ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រូប​ភាព​ប្លែក​​​ៗ​ដែលកម្រ​បានឃើញនៅ​លើពិភព​​លោក​​

9 ឆ្នាំ មុន

១- ​ប្រណាំង​រថយន្តប្រើ​ពន្លឺ​ព្រះអាទិត្យ​
​«ឌិន​ហាវិន -២»​​​រថ​យន្ត​ដើរ​ដោយ​ថាម​ពល​​ព្រះអាទិត្យ​​របស់​និស្សិត​​អីុរ៉ង់​​បាន​ដាក់​​​បង្ហាញ​​នៅ​មុន​ពេល​​ប្រកួត​ក្នុង​ចម្ងាយ​ផ្លូវ​​២.៧៣៥​គីឡូ​ម៉ែត្រ​ ​កាល​ពី​ថ្ងៃទី​​​២ កក្កដា​ ​២០១៤ ។

​១- ​ប្រណាំង​រថយន្តប្រើ​ពន្លឺ​ព្រះអាទិត្យ​
​«ឌិន​ហាវិន -២»​​​រថ​យន្ត​ដើរ​ដោយ​ថាម​ពល​​ព្រះអាទិត្យ​​របស់​និស្សិត​​អីុរ៉ង់​​បាន​ដាក់​​​បង្ហាញ​​នៅ​មុន​ពេល​​ប្រកួត​ក្នុង​ចម្ងាយ​ផ្លូវ​​២.៧៣៥​គីឡូ​ម៉ែត្រ​ ​កាល​ពី​ថ្ងៃទី​​​២ កក្កដា​ ​២០១៤ ។

២- តុប​តែង​​ដើម​ឈើ​​ជា​រូប​​នាគ​
​លោកចន​ ប្រ៊ូហ្គ័រ ជនជាតិ​អង់​គ្លេស​​អាយុ​​​៧៥​ឆ្នាំ​​ ​ដែល​ចូល​និវត្ត​ន៍​​ពី​ជួរទ័ព​​បាន​​តុប​តែ​ង​ដើម​​ឈើ​​​នៅ​ផ្ទះ​​ក្នុង​ក្រុង​​ណូវ​ហ្វុកណាន​អស់​​រយ​ៈ​​​​​​​ពេល​១០​ឆ្នាំ​​ឱ្យ​ក្លាយ​ជា​​​រូប​នាគ​ប្រវែង​​៣០ម៉ែត្រ​​​និងមាន​កម្ពស់​​​៦​ម៉ែត្រ​ ។

៣- ដែក​​ច្នៃ​ជា​​​គល់​ឈើ​​
រូបសំណាក​​​«គល់​ឈើ​ដែក​»​​ ជា​ស្នា​ដៃ​​របស់​លោក​​អាយ​វើយ​វើយ វិចិត្រករ​​ជនជាតិ​​ចិន​ដាក់​តាំង​បង្ហាញ​​ឱ្យ​​​ទស្សនា​​​ចាប់​ពី​ថ្ងៃទី​​​២៤ ឧសភា​​​​រហូត​ដល់​ថ្ងៃទី​​​២ វិច្ឆិកា​ ​២០១៤ ។ ​

៤- យាន​ស្រាវ​ជ្រាវ​​បាត់​មួយ​រយ​ៈ​បង្ហាញ​​ខ្លួន​ជា​ថ្មី​​​
រូបក្រាហ្វិក​​នៃយាន​ស្រាវ​ជ្រាវ​​​​ភព​ផែន​ដី​​និង​ព្រះអាទិត្យ​​​អន្តរជាតិ​​(ISEE)​ របស់​អង្គការ​​ណាសា​​(NASA)​ ដែល​ផលិត​ឡើង​​កាល​ពី​ឆ្នាំ​​​១៩៧៨​ ប្រើ​សម្រាប់​ស្រាវ​ជ្រាវ​​ពីខ្យល់​ ។ ​​​​ក្នុង​ឆ្នាំ​​​​១៩៨១​យាន​នោះ​ត្រូវបញ្ជូន​​ទៅ​លំហ​ ​អវកាស​ជា​ថ្មី​​ដើម្បីស្វែង​រក​​ផ្កាយ​ដុះ​កន្ទុយ​​នៅ​ក្នុង​រង្វង់​គោចរ​ ប៉ុន្តែក្រោយមក​បាន​បាត់​ស្រមោល​។ ​NASA បញ្ជាក់​ថា​ ​ទាក់​ទង​ វាលែង​បាន​​ប៉ុន្តែ​បច្ចុប្បន្នវា​​​បង្ហាញ​ខ្លួន​​នៅ​ក្បែរ​​ផែន​ដី​ ។ ​អ្នក​វិទ្យា​សាស្ត្រ​​ចង់​យកយាន​នោះ​មក​​កែច្នៃ​​ប្រើ​ប្រាស់​​ជា​ថ្មី​ ។

