ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កញ្ញា ស៊ឹម ថៃណា រក​​អ្នក​​ពិចារណា​ជា​គូ​អនាគត​​មិនបាន​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ ​អស់​ពេល​ជា​យូរ​មក​ហើយ​ដែល​ ស៊ឹម​ ថៃ​ណា​ តារា​ដើម​ទ្រូង​សិច​ស៊ី​ បាត់​មុខ​ពី​កញ្ចក់​ទូរ​ទស្សន៍​ ។ ​ការ​បាត់​មុខ​នោះ​មាន​គេ​លើក​ឡើង​ថា​ ដោយ​សារ​ស៊ឹម ថៃ​ណា មាន​អ្នក​ស្រលាញ់​ហួង​ហែង​មិន​ឲ្យ​ចេញ​មុខ​រក​ប្រាក់​ពី​អាជីព​សិល្បៈ​ទៀត​ទេ​ ។ ​ផ្ទុយ​ទៅ​វិញ ថៃ​ណា​ អះអាង​ថា​ គ្មាន​អ្នក​ស្រលាញ់​នាង​ទេ​ ហើយ​នាង​នៅ​តែ​តាំងចិត្ត​ប្រឡូក​​អាជីព​សិល្បៈ​ដូច​មុន គ្រាន់តែ​ពេល​នេះ

រាជ​ធានី​ភ្នំ​ពេញ​ ៖ ​អស់​ពេល​ជា​យូរ​មក​ហើយ​ដែល​ ស៊ឹម​ ថៃ​ណា​ តារា​ដើម​ទ្រូង​សិច​ស៊ី​ បាត់​មុខ​ពី​កញ្ចក់​ទូរ​ទស្សន៍​ ។ ​ការ​បាត់​មុខ​នោះ​មាន​គេ​លើក​ឡើង​ថា​ ដោយ​សារ​ស៊ឹម ថៃ​ណា មាន​អ្នក​ស្រលាញ់​ហួង​ហែង​មិន​ឲ្យ​ចេញ​មុខ​រក​ប្រាក់​ពី​អាជីព​សិល្បៈ​ទៀត​ទេ​ ។ ​ផ្ទុយ​ទៅ​វិញ ថៃ​ណា​ អះអាង​ថា​ គ្មាន​អ្នក​ស្រលាញ់​នាង​ទេ​ ហើយ​នាង​នៅ​តែ​តាំងចិត្ត​ប្រឡូក​​អាជីព​សិល្បៈ​ដូច​មុន គ្រាន់តែ​ពេល​នេះ​ផ្អាក​ខ្លះ​មក​ពី​ឡើង​ទម្ងន់​ពេក​ ។

គេ​កំពុង​តែ​សង្ស័យ​ថា​ តារា​ដើមទ្រូង​សិច​ស៊ី​ ស៊ឹ​ម ​ថៃ​ណា​ មិន​អើពើ​ចំពោះ​អាជីព​សិល្បៈ​ គឺ​អាច​មានរឿង​ស្នេហា​លាក់​បាំង​ជាមួយ​អ្នកមាន​ទ្រព្យធន​ ព្រោះ​ជីវិត​ក្រៅ​សិល្បៈ​របស់​នាង​មើល​ទៅ​កាន់តែ​មាន​ភាព​ឡូយឆាយ​គួរ​ឲ្យ​កត់សម្គាល់​ ក្នុង​ពេល​ដែល​នាង​ចាក​ឆ្ងាយ​ពី​វិ​ថី​សិល្បៈ​អស់​ជា​ច្រើន​ខែ​ទៅ​ហើយ​នោះ​ ។ ​ថ្មី​ៗ​នេះ​ថៃ​ណា​ បាន​បង្ហាញ​មុខ​ក្នុង​កម្មវិធី​ជប់លៀង​មិត្ត​រួម​អាជីព​ដោយ​​តែង​កាយ​យ៉ាង​ស្រស់​សោភា​ និង​បង្ហាញ​សាច់​ទ្រូង​ដូច​មុន​បង្អួត​គេឯង​ឲ្យ​ចាប់អារម្មណ៍​ ។ គ្រា​នោះ​ អ្នក​ណា​ៗ​ក៏​ភ្លឹក​ងាក​មក​មើល​ថៃ​ណា ដែរ​ រហូត​តារា​មួយ​ចំនួន​លើក​ឡើង​ថា​ នាង​កាន់តែ​ហ៊ឺហា​ ប្លែក​ទៅ​ៗ​ ទោះ​អត់​សូវ​ចេញ​មុខ​ក្នុង​ពិភព​សិល្បៈ​ក្តី​ ​។ ​គេ​សង្ស័យ​ថា​ នាង​អាច​ជួប​បុរស​ណា​ម្នាក់​ផ្គាប់​ទ្រព្យ​ធន​ជា​ធ្នាក់​ថ្ពក់​បេះដូង​នាង​ធ្វើ​ឲ្យ​ពិបាក​វិល​មក​រក​​អាជីព​សិល្បៈ​វិញ​ ។

