ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រៀប​ធៀប​ទី​ផ្សារ​រថ​យន្ត​នៅ​ប្រទេស​សិង្ហ​បុរី​និង​វៀត​ណាម​ក្នុង​ខែ​មិថុនា​ឆ្នាំ​2014

9 ឆ្នាំ មុន

ទី​ផ្សារ​លក់​រថ​យន្ត​ថ្មី​នៅ​ប្រទេស​សិង្ហ​បុរី​ ហាក់​មាន​សន្ទុះ​កើន​ឡើង​យា៉ង​រឹង​មាំ​ប្រមាណ​ជា​១០%​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ក្នុង​ខែ​មិថុនា ក្នុង​នោះ​ការ​ចុះ​បញ្ជី​រថ​យន្ត​ថ្មី​សម្រេច​បាន​ ២.៤១៤​​គ្រឿង​ ដែល​បាន​ពាំ​នាំ​មក​នូវ​អត្រា​លក់​សរុប​ក្នុង​រយៈ​ពេល​៦​ខែ​ដើម​ឆ្នាំ​នេះ​ចំនួន​១២.៣១១​គ្រឿង​កើន​៥% បើ​ធៀប​នឹង​ឆ្នាំ​២០១៣​ ។

ទី​ផ្សារ​លក់​រថ​យន្ត​ថ្មី​នៅ​ប្រទេស​សិង្ហ​បុរី​ ហាក់​មាន​សន្ទុះ​កើន​ឡើង​យា៉ង​រឹង​មាំ​ប្រមាណ​ជា​១០%​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ក្នុង​ខែ​មិថុនា ក្នុង​នោះ​ការ​ចុះ​បញ្ជី​រថ​យន្ត​ថ្មី​សម្រេច​បាន​ ២.៤១៤​​គ្រឿង​ ដែល​បាន​ពាំ​នាំ​មក​នូវ​អត្រា​លក់​សរុប​ក្នុង​រយៈ​ពេល​៦​ខែ​ដើម​ឆ្នាំ​នេះ​ចំនួន​១២.៣១១​គ្រឿង​កើន​៥% បើ​ធៀប​នឹង​ឆ្នាំ​២០១៣​ ។

រថ​យន្ត​ដែល​មាន​ប្រជា​ប្រិយ​ភាព​​ និង​លក់​ដាច់​ជាង​គេ​បំផុត​នៅ​ទូ​ទាំង​ប្រទេស​គឺ​យី​ហោ​ Toyota ឬ​ Lexus លក់​បាន​៤៨០​គ្រឿង​ ហើយ​ផ្សារ​ហ៊ុន​១៩,៩% កើន​ឡើង​​៣៨% ពី​​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ខណៈ​ដែល​យី​ហោ​ Mercedes កើន​១០%, BMW ធ្លាក់​ចុះ​ ៣៩% និង​ Volkswagen ធ្លាក់​ចុះ​ ៤% ។ ចំណែក​យី​ហោ​ Mazda កើន​ឡើង​យា៉ង​ខ្លាំង​រហូត​ដល់​ទៅ​១៩០​% ស្ថិត​ក្នុង​តំណែង​ទី​៥ រី​ឯ​ Audi បាន​តាម​ទាន់​នឹង​វា​៉​ដាច់​ Nissan គ្រប់​គ្រង​តំណែង​ទី​៦ ក្នុង​បញ្ជី​អ្នក​លក់​ដាច់​ជាង​គេ​​ក្នុង​អំឡុង​ពេល​កន្លះ​ឆ្នាំ​នេះ ។

ជាមួយ​គ្នា​នោះ​ដែរ​ គួរ​កត់​សម្គាល់​ថា​ យី​ហោ​ Honda មាន​សន្ទុះ​ខ្លាំង​ក្លា​កើន​ឡើង​រហូត​​ដល់​ទៅ​១៤៤%, ខណៈ​ Hyundai កើន​១០៣%, Kia កើន​១៧៣​%, Ford កើន​២១៣%, Renault កើន​៥៥០​% និង​ Alfa Romeo កើន​៤៥០% ។ដោយ​ឡែក​ ចំពោះ​ទី​ផ្សារ​លក់​រថ​យន្ត​ថ្មី​នៅ​ប្រទេស​វៀត​ណាម​ឯ​ណេះ​វិញ​ គឺ​នៅ​តែ​មាន​ភាព​ខ្លាំង​ក្លា​ដដែល​កើន​ឡើង​៣២​%​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ក្នុង​ខែ​មិថុនា ជាមួយ​នឹង​ការ​ចុះ​បញ្ជី​បាន​១០.៨៥៣​គ្រឿង​ ហើយ​គិត​ចាប់​ពី​ដើម​ឆ្នាំ​រហូត​មក​ដល់​ខែ​មិថុនា ការ​ចុះ​បញ្ជី​សរុប​មាន​ចំនួន​៥៤​.៩៨៦​គ្រឿង​ កើន​២៧%​ធៀប​នឹង​ឆ្នាំ​២០១៣ ។ ទី​ផ្សារ​នៅ​ក្នុង​ប្រទេស​ហាក់​មាន​សន្ទុះ​ខ្លាំង​ក្លា​បែប​នេះ​ ក៏​ព្រោះ​តែ​ការ​ណែ​នាំ​នូវ​ជំនាន់​ថ្មី​របស់​រថ​យន្ត Toyota Vios កាល​ពី​ពីរ​ខែ​មុន​ ដែល​បាន​ធ្វើ​​ឱ្យ​រថ​យន្ត​នោះ​នៅ​តែ​ជា​ម៉ូដែល​លក់​ដាច់​ជាង​គេ​បំផុត​នៅ​ទូ​ទាំង​ប្រទេស​វៀត​ណាម​ ។

