ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​សង្ស័យ​​៥នាក់ ​២នាក់​ជាប៉េ​អឹម ៣នា​ក់ជាប៉ូ​លិ​សត្រូវ​តំណាងអយ្យការ​ចោទ​ប្រកាន់​​នឹងឃុំខ្លួ​នពីបទ​​ជួញដូរ​គ្រឿង​ញៀន​កន្លះ​គីឡូ​ដោយ​ខុស​ច្បាប់

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ ជន​សង្ស័យ​៥​នាក់ មាន​២​នាក់​ជា​មន្រ្តី​កង​រាជ​អា​វុធ​ហត្ថ​ និង​៣​នាក់​ទៀត​ជា​មន្រ្តី​នគរ​បាល​ជាតិ កាល​ពី​ល្ងាច​ថ្ងៃ​ទី ២៤ កក្ក​ដា ២០១៤ ត្រូវ​បាន​តំណាង​អយ្យ​ការ​អម​សាលា​ដំបូង​​រាជ​ធានី​ភ្នំ​ពេញ​បាន​សម្រេច​ធ្វើ​ការ​ចោទ​ប្រ​កាន់ ​ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន​កន្លះ​គី​ឡូ​ក្រាម​ដោយ​ខុស​ច្បាប់​និង​បាន​បញ្ជូន​ទៅ​ចៅ​

រាជ​ធានី​ភ្នំ​ពេញ ៖ ជន​សង្ស័យ​៥​នាក់ មាន​២​នាក់​ជា​មន្រ្តី​កង​រាជ​អា​វុធ​ហត្ថ​ និង​៣​នាក់​ទៀត​ជា​មន្រ្តី​នគរ​បាល​ជាតិ កាល​ពី​ល្ងាច​ថ្ងៃ​ទី ២៤ កក្ក​ដា ២០១៤ ត្រូវ​បាន​តំណាង​អយ្យ​ការ​អម​សាលា​ដំបូង​​រាជ​ធានី​ភ្នំ​ពេញ​បាន​សម្រេច​ធ្វើ​ការ​ចោទ​ប្រ​កាន់ ​ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន​កន្លះ​គី​ឡូ​ក្រាម​ដោយ​ខុស​ច្បាប់​និង​បាន​បញ្ជូន​ទៅ​ចៅ​ក្រម​សើុប​សួរ​ឱ្យ​ឃុំ​ខ្លួ​ន​ដាក់​ព័ន្ធ​ធនា​គារ​ជា​បណ្តោះ​អាសន្ន​។

ជន​សង្ស័យ​ទាំង​៥​នាក់​នោះ​មិន​ត្រូវ​បាន​គេ​អនុញ្ញាតឱ្យ​ស្គាល់ឈ្មោះ​ទេ ប៉ុន្តែ​ក្នុង​នោះ​ត្រូវ​បាន​គេ​ដឹង​ថា មាន​ម្នាក់​ជា​កូន​មេ​បញ្ជា​កង​កង​រាជ​អា​វុធ​ហត្ថ​ខេត្ត​បន្ទាយ​មាន​ជ័យ ។ គួរ​បញ្ជាក់​ផង​ដែរ​ថា ជន​សង្ស័យ​ទាំង​៥​នាក់​ត្រូវ​បាន​សមត្ថ​កិច្ច​នគរ​បាល​មន្ទីរ​​ប្រ​ឆាំង​គ្រឿង​ញៀន​ក្រ​សួង​មហា​ផ្ទៃ​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ២១ កក្ក​ដា ២០១៤​នៅ​ចំណុច​ផ្ទះ​សំណាក់​មួយ​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​បឹង​បាយ៉ាប ​ក្នុង​​ខណ្ឌទួល​គោក​​ រាជ​ធានី​ភ្នំ​ពេញ​ជា​មួយ​នឹង​ប្រ​ភេទ​ថ្នាំ​ញៀន​ម៉ាទឹកកក ចំនួន​កន្លះ​គី​ឡូ​ក្រាម​ដែល​គេ​បំរុង​យក​ទៅ​លក់​នៅ​ក្នុង​ខេត្ត​ព្រះ​សី​ហនុ ។

ព័ត៌មាន​លម្អិត​និង​មាន​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព