ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​អង្គ​​សព្វ​ព្រះ​​ហឫទ័យ ការ​ឯក​ភាព​គ្នា​​នៃ​គណ​ប​ក្ស​ជាប់​ឆ្នោត​ទាំង​២​​ជា​ការ​រួប​រួម​មហា​​គ្រួសារ​​ខ្មែរ

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ថ្នាក់​ដឹក​នាំ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ និង​គណ​បក្ស​សង្គ្រោះ​ជាតិ​ បាន​ចូល​គាល់​ព្រះ​មហា​​ក្សត្រ​នៅ​វេលា​រសៀល​ថ្ងៃ​ទី​២៤​ កក្កដា ។ មិន​មាន​ការ​ធ្វើ​អត្ថា​ធិប្បាយ​ណា​មួយ​ភ្លាម​ៗ​ជុំ​វិញ​ការ​ចូល​គាល់​ព្រះ​មហា​ក្សត្រ​សម្តេច​ព្រះ​បរម​នាថ នរោត្តម​ សីហ​មុនី​ ក្នុង​ ព្រះបរម​រាជ​វាំង​នោះ​ឡើយ​ ដោយ​បាន​ដឹង​ថា សម្រាប់​ថ្នាក់​ដឹក​នាំ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ មាន​សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ​ ហ៊ុន​ សែន​ លោក​ ​សាយ​ ឈុំ​ និង​លោក​ ស​ ខេង ចំណែក​គណ​បក្ស​សង្គ្រោះ​ជាតិ​មាន​លោក​ សម​ រង្សុី​ លោក​ កឹម​ សុខា និង​លោក​ ប៉ុល ហំម ។

តាម​ប្រភព​ខ្លះ​ៗ​ បាន​ឱ្យ​ដឹង​ថា ព្រះ​មហា​ក្សត្រ​ បាន​​សព្វ​ព្រះ​រាជ​ហឫទ័យ​អប​អរ​សាទរ​ចំពោះ​លទ្ធ​ផល​នៃ​ជំនួប​ចរ​ចា​ថ្នាក់​កំពូល​នៃ​គណ​បក្ស​ទាំង​២​ ដែល​បង្ហាញ​ថា នេះ​ជា​ការ​រួប​រួម​នៃ​មហា​គ្រួសារ​ខ្មែរ​ ដែល​នាំ​មក​នូវ​ស្ថិរ​ភាព​នយោ​បាយ​សន្តិ​សុខ​ និង​ការ​អភិ​វឌ្ឍ​ ។ លោក​ សម​ រង្សុី បាន​ថ្លែង​ពេល​ចេញ​ពី​ព្រះ​បរម​រាជ​វាំង​ថា យប់​នេះ​ (២៤​កក្កដា) លោក​នឹង​ផ្តល់​បទ​សម្ភាសន៍​តាម​វិទ្យុ​ VOA ។ ចំណែក​ការ​ចូល​ធ្វើ​សច្ចា​ប្រណិ​ធាន​ក្នុង​ព្រះ​បរម​រាជ​វាំង​នោះ មិន​ទាន់​ត្រូវ​បាន​ឱ្យ​ដឹង​ជា​ផ្លូវ​កា​រ​នៅ​ឡើយ​ទេ ហើយ​ការ​ដែល​​ថា​ចូល​ស្បថ​នៅ​ថ្ងៃ​ទី​២៥​ កក្កដា មិន​ពិត​នោះ​ទេ ៕