ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកទូតអាល្លឺម៉ង់​សាទរកិច្ចព្រមព្រៀងរវាង ​CPP​ និង​ CNRP

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ឯកអគ្គរដ្ឋទូតសហព័ន្ឋ​អាល្លឺម៉ង់ប្រចំាកម្ពុជា​ លោក Joachim Borom Vonmarschall ​​បានមានប្រសាសន៏អបអរសាទរ​ចំពោះលទ្ឋផលនៃ​ជំនួបកំពូលរវាង​ CPP និង CNRP ​ដែលឈានដល់​ចុះកិច្ចព្រមព្រៀង​​ដើម្បីបញ្ចប់​វិបត្តិក្រោយការឆ្នោតេ​ជ្រើសតំាងតំណាងរាស្រ្ត​នីតិកាលទី៥នៃរដ្ឋសភា ​។

លោកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់​ថ្លែងបែបនេះ​បានធ្វើឡើងនៅក្នុង​ជំនួបជាមួយលោក​ សាយ ឈុំ ​អនុប្រធានទី១ព្រឹទ្ឋសភា​ នៅវិមានព្រឹទ្ឋស​ភា នាព្រឹកថ្ងៃទី២៥​ កក្កដា​ ២០១៤ ។

ក្នុងឱកាសនោះដែរ ​លោកឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ក៏បាន​បញ្ជាក់ទៀតថា ​រដ្ឋាភិបាលអាល្លឺម៉ង់​ត្រៀមខ្លួនរួចហើយ​ដើម្បីជួយដល់ការកែទម្រង់​នានា​ដូចដែលមានចែង​នៅក្នុងកិច្ចព្រមព្រៀង​រវាងគណបក្ស​នយោបាយទំាងពីរ​កាលពីថ្ងៃទី២២​ កក្កដា​កន្លងមកនេះ ៕