៥- បក្សី​​ជាប់អន្ទាក់​
គណៈកម្មការ​​ប្រឆាំង​នឹ​ង​ការ​​សម្លាប់​​សត្វ​បក្ស​ី​​​(CABS) បង្ហាញ​​បក្សីតូចមួយក្បាល​ឈ្មោះ​​​Sylvia Curruca ​ដែល​សំណាង​អាក្រក់​​ជាប់​អន្ទាក់​​​ ។ ​បើ​តាម​​ស្ថិត​ិ​បង្ហាញ​ថា​ មាន​បក្ស​ី​នៅ​លើ​កោះ​ក្នុង​សមុទ្រ​មេ​ឌីទែរ​រ៉ាណេចំនួន​​២​លាន​ក្បាល​​ត្រូវបានគេ​​សម្លាប់​​កាល​ពី​​ឆ្នាំ​​​២០១៣ ។

៦- សូកូឡា​​តំណាង​​រង្វាន់​​នៅក្រុង​កាន​
ស្ករ​សូកូឡា​​តំណាង​រង្វាន់​​ជា​រូប​ស្លឹក​ដូង​​ប្រេង​មាស​​ដាក់​​តាំង​បង្ហាញ​នៅហាង​មួយ​ក្នុង​ទីក្រុង​កាន​ដើម្បី​ស្វាគមន៍​ទិវា​ភាព​យន្ត​អន្តរ​ជាតិ​​ក្រុងកាន​លើក​ទី​​៦៧​ កាល​ពី​ថ្ងៃទី​​​២៤ ឧសភា ​២០១៤ ។​

៧-ជ្រូក​ព្រៃ​​Chacoan Peccary
កូន​ជ្រូក​ព្រៃ​​​ពូជ​«​Chacan Peccary» ​​៣​ក្បាល​​​​ដេកក្នុង​ទ្រុង​​នៅ​ឧទ្យាន​​សត្វ​ក្រុង​ឡូស​អេចឺ​ឡេស​​ សហ​រដ្ឋ​អាមេរិក​​ ជា​សត្វ​​ព្រៃ​ដ៏កម្រ​​​បច្ចុប្បន្ន​មាន​ចំនួន​​​​៣០០០ក្បាល​​នៅ​លើ​ពិភព​លោក​ ។

៨-បញ្ចុះ​​​​​អដ្ឋិធាតុ​​ព្រះអង្គម្ចាស់​​​​​​រីឆាដ​ទី​​៣​​
​រូប​គំនូរ​​របស់​ព្រះ​អង្គ​ម្ចាស់​រីឆាត​ទី​​​៣​នៃ​​ចក្រ​ភព​​​អង់​គ្លេស​​ជា​ស្នា​ដៃ​​របស់​   វ​ិចិត្រ​ករ​​អាមេរិក​​​​​បាន​​ដាក់​តាំងបង្ហាញ​​​នៅអគារ​​សិល្បៈ​ក្រុងឡុង​​ បន្ទាប់​ពី​តុលាការ​កំពូល​​​សម្រេច​​ឱ្យ​បញ្ចុះ​​អដ្ឋិ​ធាតុ​របស​់​ព្រះអង្គ​​ដែល​​ជីក​រកឃើញ​​កាល​ពី​​​២ឆ្នាំ​មុន​និង​រក្សា​ទុក​នៅ​​វិហារ​​មួួយក្នុងក្រុង​ឡេស្ទ័រ ​តែ​សា​​ច់​ញាតិ​​​ចង់​​ឱ​្យ​យក​ទៅ​​​បញ្ចុះ​នៅក្រុង​យ៉េក​​ឈ័រ​​រួម​ជាមួយ​សមាជិក​​​រាជ​​​វង្ស​​ដទៃទៀត ។

៩- គោ​ពាក់​ជើង​សិប្បនិមិត្ត​
កូន​គោ​​មួយក្បាល​​​ត្រូវ​គ្រូ​ពេទ្យ​​សត្វ​​ក្នុង​រដ្ឋ​តិច​សាស​់​​ដាក់​ជើង​សិប្បនិមិត្ត​​ឱ្យ​វា​ក្រោយ​ពី​ជើង​វា​រង​របួស​ ។

១០-ពិនិត្យ​​ដោយ​ប្រើ​​ដៃស្ទាប​​
​ជន​ពិការ​ភ្នែក​បាន​ទស្សនា​ការ​តាំង​ពិព័រណ៍​​សរី​រាង្គ​​មនុស្ស​​ផលិត​ពី​​ប្លាស្ទិក​​នៅ​ក្រុង​មុយ​និក​ ប្រទេស​អាល្លឺ​ម៉ង់​ ៕