ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បែង​កន្ទុយ​លេខក្នុង​ខេត្ត​កំពង់ធំ​​កំពុង​រីក​ដូច​ផ្សិត​ខណៈ​លោក​អធិកា​រស្រុក​និងស្នង​ការ​ខេត្ត​ដេក​លក់​

9 ឆ្នាំ មុន

ខេត្ត​កំពង់ធំ ៖ ល្បែង​កន្ទុយ​លេខ​កំពុង​តែរីក​ដុះ​ដាល​ដូច​ផ្សិត​ត្រូវ​ទឹក​សន្សើ​មក្នុង​ទឹក​ដីខេត្ត​កំពង់ធំ សង្ស័យ​ទុក​ចិញ្ចឹម​ឆ្នាំបាយ​ ​បាន​ធ្វើឲ្យ​ប៉ះ​យ៉ាង​ខ្លាំង​ក្នុង​ការ​អនុវត្តន៍​គោល​ន​យោបាយ​ភូមិ​ឃុំ​មាន​សុវត្តិភា​ព ទាំង​៩ចំណុ​ច​ ដែល​ក្រសួង​មហា​ផ្ទៃ​ដាក់​ឲ្យ​ ចំណែ​កលោក​អធិកា​រស្រុក​និង ស្នង​ការ​ខេត្ត​កំពង់​ធំ​សង្ងំ​លាក់​ខ្លួន​ធ្វើ​មិន​

ខេត្ត​កំពង់ធំ  ៖ ល្បែង​កន្ទុយ​លេខ​កំពុង​តែរីក​ដុះ​ដាល​ដូច​ផ្សិត​ត្រូវ​ទឹក​សន្សើ​មក្នុង​ទឹក​ដីខេត្ត​កំពង់ធំ សង្ស័យ​ទុក​ចិញ្ចឹម​ឆ្នាំបាយ​ ​បាន​ធ្វើឲ្យ​ប៉ះ​យ៉ាង​ខ្លាំង​ក្នុង​ការ​អនុវត្តន៍​គោល​ន​យោបាយ​ភូមិ​ឃុំ​មាន​សុវត្តិភា​ព ទាំង​៩ចំណុ​ច​ ដែល​ក្រសួង​មហា​ផ្ទៃ​ដាក់​ឲ្យ​ ចំណែ​កលោក​អធិកា​រស្រុក​និង ស្នង​ការ​ខេត្ត​កំពង់​ធំ​សង្ងំ​លាក់​ខ្លួន​ធ្វើ​មិន​ឃើញ។​ល្បែង​ស៊ីសង​លក់​កន្ទុយ​លេខ​ ជា​ច្រើនក​ន្លែង ​ត្រូវ​បាន​គេកត់​លក់​ ដូច​ផ្សារ​លក់​ត្រី ដោយ​គ្មាន​ខ្លាច​ក្រែង​​រអែង​ច្បាប់​អ្វី​បន្តិច​នោះ​ទេ ​ដោយ​សារ​តែ​មាន​ការ​ឃុប​ឃិត​ពី​មន្រ្តី​ប៉ុស្តិ៍​រដ្ឋបាល​ ឃុំប​ល្ល័ង្គ និង​លោក​អធិ​ការ​ដ្ឋាន​នគ​របាល​ស្រុក​បារាយ​ណ៍​។

លោក​ នុត ​វណ្ណី ​ ដែល​ជា​មន្ត្រី​នគរ​បាល​ទទួល​ផែន​សន្តិសុខ​នៃ​អធិកា​រដ្ឋាន​ស្រុក​បារាយណ៍​ បែរ​ជា​ប្រពន្ឋរ​បស់​ខ្លួន​គឺជា​មេកន្ទុយ​លេខ​ដ៏ធំ​នៅក្នុង​ភូមិ ​តាត្រាវ ​ឃុំបល្ល័ង្គ​ ស្រុក​បារាយ​ណ៍ ​ខេត្ត​កំពង់​ធំទៅវិ​ញ ទង្វើរ​ទាំង​នេះ​ហាក់​បីដូច​ជា​ផ្គើន​ចំពោះ​មុខ​ច្បាប់​ បើ​ប្រពន្ធម​ន្ត្រីប៉ូលិ​សធ្វើ​ដូច្នេះ​បាន ចុះ​ចំណែក​ប្រជា​ពល​រដ្ឋ​អាច​ជឿ​បាន​ទេ​ បើ​គ្រាន់​តែ​គ្រប់​គ្រងតែ​ប្រពន្ឋ​ខ្លួនឯង​មិន​បាន​ផងនោះ។ មន្រ្តីន​គរបាល​នៃអ​ធិការ​ដ្ឋាន ស្រុក​បា​រាយ​ណ៍​​ខាង​លើ​ប្រាប់ថា​ ប្រពន្ឋ​លោក​បាន​លក់​កន្ទុយ​លេខ​ពិត​មែនរូបគាត់​បាន​ឲ្យគេ​ឈប់​លក់​ដែរ តែគេ​មិន​ព្រម​ឈប់។

