ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់​ប្ដី​ព្រោះខឹង​រួមមេត្រី​មិនធ្វើ​ឱ្យ​​គាប់​ចិត្ដ​សោះ​

9 ឆ្នាំ មុន

សារព័ត៌មាន​ CBS Destroit នៅ​ទី​ក្រុង​សៅ​ហ្វ៊ីល​ សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២១​ កក្កដា​ ២០១៤​ ផ្សាយ​ថា​ អ្នក​ស្រី​ Sadie Bell អាយុ​៥៨​ឆ្នាំ​ ត្រូវ​ប៉ូលិស​ចាប់ខ្លួន​កាលពី​ខែ​មករា​ ២០១៣​ ពី​បទ​បា.ញ់ប្ដី​ឈ្មោះ​ Edward Lee បណ្ដាល​ឱ្យ​របួស​ធ្ងន់​ ព្រោះតែ​ខឹង​រួម​រ័ក​មិនធ្វើ​ឱ្យ​នាង​គាប់​ចិត្ដ​ ។​

សារព័ត៌មាន​ CBS Destroit នៅ​ទី​ក្រុង​សៅ​ហ្វ៊ីល​ សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២១​ កក្កដា​ ២០១៤​ ផ្សាយ​ថា​ អ្នក​ស្រី​ Sadie Bell អាយុ​៥៨​ឆ្នាំ​ ត្រូវ​ប៉ូលិស​ចាប់ខ្លួន​កាលពី​ខែ​មករា​ ២០១៣​ ពី​បទ​បាញ់ប្ដី​ឈ្មោះ​ Edward Lee បណ្ដាល​ឱ្យ​របួស​ធ្ងន់​ ព្រោះតែ​ខឹង​រួម​រ័ក​មិនធ្វើ​ឱ្យ​នាង​គាប់​ចិត្ដ​ ។​

អ្នក​ស្រី​ Sadie Bell បាន​ទទួល​ការ​ធានា​ឱ្យ​នៅ​ក្រៅ​ឃុំ​ដើម្បីរ​ង់ចាំ​ឡើង​តុលាការ​ជា​ថ្មី​ ក្រោយ​ពី​ស្ថិត​ក្នុង​គុក​អស់​រយៈ​ពេលជិត​១​ឆ្នាំ​ ។​ លោកផូល​ វ៉លតុន​ ប្រធាន​អយ្យការ​ផ្នែកស៊ើប​អង្កេត​ឱ្យ​ដឹង​ថា​ អ្នក​ស្រី​ Sasie Bell បាន​សារ​ភាព​ថា​ គាត់​បាន​បាញ់​ប្ដី​នៅពេល​រួម​រ័ក​ជា​មួយ​គ្នា​ ។​ គាត់​ធ្វើ​បែប​នោះ​​ព្រោះ​ខឹង​ប្ដី​រួម​រ័ក​មិន​បាន​​ធ្វើ​ឱ្យ​គាត់​សុខ​ស្រួល​ និង​សង្ស័យ​ថា​ មាន​ស្រី​ថ្មី​ ។

ប្ដី​-ប្រពន្ធ​នេះ​បាន​រួម​រស់​ជា​មួយ​គ្នា​អស់រយៈ​ពេល​១៥​ឆ្នាំ​មក​ហើយ​ ។​ លោក​វ៉លតុន​ បញ្ជាក់​ថា​ អ្នក​ស្រី​ Sadie Bell បាន​រៀប​រាប់​លំអិត​ប្រាប់​ប៉ូលិស​ថា​ រូប​នាង​ចូល​ចិត្ដ​រួម​រ័ក​ជា​មួយ​ប្ដី​ និង​រំពឹង​ថា​ ប្ដី​នឹង​ធ្វើ​ឱ្យនាង​បាន​សុខ​ស្រួល​ ប៉ុន្ដែ​គេ​មិន​បាន​បំពេញ​បំណង​នាង​ទេ​ ។ មិន​តែ​ប៉ុណ្ណោះ​​ទឹក​កាម​របស់គេ​មាន​បរិមាណតិច​ ធ្វើ​ឱ្យ​នាង​យល់ថា​ប្រាកដ​ជា​មាន​ស្រី​ផ្សេង​ ។

តុលាការ​បាន​សម្រេច​ឱ្យ​អ្នក​ស្រី​ Sadie Bell ជាប់​គុក​ ប៉ុន្ដែ​មេធាវី​របស់​នាង​រិះ​រកវិធី​ជួយ​ឱ្យ​អាច​ធានា​នៅ​ក្រៅ​ឃុំ​បាន​ ។ បុរស​ជា​ប្ដី​មិនយល់ស្រប​ចំពោះ​ការ​ដោះ​លែង​អ្នក​ស្រី​ Sadie Bell ឱ្យ​នៅ​ក្រៅ​ឃុំ​ទេ​ ព្រោះ​ចាត់​ទុក​ថា​ នាង​ជា​បុគ្គល​ដ៏​គួរ​ឱ្យ​ខ្លាច​ ដោយ​ហ៊ាន​សម្លាប់​អ្នក​ផ្សេង​ ព្រោះតែ​រឿង​តូច​តាច​មិន​សម​ហេតុ​ផល​ ។

កាលពី​ឆ្នាំ​១៩៩១​ នាង​ក៏​ធ្លាប់​បាញ់​អតីត​ប្ដី​របស់​ខ្លួន​ដែរ​ ប៉ុន្ដែ​គេ​រួច​ផុត​ពី​គ្រោះ​ថ្នាក់​ដល់​ជីវិត​ ។ អ្នក​ស្រី​ Sadie Bell បាន​ទទួល​ការ​ធានា​ឱ្យ​នៅក្រៅ​ឃុំ​ដោយ​បង់​ប្រាក់​ ១០.០០០​ដុល្លារ​ ។​ បុរស​ជា​ប្ដី​ដែល​ត្រូវ​ប្រពន្ធ​បាញ់​នោះ​របួស​ពោះ​វៀន​ធំ​ និង​ថ្លើម​ ប៉ុន្ដែ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ហើយ​ ៕