ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រណ្តៅ​ស្រុត​ដ៏​ធំ​នៅ​លើ​លោកសង្ស័យ​ UFO ធ្លាក់​

9 ឆ្នាំ មុន

សារ​ព័ត៌​មាន​បរ​ទេស​ កាល​ពី​ថ្ងៃទី​១៦ កក្កដា​ ២០១៤​ ផ្សាយ​ថា​ អ្នក​ស្រុក​ប្រទះ​ឃើញ​រណ្តៅស្រុត​ក្នុង​ទីក្រុង​យ៉ា​ម៉ាល​ ភាគខាង​ជើង​តំបន់​ស៊ីបេរី​ ហើយ​ពួកគេ​សង្ស័យ​ថា​ ជា​រណ្តៅ​នៃ​ការ​ធ្លាក់​របស់ UFO ។​របាយ​ការណ៍​បញ្ជាក់​ថា​ រណ្តៅ​នោះ​មាន​ទំហំ​៨០​​ម៉ែត្រ​ជា​រណ្តៅ​ដ៏​ធំ​ និង​ជ្រៅ​បំផុត​នៅ​លើ​ពិភព​លោក​ ថតបាន​ដោយ​អាកាស​យានិក​ដែល​បម្រើ​ការ​នៅ​ក្នុង​ក្រុម​ហ៊ុន​ឧស្ម័ន​មួយ​ក្នុង​​តំបន់​ ។​

មាន​ការ​និយាយ​ តៗ​គ្នា​​ថា រណ្តៅ​ស្រុត​នោះ​អាច​កើត​ពី​ការ​ធ្លាក់​របស់ UFO ឬ​អាចម៍​ផ្កាយ​ បុ៉ន្តែ​អ្នក​ឯក​ទេស​បញ្ជាក់​ថា​ ហាក់​ដូចជា​ឆាប​់​ពេក​​ក្នុង​ការសន្និដ្ឋាន​បែប​នោះ ។​ការប្រទះ​ឃើញ​​រណ្តៅ​ដ៏​ធំ​នោះ​ បន្ទាប់​ពី​ពេល​ ថ្មីៗ​កន្លង​មក​មាន​អាចម៍​ផ្កាយ​ធ្លាក់​​នៅស៊ី​បេរី​ ធ្វើ​ឱ្យ​មនុស្ស​ជាច្រើន​គេច​ខ្លួន​ទៅ​រក​កន្លែង​ដែល​មានសុវត្ថិ​ភាព​ ៕