ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់ខ្សែភ្លើង​ម៉ូទ័រ​ស្លា.ប់ហើមរលួយ​​ក្នុងព្រៃ​​៣​ថ្ងៃ ទើប​ប្រទះ​ឃើញ​​

9 ឆ្នាំ មុន

ខេត្តបន្ទាយ​មានជ័យ ៖ យុវជន​ម្នាក់​ចេញ​ទៅឆ្លុះសត្វ​​ក្នុងព្រៃ​ចម្ងាយ​៣គីឡូម៉ែត្រ​ពីភូមិ​ ក៏​បាន​ឆក់ខ្សែលួស​របស់​អ្នក​ស្រុក​ដែល​ដាក់​ម៉ូទ័រ​ឆក់ជ្រូកព្រៃ​ស្លា.ប់អស់​​រយៈពេល៣ថ្ងៃ​ រហូត​ដល់សពមានសភាព​ហើម​ស្អុយ​រលួយ​មើលរូបរាង​មិនស្គាល់​ ទើបអ្នកស្រុក​ប្រទះ​ឃើញកាល​ពី​ថ្ងៃទី​២៣ កក្កដា ២០១៤ ​ហើយក៏​រាយ​ការណ៍​​ទៅ​សមត្ថកិច្ច​ចុះមកត្រួតពិនិត្យ និងបាន​បូជាសព​​នៅ​ក្នុងព្រៃតែម្តង ។

ខេត្តបន្ទាយ​មានជ័យ ៖ យុវជន​ម្នាក់​ចេញ​ទៅឆ្លុះសត្វ​​ក្នុងព្រៃ​ចម្ងាយ​៣គីឡូម៉ែត្រ​ពីភូមិ​ ក៏​បាន​ឆក់ខ្សែលួស​របស់​អ្នក​ស្រុក​ដែល​ដាក់​ម៉ូទ័រ​ឆក់ជ្រូកព្រៃ​ស្លាប់អស់​​រយៈពេល៣ថ្ងៃ​ រហូត​ដល់សពមានសភាព​ហើម​ស្អុយ​រលួយ​មើលរូបរាង​មិនស្គាល់​ ទើបអ្នកស្រុក​ប្រទះ​ឃើញកាល​ពី​ថ្ងៃទី​២៣ កក្កដា ២០១៤ ​ហើយក៏​រាយ​ការណ៍​​ទៅ​សមត្ថកិច្ច​ចុះមកត្រួតពិនិត្យ និងបាន​បូជាសព​​នៅ​ក្នុងព្រៃតែម្តង ។

ប្រភ​ព​បាន​​ឱ្យ​ដឹងថា ​សពត្រូវបានគេ​ស្គាល់​ឈ្មោះហ៊ុម ហ៊ន អាយុ២០​ឆ្នាំ មាន​ទី​លំ​នៅ​ក្នុង​ភូមិទួល​ពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្ត​បន្ទាយ​មាន​ជ័យ ។

បើតាម​សាច់ញាតិបាន​ឱ្យ​ដឹងថា មុនពេល​កើតហេតុ កាលពីថ្ងៃទី២០ កក្កដា ​២០១៤ ​គេបាន​ឃើញជនរងគ្រោះ​​ចេញ​ទៅឆ្លុះសត្វ​នៅក្នុងព្រៃ​កន្លែងកើតហេតុខាងលើ ស្រាប់តែបាត់ខ្លួនមិនឃើញ​ត្រឡប់មកផ្ទះ​វិញ ។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព