ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ​ត្រូវ​គេ​ស្ទាក់​វាយបែក​មុខ​បែក​មាត់​ព្រោះ​តែ​រឿង​មើល​មុខ​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ​ត្រូវ​បុរស​មិន​ស្គាល់​អត្ត​សញ្ញាណ​ ២​នាក់​​ស្ទាក់វាយ​របួស​បែក​មុខ​បែក​មាត់​ព្រោះ​តែ​រឿងជិះ​ម៉ូតូ​​សម្លឹង​មើល​មុខ​គ្នា ។ ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៨ និង​៥០​នាទី​យប់ ថ្ងៃ​ទី ២៤ កក្ក​ដា ២០១៤ នៅ​ខាង​កើត​ខារ៉ា​អូរ​ខេ​នគរ​សំរិទ្ធ​ ប្រ​មាណ​១០០​ម៉ែត្រ ស្ថិត​តាម​

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ​ត្រូវ​បុរស​មិន​ស្គាល់​អត្ត​សញ្ញាណ​ ២​នាក់​​ស្ទាក់វាយ​របួស​បែក​មុខ​បែក​មាត់​ព្រោះ​តែ​រឿងជិះ​ម៉ូតូ​​សម្លឹង​មើល​មុខ​គ្នា ។ ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៨ និង​៥០​នាទី​យប់ ថ្ងៃ​ទី ២៤ កក្ក​ដា ២០១៤ នៅ​ខាង​កើត​ខារ៉ា​អូរ​ខេ​នគរ​សំរិទ្ធ​ ប្រ​មាណ​១០០​ម៉ែត្រ ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​១៨២ ក្នុង​សង្កាត់​ទឹក​ល្អក់​មួយ ខណ្ឌ​ទួល​គោក ។

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា មុន​ពេលកើត​ហេតុ​បុរស​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​វ៉េវ ពណ៌ខ្មៅ​មួយ​គ្រឿង​ ត្រ​ឡប់​មក​ពី​ផឹក​ស៊ី​នៅ​ផ្ទះ​មិត្ត​ភក្តិ​ម្តុំ សកល​វិទ្យា​ល័យ​បញ្ញា​ជាតិ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​១៨២ ក្នុង​ទិសដៅ​​ពី​កើត​ទៅ​លិច មក​ដល់​ចំណុច​កើត​ហេតុ​ក៏​មាន​ បុរស​មិន​ស្គាល់​អត្ត​សញ្ញាណ​២នាក់ បាន​មក​ស្ទាក់​ម៉ូតូ​ជន​រង​គ្រោះ រួច​វាយ​ពីរបី​ដៃ​ចំ​កណ្តាល​មុខ​ ជនរងគ្រោះ​បណ្តាល​ឱ្យ​បែក​មុខ បែក​មាត់​។ ពេល​នោះ​បុរស​រង​គ្រោះ​សួរ​ថា​ <<ម៉េច បាន​មក​វាយ​ខ្ញុំ>> ហើយ​ជន​បង្ក​បាន​ឆ្លើយ​តប​ទៅ​វិញ​ថា <<មក​ពី​ឯង​សម្លឹង​មុខ​អញ​ពេក>> ។

គួរ​បញ្ជាក់ថា​នៅ​ពេល​វាយ​គ្នា​នោះ​ គេ​ឃើញ​បុរស​ម្នាក់​បាន​ទៅ​ជួយ​អន្តរាគមន៍​​ឱ្យ​ជន​បង្ក​ឈប់​វាយទៅលើ​​ជន​រង​គ្រោះ​ ​ហើយជន​បង្ក​ក៍បាន​នាំ​គ្នាឡើង​ជិះ​ម៉ូតូ​គេច​ខ្លួន​អស់​បាត់​ទៅ​​ នៅ​សល់​តែបុរស​ចូល​ទៅ​ជួយ​អន្ត​រាគន៍​ហើយ​ក៏​ត្រូវ​បុរស​រង​គ្រោះ​ចោទ​ថា​ជា​បក្ស​ពួក​ជន​បង្ក​ទៅ​វិញ​ធ្វើ​ឱ្យ​បុរស​នោះ​ហួស​ចិត្ត​ជា​ខ្លាំង​។​ក្រោយ​ពេល​កើត​ហេតុ​គេឃើញ​សមត្ថ​កិច្ច​បាន​ពន្យល់​និង​ធ្វើការ​សម្រប​សម្រួល​ដោយ​បញ្ជាក់​ថា បុរស​នោះ​គេ​ចូល​មក​ជួយ​មិន​មែន​ជា​បក្ស​ពួក​ជន​បង្ក​នោះ​ទេ បន្ទាប់​មកបុរស​រង​គ្រោះ​បាន​ស្ងប់​ចិត្ត​ហើយ​​ក៏​បែក​គ្នា​អស់​ទៅ ។