ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​កក​​មាន​ច្រើន​រស​ជាតិ​និង​ក្លិន​ច្រក​កញ្ចប់​​លក់​

9 ឆ្នាំ មុន

ទឹក​កក​​ជាសារធាតុ​រឹង​​ដែល​បាន​មក​ពី​​​​ទឹក​​ បន្ទាប់​ពី​ស្ថិត​ក្រោម​សីតុណ្ហ​ភាព​ត្រជាក់​​ខ្លាំង​ ហើយ​ក៏​ជា​​សមា​ស​ធាតុ​​រលាយ​ផង​ដែរ ។ ទឹកកក​​​​​មាន​​អត្ថ​ប្រយោជន៍​​ក្នុង​ជីវ​ភាព​​រស់​នៅ​ប្រចាំ​ថ្ងៃ​​​ដែល​អា​ច​ក្លាស្សេ​​​​ម្ហូប​អាហារ​​​​ឱ្យ​នៅ​បាន​​យូរ មិន​តែ​ប៉ុណ្ណោះ​​​​វា​អាច​ជួយ​កាត់​បន្ថយ​ការឈឺ​ចាប់​​​លើ​មុខ​របួស​​បាន​មួយ​កម្រិត​ផង​ដែរ​​ បន្ទាប់​ពី​​យក​វា​ទៅ​ដាក់​​ក្បែរ​កន្លែង​​របួស​នោះ​​​ ។

​ទឹក​កក​​ជាសារធាតុ​រឹង​​ដែល​បាន​មក​ពី​​​​ទឹក​​ បន្ទាប់​ពី​ស្ថិត​ក្រោម​សីតុណ្ហ​ភាព​ត្រជាក់​​ខ្លាំង​ ហើយ​ក៏​ជា​​សមា​ស​ធាតុ​​រលាយ​ផង​ដែរ ។ ទឹកកក​​​​​មាន​​អត្ថ​ប្រយោជន៍​​ក្នុង​ជីវ​ភាព​​រស់​នៅ​ប្រចាំ​ថ្ងៃ​​​ដែល​អា​ច​ក្លាស្សេ​​​​ម្ហូប​អាហារ​​​​ឱ្យ​នៅ​បាន​​យូរ មិន​តែ​ប៉ុណ្ណោះ​​​​វា​អាច​ជួយ​កាត់​បន្ថយ​ការឈឺ​ចាប់​​​លើ​មុខ​របួស​​បាន​មួយ​កម្រិត​ផង​ដែរ​​ បន្ទាប់​ពី​​យក​វា​ទៅ​ដាក់​​ក្បែរ​កន្លែង​​របួស​នោះ​​​ ។

ក្រុម​ហ៊ុន​​ផ្គត់​ផ្គង់​​ទឹក​កក​ Glace Luxury Ice Co បាន​ផលិត​​ដុំ​ទឹក​កក​​​ម៉្យាង​​​ មាន​រស​ជាតិ​​ និង​​ក្លិន​​​ដែល​​អាច​ធ្វើ​​ឱ្យ​​​អារម្មណ៍​​​អតិថិ​ជន​​​ទទួល​បាន​រស​ជាតិ​​កាន់​តែ​ជក់​ចិត្ត​​​ ។ ​ក្រុម​ហ៊ុន​​មួយ​នេះ​​​ បាន​ផលិត​​​ទឹក​កក​ជា​កញ្ចប់​​ដែល​ក្នុង​នោះ​​មាន​​​ទឹកកក​​ប្រមាណ​ជា​​​​៥០​ដុំ​​ មាន​តម្លៃ​​​​៣២៥​,៥០​ដុល្លារ​​អាមេរិក​​​ ។ ប្រសិទ្ធ​ភាព​របស់​វា​គឺ​ផ្តល់​ក្លិន​​ និង​រស​ជាតិ​​ជា​ច្រើន​ប្រភេទ​​ តម្រូវ​តាម​ចំណង់​ចំណូល​ចិត្ត​​របស់​អតិ​ថិ​ជន​​​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​​​វា​អាច​​​បន្សុទ្ធ​បាក់​តេរី​​ ឬ​មេរោគ​​​ដែល​ស្ថិត​នៅ​ក្នុង​ទឹក​បាន​​​​ ដោយ​បញ្ចេញ​​សារធាតុ​​​ក្ល័រ​ដែល​មាន​​ក្នុង​ដុំ​ទឹក​កក​នោះ​ ៕