វណ្ណី​ ព្រះ​រាជអាជ្ញារងតំ​ណា​ងអ​យ្យកា​រ ជ​នជា​ប់ចោទ​ប្តី​ប្រពន្ធ និង​​មេ​ធាវី​ការ​​ពារក្តីជន​ជាប់​ចោទ។

លោ​ក​ចៅ​ក្រ​ម​បានបញ្ជា​​ក់​ថា ​ជនជា​ប់ចោ​ទ​ជា​​ប្តីឈ្មោះ​ ហេង ឆន់ ​និង​ប្រពន្ធឈ្មោះ​សំ ណា​ង ត្រូវបា​នចាប់ខ្លួនកា​លពី​ខែវិច្ឆិកា ២​០១៣​ បន្ទាប់ពីប៉ូ​លិសបា​នឆែកឆេ​រនៅច្រ​កទ្វា​រអន្តរជាតិ​ប៉ោយប៉ែត ​ពេល​ដែល​ពួកគេ​បាន​នាំ​ក្មេង​រង​គ្រោះ​និងម​នុស្សមួ​យចំនួ​នទៀ​តក្នុង​ទិសដៅ​ចេញទៅ​សុំទា​ននៅប្រទេស​ម៉ាឡេស៊ី​។ តុ​លា​ការ​បានរ​កឃើញ​ថា​ ជន​ជាប់​ចោទ​ពិត​ជា​បាន​​ប្រព្រឹត្ត​ដូច​ការ​ចោ​ទ​ប្រកាន់​​របស់​តុលា​​កា​រ​​មែ​ន ​​ហើយ​​ការស​​ម្រេចរ​ប​ស់តុលា​កា​រ គឺ​​យោងតា​មចម្លើ​យរបស់ជន​ជាប់ទាំងពី​នាក់ សា​ក្សីនិងភស្តុតាងនា​នា​។ លោក​ចៅ​ក្រម​ បាន​លើក​ឡើង​ថា​ នៅ​ក្នុង​ខែ​តុលា ២០​១​៣ ជន​ជាប់​ចោទ​​ឈ្មោះ​ ហេង ​ឆន់ បាន​ចំណាយ​លុ​យចំនួន៤​០០ដុល្លារ​អាមេរិ​កក្នុងការ​ទិញក្មេងស្រី​រ​ង​គ្រោះ​​ពី​ក្រុម​​គ្រួសារក្រីក្រមួ​យនៅក្នុងស​ង្កាត់បឹង​​កេកកងទី​៣​ ​និង​បាន​នាំទៅ​ខេត្តកំ​ពង់ស្ពឺ ​ហើ​យក្រោយ​មកបានយកនៅ​​សុំទាន​ចំនួនពីរដង​​ម​កហើយ​នៅក្នុងប្រទេ​សម៉ាឡេស៊ី​អំ​ឡុង​ខែតុ​លា ២០១៣។ ក្នុង​​កិច្ច​ការងារ​នេះឈ្មោះ​ហេង ឆន់​ បា​នឲ្យកុមា​រីរង​គ្រោះ​ទៅ​ប្រពន្ធឈ្មោះ​ សំ ណាង ​ធ្វើឯកសា​រលិខិត​កំណើតថា​ជាកូន​របស់ខ្លួន មុន​ពេលនាំចេ​ញ។

គួរ​រំលឹក​ថា​ កា​លពីថ្ងៃទី៩​ កក្កដា ២០១៤​ សា​លាដំ​បូងរា​ជធានី​ភ្នំពេញ​ បាន​លើក​យក​សំណុំ​រឿង​ព្រហ្ម​ទណ្ឌ​ស្តីពី​បទ​«ជូញដូរម​នុស្ស​ឆ្លង​ដែន​ដែល​មាន​គោល​ដៅ​»​ ករណី​ដែល​ជនជាប់​ចោទ​ប្តី​ប្រពន្ធ​ត្រូវ​ចោទ​ថាបាន​ទិញ​កូន​ក្មេង​​ស្រី​ អាយុ៧​ខែ​តម្លៃ៤០​០ដុល្លារ​អាមេ​រិក​។ ស្រ្តី​ជាប់ចោ​ទឈ្មោះ ​សំ ណាង ​បាននិយាយ​ថាគាត់បា​នសុំក្មេងម្នាក់​ អាយុ​៧ខែ នៅក្នុងសង្កាត់បឹង​កេង៣ ខ​ណ្ឌចំការ​មន និង​បា​នផ្តល់បាន​ប្រាក់ចំ​នួន៤០​០ដុល្លារអាមេ​រិកឲ្យទៅម្តាយក្មេងនោះ​ ព្រោះ​​ឃើញ​គ្រួសា​​រនេះ​​​ក្រីក្រ​ពេក តែ​បដិសេធ​ថាមិនបានទិ​ញក្មេ​ងស្រីនោះ​ទេ ៕​