ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ចចាប់បញ្ជូន​ជនសង្ស័យ​ម្នាក់ទៅតុលា​ការ សង្ស័យ​ពាក់ព័ន្ធ​ជំរិតទារ​ប្រាក់រួចសម្លា.ប់​កូនថៅកែ​នំប័ុង

9 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ នគរ​បាល​ព្រហ្ម​ទណ្ឌ​ខេត្ត​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤​ កក្កដា បាន​បញ្ជូន​ជន​សង្ស័យ​ម្នាក់​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​ ដើម្បី​ធ្វើ​ការ​​សាក​សួរ​ពាក់​ព័ន្ធ​នឹង​ករណី​ឃាត​កម្ម​សម្លា.ប់​កូន​ប្រុស​ថៅ​កែ​ហាង​នំ​ប៉័ង​ ហេង​ ចេង​ នៅ​ក្រុង​តា​ខ្មៅ​ ជំរិត​ទារ​ប្រាក់​១០​ម៉ឺន​ដុល្លារ​ កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​ ។

ខេត្ត​កណ្តាល​ ៖ នគរ​បាល​ព្រហ្ម​ទណ្ឌ​ខេត្ត​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤​ កក្កដា បាន​បញ្ជូន​ជន​សង្ស័យ​ម្នាក់​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​ ដើម្បី​ធ្វើ​ការ​​សាក​សួរ​ពាក់​ព័ន្ធ​នឹង​ករណី​ឃាត​កម្ម​សម្លាប់​កូន​ប្រុស​ថៅ​កែ​ហាង​នំ​ប៉័ង​ ហេង​ ចេង​ នៅ​ក្រុង​តា​ខ្មៅ​ ជំរិត​ទារ​ប្រាក់​១០​ម៉ឺន​ដុល្លារ​ កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​ ។ ទោះ​​បី​ជា​បែប​ណា​ មន្ត្រី​នគរ​បាល​មាន​​ការ​ប្រយ័ត្ន​ប្រយែង​ក្នុង​ការ​ផ្តល់​ព័ត៌​មាន​ដល់​អ្នក​កា​សែត​ជុំ​​វិញ​ការ​ចាប់​ខ្លួន​នេះ​ ។

ជន​សង្ស័យ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​មិន​ត្រូវ​បាន​គេ​ប្រាប់​ និង​បង្ហាញ​ឱ្យ​ដឹង​ពី​អត្ត​សញ្ញាណ​ឡើយ​ តែ​តាម​ប្រភព​ព័ត៌​មាន​មួយ​បាន​បង្ហើប​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ជា​បុរស​​មាន​អាយុ​ប្រហែល​២៥​ឆ្នាំ​ ត្រូវ​បាន​នគរ​បាល​នាយក​ដ្ឋាន​ព្រហ្ម​ទណ្ឌ​ក្រសួង​មហា​ផ្ទៃ​ សហការ​ជាមួយ​នគរ​បាល​ព្រហ្ម​ទណ្ឌ​ខេត្ត​កណ្តាល​ ឃាត​់​ខ្លួន​​នៅ​រាជធានី​ភ្នំពេញ​​ និង​ធ្វើ​ការ​សាក​សួរអស់​រយ​​ៈ​​ពេល​​៤​ថ្ងៃ​មក​ហើយ​ នៅ​ដំណាក់​​កាលនគរ​​បាល​ ។ គេមិន​​បាន​ប្រាប់​ថា​ ​ជន​សង្ស័យ​​​នេះជាប់​ពាក់​ព័ន្ធ​​​នឹងករណី​​ឃាត​កម្ម​​ជំរិត​ទារ​ប្រាក់​នោះ​ពិត​ប្រាកដ​​ឬ​យ៉ាង​ណា​​​ទេ ​តែ​តាម​ប្រភព​ព័ត៌មាន​ថា ជន​សង្ស័យ​​​​នោះ​គឺ​ជាមិត្ត​​ភក្ដិ​​ចំណាប់ខ្មាំង​​ ។ ​ចំណែក​​មន្ត្រីនគរបាល​​ដែល​បញ្ជូន​ជន​សង្ស័យ​​ទៅ​កាន់​សាលា​ដំបូង​ មិន​​​បានប្រាប់​​ពីការ​​ជាប់​ពាក់ព័ន្ធ​នឹងករណី​​​ឃាត​កម្ម​​​ជំរិត​ទារ​ប្រាក់​​​ទេ និង​​បាន​ប្រាប់​ង្វែង​ដាន​ថា ជា​ករណី​រំលោភសេពសន្ថវ​ៈ​​ទៅវិញ  ។

សូម្បី​តែ​នៅ​មុខ​បន្ទប់សាកសួរ​​របស់​ព្រះរាជអាជ្ញា​​រង​​ ក៏​ត្រូវ​បាន​គេ​ហាម​ឃាត់​​មិន​ឱ្យអ្នកកាសែត​​ ឬអ្នក​ស្លៀក​ពាក់​​​សីុវិល​ណា​ម្នាក់​ទៅ​ជិត​ឡើយ ។​​
តាម​ប្រភព​ព័ត៌មាន​​ពី​អ្នកជិត​ស្និទ្ធ​ម្នាក់​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ រយៈ​ពេល​បុ៉ន្មាន​ថ្ងៃ​មក​នេះ​ នគរ​បាល​ខេត្ត​កណ្តាល​ សហ​ការ​ជា​មួយ​នគរ​បាល​នាយក​ដ្ឋាន​ក្រសួង​មហា​​ផ្ទៃ​ បាន​ហៅ​មនុស្ស​ចំនួន​៤​នាក់​មក​សាកសួរ​ ហើយ​​ក៏​ឱ្យ​វិល​ត្រឡប់​ទៅ​វិញ​ ។ ចំណែក​ជន​សង្ស័យ​ម្នាក់​ដែល​បញ្ជូន​ទៅ​សាលា​ដំបូង​នេះ​ បាន​សាក​សួរ​ចំនួន​៤​ថ្ងៃ​មក​ហើយ​តាម​នីតិវិធី​ បុ៉ន្តែ​​ពេល​​នេះ​ដល់​ដំណាក់​កាល​នីតិ​វិធី​របស់​តុលា​ការ​​ ដែល​នៅ​វេលា​ថ្ងៃ​ត្រង់​ថ្ងៃទី​២៤ កក្កដា​ គេ​មិន​ទាន់​ដឹង​ថា​ ព្រះ​រាជ​អាជ្ញា​ និង​ចៅ​ក្រម​ចោទប្រកាន់​​ឬ​បែប​ណា​ទេ ។​ ការ​ព្យា​យាម​លាក់បាំង​ព័ត៌​មាន​របស់​សមត្ថ​កិច្ច​នេះ​ ដោ​យសារ​នីតិវិធី​ស្វែងរក​ក្រុម​ឧក្រិដ្ឋ​ជន​នៅ​បន្ត​នៅ​ឡើយ​ ក្នុងការ​រក​យុត្តិ​ធម៌​សម្រាប់​អ្នក​រង​គ្រោះ និង​ក្រុម​គ្រួសារ​ ។​

គួរ​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​​១៧ កក្កដា កន្លង​ទៅ​ កូន​ប្រុស​ថៅ​កែ​ហាង​នំប័ុង​ហេង ចេង ឈ្មោះ ហេង​ ពិសិដ្ឋ ហៅ ស្រេង អាយុ​២៤​ឆ្នាំ មាន​ទី​លំនៅ​​ភូមិ​ក្រពើ​ហា សង្កាត់​ព្រែក​ឫស្សី​ ក្រុង​តា​ខ្មៅ​ ត្រូវ​ពួក​ឧក្រិដ្ឋ​ជន​ចាប់​ជំរិត​ទារ​ប្រាក់​​​ អស់​ចំនួន​១០​មុឺន​ដុល្លារ​ ហើយ​ជន​រង​គ្រោះ​បាន​បាត់​ដំណឹង​​តាំង​ពី​ពេល​នោះ​មក​​​ ។ រហូត​ដល់​​រសៀល​​ថ្ងៃ​ទី​១៩ កក្កដា ​សព​ជន​រង​គ្រោះ​​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ក្បែរ​​ជើង​ភ្នំ​​​មួយ នៅ​ស្រុក​បរ​សេដ្ឋ​ ខេត្ត​​កំពង់​ស្ពឺ​ ដោយ​មាន​ស្កុត​រុំ ​ដៃ​ជើង​​ និង​មាន​សភាព​ហើម​ទៅ​ហើយ ហើយ​ត្រូវ​​​គេ​​រាយ​ការណ៍​​មក​ក្រុម​គ្រួសារ​​ និង​សមត្ថ​កិច្ច​នៅ​ខេត្ត​កណ្តាល​​ ទៅ​ពិនិត្យ​សព និង​នាំ​មក​ប្រគល់​​ឱ្យ​ក្រុម​គ្រួសារ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ទាំង​ក្តី​​ចុក​​ចាប់​ខ្លោច​​​ផ្សាបំផុត​ ៕