លោ ​ហេង​ ឈុន​ហ៊ី ​មេប៉ុស្តិ៍​បល្ល័ង្គថ្មី ​បាន​ឲ្យដឹង​ថា ក​ន្លង​មក​ល្បែង​ស៊ីសង​លោក ​ធ្លាប់​បាន​ហៅមក ធ្វើកិច្ច​សន្យា​ម្តង​ហើយ​ តែនៅ​តែ​មិន​រាងចាល​ នៅ​ពេល​ដែល​ឃើញ​សមត្ថកិច្ចប៉ូ​លិ​​សទៅ មេ​កន្ទុយ​លេខ​យក​សៀវ​ភៅ​លាក់​ទុកក្នុង​កា​បូប​បាត់ ចំ​ណែក​ថា ប៉ុស្តិ៍​ឃុបឃិត​គ្នាជា​មួយ​មេកន្ទុយ​លេខ​នោះ លោក​មិន​បាន​ឃុប​ឃិត​ទេ។

គួរបញ្ជា​ក់ថា ​ឈ្មោះ​មេឆ្នោត​នៅក្នុង​ផ្សា​កំពង់ថ្ម ​កំពុង​ធ្វើ​សកម្ម​ភាព​លក់ ចាញ់​ឈ្នះ​ដើម​ទុន​ក្នុង​មួយ​មេៗ ជាង​១០ម៉ឺ​ដុល្លារ​ក្នុង​មួយ​ថ្ងៃ មាន​ឈ្មោះ​ ឆាយ ​គឹម ​ភេទ​ស្រី ​ ផ្ទះ​អេង ​កា ​នៅ​ផ្សារ​កំពង់ថ្ម ​លោក ​គុណ ប្រពន្ឋ​ឈ្មោះ​ តឿ ​ផ្ទះអ្នកស្រី​ ចន្ថា ​ប្តីឈ្មោះ ​នី មន្ត្រីប៉ូ​លិស ​លោក ​ស្រ៊ី ​ផល ​និងផ្ទះ​មួយ​កន្លែង​ទៀត​នៅ​ផ្លូវ​វាង​ថ្មី ស្ថិត​នៅភូមិ​ទួល​សង្កែ​ ​ឃុំ​កំពង់ថ្ម ​ស្រុក​សន្ទុក ​ខេត្ត​កំពង់ធំ ​បន​ល្បែង​ទាំង​នេះ ​ពុំត្រូវ​បាន​អធិការ​ដ្ឋានគ​រ បាល​ស្រុក​បារាយ​ណ៍ ចេញ​ធ្វើការ​បង្ក្រាប​មេឆ្នោត​ទាំង​នោះ​ទេ​​ប្រហែល​ជា​លោក​មេប៉ុស្តិ៍ មេឃុំ​និង​លោក​អភិ​​បាល​ស្រុក​ បាន​ទទួល​សំណែន​គ្រប់​គ្នាអស់​​ហើយមើល​ទៅ​បាន​ជាសង្ងំ​ស្ងៀម​យ៉ាង​ដូច្នេះ​?

ប្រ​ជាពលរ​ដ្ឋបាន​សំណូ​មពរ​សូម​ឲ្យលោក​ឧត្តមសេ​នីយ៏ត្រី ​ជូ សំអាន ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ​ដែល​​ទើបតែនិង​ឡើ​ងកាន់​តំណែងថ្មីៗ​នេះ ​សូម​អាណិត​មេត្តា​បញ្ជេញ​ស្នារ​ដៃ​បង្ក្រាប​​ខ្លះហើយ ព្រោះ​តាំង​ពី​លោក​ឡើង​តំណែង​ថ្មីមក​ សកម្ម​ភាព​ហាក់​បីស្ងាត់​ដូច​ចោរ​លួច​សេះ មិន​​ដូច​ជា​ការ​ធ្វើការ​ប្តេជ្ញា​ចិត្ត​របស់​លោក​​ឧត្តមសេនីយ៍​ត្រី​នៅក្នុង​ថ្ងៃឡើង​កាន់​តំណែង​ថ្មីនោះ​សោះ។