ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីតា​ពរ​ចៅ​២នាក់ដើរ​ឆ្លង​ស្ពាន ​រអិល​ជើង​ដួល​ធ្លាក់​​​ចូល​ទឹក​អូរ​លង់​ស្លា.ប់​ចៅ​ម្នាក់ ម្នាក់​ទៀត​សង្គ្រោះ​ទាន់

9 ឆ្នាំ មុន

ខេត្ត​មណ្ឌល​គិរី​ ៖ កុមារា​​អាយុ​៤​ឆ្នាំ​ម្នាក់បាន​លង់ទឹក​ស្លា.ប់ និង​ម្នាក់ទៀត​ជួយ​សង្គ្រោះ​ទាន់ ខណៈ​ជីតា​របស់គេ​ពរដើរ​ឆ្លងស្ពាន​រអិល​​ជើងដួលធ្លាក់​ចូលទឹក​អូរ។ ហេតុ​ការណ៍​នេះ​បាន​កើតឡើង​កាល​ពី​វេលាម៉ោង៥​ និង១២នាទីល្ងាច ថ្ងៃទី២៤​ ​កក្កដា ​២០១៤ ត្រង់ចំណុច​ភូមិអូរ​ស្ពាន សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោរម្យ។

ខេត្ត​មណ្ឌល​គិរី​ ៖ កុមារា​​អាយុ​៤​ឆ្នាំ​ម្នាក់បាន​លង់ទឹក​ស្លាប់ និង​ម្នាក់ទៀត​ជួយ​សង្គ្រោះ​ទាន់ ខណៈ​ជីតា​របស់គេ​ពរដើរ​ឆ្លងស្ពាន​រអិល​​ជើងដួលធ្លាក់​ចូលទឹក​អូរ។ ហេតុ​ការណ៍​នេះ​បាន​កើតឡើង​កាល​ពី​វេលាម៉ោង៥​ និង១២នាទីល្ងាច ថ្ងៃទី២៤​ ​កក្កដា ​២០១៤ ត្រង់ចំណុច​ភូមិអូរ​ស្ពាន សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោរម្យ។

តាម​ប្រភពព័ត៌​មានឲ្យដឹង​ថា មុន​ពេលកើត​ហេតុគេ​ឃើញជីតា​របស់ក្មេង​រងគ្រោះ​បាន​នាំចៅ​ប្រុសពីរនាក់​ទៅលេង​ផ្ទះរបស់​គាត់ ដោយ​ដៃម្ខាង​ពរចៅ​ម្នាក់ និង​ដៃម្ខាង​​ដឹក​ដៃចៅម្នាក់​​ទៀត​។ ប្រភពបន្ត​ថា លុះ​​ពេល​មកចំណុចអូរ​ដែលមាន​ទឹកហូរ​ខ្លាំង ​ទាំងបី​នាក់តា​និ​ងចៅ ​បាន​ដើរឆ្លង​ស្ពាន តែនៅ​ពេល​ដើរឆ្លង​ស្ពានក៏​រអិលជើង​ធ្លាក់ចូល​ក្នុងទឹកអូរ​ទាំងអស់គ្នា ​ព្រោះមេឃ​ទើបនឹង​ភ្លៀងរួច ហើយ​ស្ពានមាន​សភាពរអិល។

នៅ​ពេលធ្លាក់​ចូលទៅ​ក្នុងទឹកអូរ​ជីតារបស់​កេ្មងរងគ្រោះ​ក៏បាន ស្រវ៉ា​ចាប់បាន​ដៃចៅ​ប្រុសច្បង​ស្រង់មក​គោកវិញ។ រីឯកុមារ​ដែលរង​គ្រោះស្លាប់​នោះ បាន​លិចបាត់​រាវរក​ពុំឃើញ។ រហូតជិត​មួយម៉ោង​ក្រោយមក ​ទើប​មានអ្នក​ស្រុកយក​សំណាញ់​ទៅបង់​ជាប់សព​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ដោយ​ក្តីអាឡោះ​អាល័យ​បំផុតពី​សំណាក់ម្តាយ​ឪពុករបស់​កុមាររ​ងគ្រោះ។

សមត្ថ​កិច្ចបាន​ឲ្យដឹង​ថា ក្មេងប្រុស​ដែល​ស្លាប់នោះ​​ឈ្មោះ ​អាន ម៉ៅ ​អាយុ៤​ឆ្នាំ រស់​នៅភូមិ-ឃុំកើតហេតុ​ខាងលើ ហើយ​ឪពុកជា​កម្មករធ្វើ​សំណង់។ក្រុម​គ្រូពេទ្យក៏​បានឲ្យដឹង​ដែរថា បន្ទាប់ពី​ក្រុមគ្រួសារ​រាវរកឃើញ​ក្មេងត្រូវ​ទឹកកួចលង់​ស្លាប់នោះ​ភ្លាមៗ ក៏នាំ​យកមក​​សង្រ្គោះនៅ​មន្ទីរពេទ្យ​បង្អែក​ដែរ ប៉ុន្តែ​​ក្មេងនេះ​ស្លាប់ប្រហែល​៣០នាទី​កន្លងទៅ​ហើយ​មិនអាច​ជួយសង្រ្គោះ​បានឡើយ៕