ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​បុក​បន្ត​គ្នា​បណ្តាល​​ឱ្យ​បុរស​ម្នាក់​របួស​ស្រាល និង​ខូច​ខាត​រថយន្ត​មួយ​កំណាត់មុខ​ទាំង​ស្រុង​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ ​រថយន្ត​កាមរី​បាឡែន​មួយ​គ្រឿង​បាន​បើក​ទៅ​បុក​ពី​ក្រោយ​រថយន្ត​អាតូស រុញ​ទៅ​បុក​​ម៉ូតូ​សង់​កូរេចត​ចោល​ក្នុង​ផ្ទះ​ រួច​រថយន្ត​កាមរី​បាឡែន​បាន​វេចង្កូត​ទៅ​បុក​បង្គោល​ភ្លើង​រង​ការ​ខូច​ខាត​ ក្នុង​ហេតុ​ការណ៍​នេះ​កបណ្តាល​ឱ្យ​បុរស​ម្នាក់​រង​របួស​ស្រាល​ផង​ដែរ ។ ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​

រាជ​ធានី​ភ្នំ​ពេញ ៖ ​រថយន្ត​កាមរី​បាឡែន​មួយ​គ្រឿង​បាន​បើក​ទៅ​បុក​ពី​ក្រោយ​រថយន្ត​អាតូស រុញ​ទៅ​បុក​​ម៉ូតូ​សង់​កូរេចត​ចោល​ក្នុង​ផ្ទះ​ រួច​រថយន្ត​កាមរី​បាឡែន​បាន​វេចង្កូត​ទៅ​បុក​បង្គោល​ភ្លើង​រង​ការ​ខូច​ខាតមួយ​កំណាត់​មុខ​ទាំង​ស្រុង​ នៅ​ក្នុង​ហេតុ​ការណ៍​នេះ​ក៏​បណ្តាល​ឱ្យ​បុរស​ម្នាក់​រង​របួស​ស្រាល​ផង​ដែរ ។ ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១០និង​៥៥​នាទី​យប់​ថ្ងៃ​ទី ២៤ កក្ក​ដា​២០១៤  នៅ​ចំណុច​សង្កាត់​ផ្សារ​ដេប៉ូ២ ខណ្ឌ​ទួល​គោក​។

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថានៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​រថយន្ត​កាមរី​បាឡែន​ពណ៌​ទឹក​មាស​ ពាក់​ស្លាក​លេខ​ភ្នំ​ពេញ​២Q-8001ជិះ​ដោយ​មនុស្ស​២​នាក់ ធ្វើ​ដំណើរ​តាម​ផ្លូវ​១៣៨ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ មក​ដល់​ចំណុច​កើត​ហេតុ​ក៏បាន​ទៅ​បុក​ជា​មួយ​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ អាតូស ពណ៌ក្រហម​ពាក់​ស្លាក​ភ្នំពេញ2T-1905បណ្តាល​ឱ្យ​រយន្តរុញ​ទៅ​បុកនិង​ម៉ូតូ​សង់កូរេ ពា​ក់ស្លាកលេខ​គព-៣៣៣១ ​ចត​ចោល​ក្នុង​ផ្ទះ​នៅ​ពេល​នោះ​ផង​ដែរ គេឃើញ​បុរស​ម្នាក់​មក​អូស​ម៉ូតូ​ចេញ ក៏បានប៉ះដៃ​ជាមួយ​រថយន្ត​បណ្តាល​​ឱ្យ​របួស​ដៃ​ស្តាំ​ស្រាល​ ហើយ​រថយន្ត​ក៏បាន​វេចង្កូត​ទៅ​បុក​បង្គោល​ភ្លើង​បណ្តាល​ឱ្យ​រថយន្ត​ខូច​មួយ​កំណាត់​មុខ​ទាំស្រុង​តែ​ម្តង ។

ក្រោយ​ពេល​ហេតុ​រថយន្ត​ទាំង​ពីរ​គ្រឿង​ត្រូវ​បាន​សមត្ថ​យកិច្ច​ យក​ទៅរក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវ​គោក​នៃ​ស្នង​ការដ្ឋាន​​នគរបាល​រាជ​ធានី​ភ្នំ​ពេញ​។