ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជ​នម្នាក់​ចុះ​នោ​មទុក​ម៉ូតូ​ក្រោយ​ខ្នង​អត់ដក​សោ​ចោ​រលួច​យក​ទៅ​បាត់​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ​៖ ចាត់​ទុ​ក​ថាជា​រឿង​ធ្វេស​ប្រហែស​ក៍អាច​ថា​បាន ឬ​អាច​ថា​ជា​ការ​សម្បូរ​ចោរ​ក៍ថា​បាន​ដែល​មាន​យុវជ​នម្នាក់​ ស្រែក​ឆោរ​ឡោរ​កអ្នក​ជិត​ខាង​និង​សមត្ថកិច្ច​ ឲ្យជួយ​អន្តរា​គមន៍​ក្នុង​ស្ថាន​ភាព ស្លន់​ស្លោរ​បំ​ផុត​ ព្រោះ​​រឿង​ដែល​កើត​ឡើង​លើ​ខ្លួន​គេ​ គឺ​ជា​រឿង​ដែល​នឹក​ស្មាន​មិន​ដល់​ ទាល់​តែសោះ ​។ដោយ​ពេល​នោះ​

រាជ​ធានី​ភ្នំពេញ​ ​៖ ចាត់​ទុ​ក​ថាជា​រឿង​ធ្វេស​ប្រហែស​ក៍អាច​ថា​បាន ឬ​អាច​ថា​ជា​ការ​សម្បូរ​ចោរ​ក៍ថា​បាន​ដែល​មាន​យុវជ​នម្នាក់​ ស្រែក​ឆោរ​ឡោរ​កអ្នក​ជិត​ខាង​និង​សមត្ថកិច្ច​ ឲ្យជួយ​អន្តរា​គមន៍​ក្នុង​ស្ថាន​ភាព ស្លន់​ស្លោរ​បំ​ផុត​ ព្រោះ​​រឿង​ដែល​កើត​ឡើង​លើ​ខ្លួន​គេ​ គឺ​ជា​រឿង​ដែល​នឹក​ស្មាន​មិន​ដល់​ ទាល់​តែសោះ ​។ដោយ​ពេល​នោះ​គេ​បាន​ ជិះ​ម៉ូតូ​កញ្ចាស់​១គ្រឿង ​ទៅ​ដល់​កន្លែង​ស្ងាត់​បន្តិច​ ឈឺ​នោម ​គេក៍​បាន​ចុះ​នោម ដោយ​បាន​ទុក​ម៉ូតូ​នោះ​ នៅ​ក្បែរ​ខ្លួន​ខាង​ក្រោយ​ខ្នង​ ប៉ុន្តែ​ធ្វេស​ប្រហែស​ មិន​បាន​ដក​សោរ​ចេញ​ឡើយ​ ហើយ​ក៍​មិន​នឹក​ស្មាន​ថា ត្រូវ​ចោរ​លួច​ដែរ ​។

នៅ​ក្នុងខណៈ ​ពេល​ដែល​រូប​គេកំ​ពុង ​ឈ​រនោម​ភ្លេច​ខ្លួន​តែ​បន្តិច​ប៉ុណ្ណោះ​​ក៍ស្រាប់​តែចោរ​ទៅដល់​ឃើញ​ឱកា​ស​ល្អ ​សោ​នៅ​​ជាប់​​នឹងម៉ូតូ​​ ​ក៍បានលួចយក​ជិះចេញ​ទៅ​បាត់​ដោយ​សុវត្ថិភាព​តែម្ដង​ចំណែក​យុវជន​នោះ​ក្រោយ​​​ពេល​​នោមរួច ​ ក្រឡេក​មើល​ម៉ូតូបាត់​មិន​ឃើញ បាន​ត្រឹមតែ​លាន់​មាត់ថា អុញ​នរ​ណាយ​កម៉ូតូ​​ខ្ញុំទៅ​​បាត់​និង​បាន​ស្រែក​ឆោរឡោ​ ឲ្យអ្នក​ជិត​ខាង​និង​សមត្ថកិច្ច​ ជួយ​អន្តរា​គមន៍​រកម៉ូតូ​វិញ​ តែ​ប៉ុណ្ណោះ​។

ហេតុ​ការណ៍​ខាង​លើ​នោះ​គួ​រឲ្យ​ចាប់​អារម្មណ៍​ និង​ហួស​ចិត្តផង​ដែរ​ ដែល​បាន​កើត​ឡើង កាល​ពី​វេលា​ម៉ោង​១០​និង​៣៥នាទីព្រឹក ​ថ្ងៃទី២៤ ​ ខែកក្កដា​ ឆ្នាំ២០១៤​ នៅ​តាម​ផ្លូវ​បេតុង​ ​កែង​ផ្លូវបឹង​តាម៉ាត​ ស្ថិត​ក្នុងភូមិ​សំបួរ សង្កាត់​​ដង្កោ​​ ​ខណ្ឌ​ដង្កោ​ រាជ​ធានីភ្នំពេញ ​។ ជនរង​គ្រោះ​ម្នាក់នោះ​ត្រូវ​បាន​គេស្គាល់​ឈ្មោះ ​តាន់ រស្មី អាយុ​២២ឆ្នាំ​ មុខ​របរ​រត់ម៉ូតូ​ឌុប​ មាន​ទីលំ​នៅ​ក្នុងភូមិ​កើត​ហេតុ​ខាង​​លើ ។

ព័ត៌មាន​លម្អិត​និង​មាន​ផ្សាយ​ជូននៅ​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​