ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង​ផ្សារ​ដែក​ម្នាក់​ស្រវឹងធ្លាក់​ភ្នែក​ដើរ​ដាំ​ដូង​ធ្លាក់​ពី​លើ​បន្ទប់​ជួល​ជាន់​ទី​៣​បែក​ក្បាល​សន្លប់​ស្តូក

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ជាង​ផ្សារដែក​ម្នាក់​ផឹកស៊ី​ស្រវឹង​ឡើងទៅ​គោះ​​ទ្វារប្រពន្ធ​​យូរ​​ពេក​​ ​​ដើរ​​ទ្រេត​ទ្រោត​​​ដាំ​ដូង​ធ្លាក់ពី​លើវេ​រ៉ង់ដា មុខ​បន្ទប់​ជាន់​ទី៣ បណ្តាល​ឲ្យ​បែក​ក្បាល​សន្លប់ស្តូក​ស្តឹង កាលពី​វេលាម៉ោង​១​ និង១០នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី២៥ ​កក្កដា ​នៅភូមិ​ដូង សង្កាត់​កាកាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនរងគ្រោះ​ឈ្មោះ ​ហេង ជា ​ភេទប្រុស ​អាយុ២៣​ឆ្នាំ ជា​ជាងផ្សារ​ដែក ស្នាក់​នៅផ្ទះ​ជួល​ភូមិកើត​ហេតុខាងលើ មាន​ប្រពន្ធ​ឈ្មោះ ​ឃឿន ​អាយុ២៦​ឆ្នាំ ។

បើតាម​ប្រពន្ធជន​រង​គ្រោះបាន​​ឲ្យដឹង​ថា ប្តី​របស់នាង​បាន​ផឹកស៊ីជាមួយ​​មិត្តភក្កិធ្វើ​ការ​ជាមួយគ្នា​នៅកន្លែង​ធ្វើការតាំង​ពីម៉ោង៥​ល្ងាច​ថ្ងៃទី២៤ ​កក្កដា រហូត​ដល់​ម៉ោង​ជាង​៩យប់​ទើប​ត្រឡប់មក​ដល់ផ្ទះ ​ហើយ​មិន​ព្រម​សម្រាក​ទេ បានបន្ត​ទៅ​ផឹកស្រាជាមួយ​ពូនៅ​មុខផ្ទះ​ជាន់ក្រោម​ទៀត ទោះ​បីជា​ប្រពន្ធ​ហាមមិន​ឲ្យទៅ​ផឹក​ក៏​មិន​ស្តាប់​ដែរ ដោយ​នៅ​អង្គុយ​​ផឹក​រហូតដល់​ម៉ោងកើត​ហេតុខាង​លើទើប​ប្តីដើរ​ឡើងទៅ​គោះទ្វារ​ហៅប្រពន្ធ​នៅជាន់​ទី៣ តែ​ពេល​ដែល​គោះភ្លាមៗ​នោះ​ប្រពន្ធ​មិន​បាន​បើក​ទ្វារ​ទេ ព្រោះ​ជាប់​​រវល់​មើលកូន​ឈឺ ធ្វើឲ្យ​ប្តីនៅ​ឈររង់​ចាំប្រពន្ធ​ដើរចុះ​ដើរ​ឡើង​ទ្រេត​ទ្រោ​ត​ទាំងស្រវឹង​បណ្តាល​ឱ្យ​ដាំ​ដូង​ធ្លាក់​ពីលើជាន់​ទី៣ទៅ​ដល់ជាន់​ក្រោម​បោកក្បាល​សន្លប់ស្តូក​ស្តឹងតែម្តង​ ។

ក្រោយ​ពេលកើត​ហេតុសាច់​ញាតិ និងប្រពន្ធ​បានដឹក​តាមម៉ូតូ​យក​ទៅព្យាបាល​នៅមន្ទីរ​ពេទ្យព្រះ​កុសុមៈ​ ។ គ្រូពេទ្យ​បានដេរមុខ​របួសរួច​ហើយ​បាន​ធូរស្រាល​​ឡើង​វិញ​ហើយ ៕