ផ្ទុយ​ទៅ​វិញ​ តារាចម្រៀង​ ស៊ឹ​ម​ ថៃ​ណា​ បាន​បង្ហាញ​គោល​ជំហរ​រឹង​មាំ​ថា​ នាង​នៅ​តែ​ងាក​រក​អាជីព​សិល្បៈ​វិញ​ គឺ​អត់​លាឈប់​ទេ​ តែ​មក​ពី​នាង​គិត​ថា​ ខ្លួនឯង​ឡើង​គីឡូ​ជ្រុល​ពេក​ ខ្លាច​ឡើង​ច្រៀង​រាំ​ទៅ​ខ្មាស​គេ​ ដូច្នេះ​ហើយ​ទើប​ចេះ​តែ​ពន្យារ​ពេល​ម្តង​ហើយ​ម្តងទៀត​អត់​បាន​ឡើង​បង្ហាញ​មុខជា​សាធារណៈ​ ។ ​នាង​មិន​បាន​ឡើង​បង្ហាញមុខ​តាម​ទូរទស្សន៍​មែន​ តែ​នៅ​តែ​ច្រៀង​ក្នុង​កម្ម​វិធី​ ផ្សេងៗ មមាញឹក​អត់​បាន​ឈប់​ទេ​ ។ ច្រៀង​ក្រៅ​កញ្ចក់​ទូរទស្សន៍​មនុស្ស​មើល​តែ​ពីមុខ​ឆាក​ ទោះ​នាង​ធាត់​មែន​ តែ​អត់​សូវ​ខ្មាស​គេ​ តែបើ​បង្ហាញ​​តាម​កញ្ចក់​ទូរ​ស្សន៍​ នាង​អត់​ហ៊ាន​ទេ។​

ហេតុ​ផល​ដែល​ថៃ​ណា​ លើក​ឡើង​នេះ​មិន​ទំនង​សោះ​ ព្រោះ​បើ​គេ​មើល​ទៅ​លើ​រូបរាង​នាង​ គឺ​ មិន​ធាត់​ដល់​ថ្នាក់​សម្តែង​មិន​បាន​ទេ​ គឺ​មើល​ទៅ​​នៅ​តែ​ស្អាត​ ។ ​អតីត​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​អឹម​​នាង​ស៊ឹ​ម ​ថៃ​ណា​ និយាយ​ការពារ​ខ្លួន​ថា​ «អត់​មាន​អ្នក​ណា​តាម​ហួងហែង​នាង​ខ្ញុំ​ទេ​ គ្រាន់តែ​នាង​ខ្ញុំ​ស្លៀក​ពាក់​បែប​ឡូយឆាយ​មាន​ពាក់​របស់របរ​អី​នោះ​មិន​អាច​កំណត់​បាន​ថា​ នាង​ខ្ញុំ​មាន​អ្នក​ស្រលាញ់​ទេ​ ។ ពោល​មក​ពី​នាង​ខ្ញុំ​នៅ​តែ​យល់​ថា​មិន​ទាន់​ដល់​ពេល​ចង់​បង្ហាញមុខ​ ចង់​សម្រាក​បន្ត​ទៀត​ប៉ុណ្ណោះ​» ។​ ​ទាក់​ទិន​រឿង​រៀប​ការ​ ថៃណា​ បញ្ជាក់​ថា  «ពេល​នេះ​ដូច​ជា​អត់​ដឹង​ថា​ ត្រូវ​រៀប​ការ​ពេល​ណា​ឲ្យ​ប្រាកដ​ទេ បើ​អត់​មាន​អ្នក​ណាមួយ​ឲ្យ​នាង​ខ្ញុំ​ពិចារណា​យក​ជា​គូ​អនាគត​ផង​នោះ​ ។ ចិត្ត​នាង​ខ្ញុំ ក៏​មិន​ទាន់​ចង់​ចូល​រោងការ​នៅឡើយ​ទេ​» ៕