ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មការនី​រោង​ចក្រ​ម្នាក់​ត្រូវ​បាន​ស្រ្តី​សង្ស័យប្រើ​ល្បិច​​ទម្លាក់​គ្រាប់​កង់​ដោះ​យក​គ្រឿង​អលង្ការនិង​ទូរស័ព្ទ​​ដៃទៅ​បាត់​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ កម្ម​ការនី​រោង​ចក្រ​ម្នាក់ ត្រូវ​បាន​ស្រ្តី​សង្ស័យ​ពីរ​នាក់​ប្រើ​ល្បិច​ទម្លាក់​គ្រាប់​កង់​ ដោះ​​ដូរ​យក​គ្រឿង​អលង្ការ និង​ទូរស័ព្ទដៃ​​​ណូគៀ អិន​ចុច​ពិល​មួយ​គ្រឿង​ រត់​គេច​ខ្លួន​ដោយ​សុវត្តិ​ភាព។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៦ និង​៣០​នាទី​យប់ ថ្ងៃ​ទី ២៤ កក្ក​ដា ២០១៤​នៅ​ចំណុច ភូមិ​អង្គ​តាគៀត សង្កាត់​

រាជ​ធានី​ភ្នំ​ពេញ ៖ កម្ម​ការនី​រោង​ចក្រ​ម្នាក់ ត្រូវ​បាន​ស្រ្តី​សង្ស័យ​ពីរ​នាក់​ប្រើ​ល្បិច​ទម្លាក់​គ្រាប់​កង់​ ដោះ​​ដូរ​យក​គ្រឿង​អលង្ការ និង​ទូរស័ព្ទដៃ​​​ណូគៀ អិន​ចុច​ពិល​មួយ​គ្រឿង​ រត់​គេច​ខ្លួន​ដោយ​សុវត្តិ​ភាព។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី ២៤ កក្ក​ដា ២០១៤​នៅ​ចំណុច ភូមិ​អង្គ​តាគៀត សង្កាត់​កន្ទោក ខណ្ឌ​ពោ​ធិ៍សែន​ជ័យ ។

ប្រ​ភព​ព័ត៌មាន​ពីកន្លែង​​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុនពេល​កើត​ហេតុ​នារី​រង​គ្រោះ​បាន​ចេញ​ពី​ធ្វើ​ការ​ក្នុង​រោង​ចក្រ​បំណង​ត្រ​ឡប់​មក​ផ្ទះ​វិញ​ ពេលដើរ​មក​ដល់​ចំណុច​កើត​ហេតុ​ ស្រ្តី​សង្ស័យ​ពីរនាក់​បាន​ទម្លាក់​គ្រាប់​កង់​ដាក់​ក្នុង​ស្បោងបោះ​ទៅ​លើ​ដី ហើយ​ពេល​នារី​រង​គ្រោះ​ប្រទះ​ឃើញ​បំរុង​រើស ស្រាប់​តែ​ស្រ្តី​សង្ស័យ​ដណ្តើ​មរើស​​បាន​មុន​ ។ បន្ទាប់​មក​ស្រ្តី​សង្ស័យ​ធ្វើ​ជាមក​និយាយ​ចរចារ​ជាមួយ​នារីរង​គ្រោះ​ ថា​នឹង​យក​ទៅចែក​គ្នា ដោយ​ឱ្យ​នារី​រងគ្រោះ​ជិះ​ម៉ូតូឌុប​ទៅ​ជួប​គ្នា​នៅ​​មុខ​ផ្សារ​ពោធិចិន​តុង ចំណែក​ស្រ្តី​សង្ស័យទាំង​​ពីរ​នាក់​ជិះ​ម៉ូតូ​ខ្លួន​ឯង​។ ដោយ​សារ​តែ​កម្មការ​នី​រោង​ចក្រ​ខាង​លើ មាន​ចិត្ត​ចង់​បាន​របស់​គេ​ផង​នោះ​ក៏បាន​ជិះ​ទៅ​​ជួប​ជាមួយ​ជន​សង្ស័យ​​  នៅ​ពេល​ជួប​គ្នា​នារី​រង​គ្រោះ​បាន​ដោះ​ចិញ្ចៀន​ប្លាទីន មួយ​វង់ ខ្សែក​ប្លា​ទីន​មួយ​ខ្សែ ចិញ្ចៀន​មាស​មួយ​វង់និង​ទូរស័ព្ទ​ដៃណូគៀ​អិន​ចុច​ ពិលមួយ​គ្រឿង​ដើម្បី​ដោះ​ដូរ​ជាមួយ​គ្រាប់​កង់ដែល​ដាក់​ក្នុង​កញ្ចប់សម្រាប់​ដាក់​គ្រឿង​អលង្ការ​មួយ​កញ្ចប់ ហើយ​ស្រ្តី​សង្ស័យ​ទាំង​ពីរ​នាក់​ក៏​បាន​គេច​ខ្លួន​បាត់​ទៅ​។

បន្ទាប់​ពី​ដឹង​ថា​ចាញ់​បោក​គេ​ហើយ​នារី​រង​គ្រោះ​មាន​ការ​តក់​ស្លុត​ក្នុង​ចិត្ត ដោយ​ដើរ​ទាំង​អស់​កម្លាំង​មក​ដួល​នៅ​មុខ​សាលា​ខណ្ឌ​ពោធិ៍សែន​ជ័យ ក៏បាន​ប្រាប់​សន្តិសុខ​ខណ្ឌ​ឱ្យ​ជួយ ព្រម​ទាំង​បាន​ឱ្យ​លេខ​ទូរស័ព្ទ​ឪពុក​របស់​នាង​ទៅ​សមត្ថ​កិច្ចដើម្បី​ទាក់ទង​ឱ្យ​ឪពុក​របស់នាង​​មក​ទទួល​យក​នាង​ទៅ​ផ្ទះ ។