ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​ហុង​ដា​ឌ្រីម​សេ១២៥​បើក​មក​ទាក់​ដៃ​ចង្កូត​ជាមួយ​ម៉ូតូ​សង់​កូរេ​របួស​ធ្ងន់ស្រាល​៤​នាក់​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ ស្រ្តី​ម្នាក់​បាន​រង​របួស​ធ្ងន់​ និង​មនុស្ស​៣​នាក់​ទៀត​បាន​រង​របួស​ស្រាល​ នៅ​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ដែល​បង្កឡើង​ដោយ​ម៉ូតូ​ហុង​ដា​ឌ្រីម​សេ១២៥ បើកមក​​ទាក់​ដៃ​ចង្កូត​គ្នា​ជាមួយ​ម៉ូតូ​សង់​កូរេ កាល​ពី​វេលា​ម៉ោង ៩និង​២០​នាទី​យប់​ថ្ងៃ​ទី ២៤ កក្ក​ដា ២០១៤ នៅ​ចំណុច​មុខ​ផ្សារ​ហេង​លី តាម​

រាជ​ធានី​ភ្នំ​ពេញ ៖ ស្រ្តី​ម្នាក់​បាន​រង​របួស​ធ្ងន់​ និង​មនុស្ស​៣​នាក់​ទៀត​បាន​រង​របួស​ស្រាល​ នៅ​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ដែល​បង្កឡើង​ដោយ​ម៉ូតូ​ហុង​ដា​ឌ្រីម​សេ១២៥ បើកមក​​ទាក់​ដៃ​ចង្កូត​គ្នា​ជាមួយ​ម៉ូតូ​សង់​កូរេ កាល​ពី​វេលា​ម៉ោង ៩និង​២០​នាទី​យប់​ថ្ងៃ​ទី ២៤ កក្ក​ដា ២០១៤ នៅ​ចំណុច​មុខ​ផ្សារ​ហេង​លី តាម​បណ្តោយ​ផ្លូវ​លេខ២៧១ ស្ថិត​ក្នុង​សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ ។

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ម៉ូតូ​ហុង​ដា​ឌ្រីម​សេ១២៥ ពណ៌​ខ្មៅ​មួយ​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំ​ពេញ 1AV-3337 ជិះ​ដោយ​យុវជន​ម្នាក់​យ៉ាង​លឿន​តាម​ផ្លូវ​លេខ​២៧១ ក្នុង​ទិសដៅ ពី​ជើង​ទៅ​ត្បូង មក​ដល់​ចំណុច​កើត​ហេតុ​ក៏​បានបើក​​មក​ទាក់​ដៃ​ចង្កូត​ ម៉ូតូ​សង់កូរេ មួយ​គ្រឿង​ជិះ​ដោយ​ស្រ្តី​៣​នាក់​ស្រប​ទិស​គ្នា បណ្តាល​ឱ្យ​ស្រ្តី​ដែល​ជិះ​ក្រោយ​គេ​បង្អស់​ធ្លាក់​បោក​ក្បាល​លើ​ថ្នល់​រង​របួស​ធ្ងន់ ចំណែក​ស្រ្តី​អ្នក​បើក​ម៉ូតូ​ និង​ស្រ្តីជិះ​កណ្តាល​ រួម​ជាមួយ​បុរស​ជិះ​ម៉ូតូ​ហុង​ដា​ឌ្រីម​សេ១២៥ រង​របួស​ស្រាល​ទាំង​៣​នាក់ ។

ក្រោយ​ពេល​កើត​ហេតុ​ជន​រង​គ្រោះ​របួស​ធ្ងន់​ត្រូវ​គេ​បញ្ជូន​ទៅ​សង្រ្គោះ​បន្ទាន់នៅ​មន្ទីរ​ពេទ្យ​ចំណែក​ ម៉ូតូ​ទាំង​ពីរ​គ្រឿង​ត្រូវ​សមត្ថ​កិច្ច​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​រង​ចាំ​ដោះ​ស្រាយ​គ្នា​តាម​ផ្លូវ​ច្បាប់ ។