នៅ​ខែ​ទី​២​នៃ​ការ​បង្ហាញ​វត្ត​មាន​លើ​ទី​ផ្សារ​ក្រុម​ហ៊ុ​ន​លក់​ចេញ​បាន​៧៧៩​គ្រឿង​ដែល​ធ្វើ​ឱ្យ​ភាគ​ហ៊ុន​កើន​ឡើង​៧,២​%​ ទោះ​ជា​យា៉ង​ណា​វា​នៅ​តែ​ស្ថិត​ក្នុង​លំដាប់​ទី​៣​ គិត​មក​ត្រឹម​ខែ​មិថុនា រថ​យន្ត​នេះ​ចុះ​បញ្ជី​បាន​៣.០៣០​គ្រឿង​ឬ​ស្មើ​នឹង​៥,៥% ទាប​ជាង​ Toyota Fortuner (៦,៩%) និង​ Innova (៦,៧%) ។ លើស​ពី​នេះ​ Toyota ក៏​បាន​បង្ហាញ​វត្ត​មាន​ជា​លើក​ដំបូង​នូវ​ម៉ូដែល​ Yaris ស៊េរី​ថ្មី​ផង​ដែរ​ក្នុង​ខែ​នេះ​ ហើយ​វា​ក៏​ជាប់​លំដាប់​លេខ​រៀង​ទី​១២​ជាមួយ​នឹង​ការ​​លក់​បាន​២១៣​គ្រឿង​ ហើយ​ភាគ​​ហ៊ុន​មាន​២% ។ នេះ​បញ្ជាក់​ឱ្យ​ឃើញ​ថា នៅ​លើ​ទី​ផ្សារ​វៀត​ណាម​ រថ​យន្ត​ Toyota ៦​ម៉ូដែល​ ជាប់​ក្នុង​បញ្ជី​រថ​យន្ត​លក់​ដាច់​ជាង​គេ​លំដាប់​កំពូល​ទាំង​៧​ក្នុង​ពេល​ឆាប់​ៗ​នេះ​ ។

ខាង​​ក្រោម​នេះ​គឺ​ជា​បញ្ជី​រថ​យន្ត​លក់​ដាច់​ជាង​គេ​នៅ​ប្រទេស​ទាំង​ពីរ​ប្រចាំ​ខែ​មិថុនា​ឆ្នាំ​២០១៤ ។
ប្រទេស​វៀត​ណាម​ ៈ
១-Toyota Vios លក់​បាន​៧៧៩​គ្រឿង​, ២-Toyota Fortuner (៧១៤​គ្រឿង​), ៣-Toyota Innova (៦៧០​គ្រឿង​), ៤-Kia Morning (៤១៦​គ្រឿង​), ៥-Toyota Camry (៤០៨​គ្រឿង​), ៦-Toyota Corolla Altis (៤០៤​គ្រឿង​), ៧-Ford Transit (៣០៦​គ្រឿង​), ៨-Honda CR-V (៣០២​គ្រឿង​), ៩-Ford Ranger (២៩៥​គ្រឿង​), ១០-Kia K3 (២២៤​គ្រឿង​), ១១-Suzuki Super Carry (២១៤​គ្រឿង​), ១២-Toyota Yaris (២១៣​គ្រឿង​), ១៣-Chevrolet Spark (២១២​គ្រឿង​), ១៤-Mazda CX-5 (២០៣​គ្រឿង​), ១៥-Mazda BT-50 (១៩០​គ្រឿង​), ១៦-Suzuki Carry (១៧៩), ១៧-Mazda3 (១៧៥), ១៨-Honda City (១៦៥), ១៩-Chevrolet Cruze (១៥៤), ២០-Ford Everest (១៤៩), ២១-Ford Fiesta (១៤៨), ២២-Toyota Hilux (១៤២), ២៣-Nissan Sunny (១២៥), ២៤-Kia Sorento (១០៤), ២៥-Kia Carens (៨៣), ២៦-Ford Focus (៧៤), ២៧-Chevrolet Aveo (៧១), ២៨-Mazda2 (៦៧), ២៩-Toyota Hiace (៥៦), ៣០-Kia Rio (៥២) ។
ប្រទេស​សិង្ហ​បុរី ៈ
១-Toyota/Lexus លក់​បាន​៤៨០​គ្រឿង​, ២-Mercedes (៣៩៤), ៣-BMW (២៧២), ៤-Volkswagen (២៤៧), ៥-Mazda (១៨៣), ៦-Audi (១៦៦), ៧-Nissan (១២៦), ៨-Honda (៨៨), ៩-Hyundai (៧១), ១០-Kia (៦០), ១១-Volvo (៥៥), ១២-Subaru (៤៩), ១៣-Ford (៤៧), ១៤-Jaguar (២៧), ១៥-Chevrolet (២១), ១៦-Porsche (១៩), ១៧-Land Rover (១៧), ១៨-Mini (១៤), ១៩-Renault (១៣), ២០-Peugeot (១១), ២១-Citroen (១១), ២២-Alfa Romeo (១១), ២៣-Opel (១០), ២៤-Maserati (៧), ២៥-Bentley (៣), ២៦-Jeep (៣), ២៧-Chrysler (២), ២៨-Suzuki (១), ២៩-Infiniti (១), ៣០-Ferrari (១), ៣១-Rolls-Royce (១), ៣២-SsangYong (១), ៣៣-Mclaren (១), ៣៤-Alpina     (១) ៕