ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​នេន​និងស្ត្រី​ស្នេហ៍ជាប់​ចោទលួច​បច្ច័យចៅ​អធិការ

9 ឆ្នាំ មុន

ខេត្ត​ត្បូង​ឃ្មុំ​ ៖ រឿងរ៉ាវ​លោក​នេន​លួច​បច្ច័យ​ចៅ​អធិការ​វត្ត​ពាម​មង្គល​ ចំនួន​ជាង​២.០០០​ដុល្លារ​ និង​២​លាន​៤០​ម៉ឺន​រៀល​ ដែល​បាន​​បង្ក​ឱ្យ​ភ្ញាក់​ផ្អើល​កាល​ពី​ថ្ងៃ​ទី​១៨ កក្កដា​ ទី​បំផុត​ លោក​នេន​ដែល​ជា​អ្នក​លួចក៏​ត្រូវ​បាន​ចាប់​ខ្លួន​ ​ហើយ​កម្លាំង​សមត្ថក​ិច្ច​​បាន​បញ្ជូន​ទៅ​ដាក់​នៅ​ពន្ធនា​គារ​ខេត្ត កាល​ពី​ល្ងាច​ថ្ងៃទី​២៣​ កក្កដា​ បន្ទាប់​ពី​ចៅ​ក្រម​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំ​ខ្លួន​​ ។

ខេត្ត​ត្បូង​ឃ្មុំ​ ៖ រឿងរ៉ាវ​លោក​នេន​លួច​បច្ច័យ​ចៅ​អធិការ​វត្ត​ពាម​មង្គល​ ចំនួន​ជាង​២.០០០​ដុល្លារ​ និង​២​លាន​៤០​ម៉ឺន​រៀល​ ដែល​បាន​​បង្ក​ឱ្យ​ភ្ញាក់​ផ្អើល​កាល​ពី​ថ្ងៃ​ទី​១៨ កក្កដា​ ទី​បំផុត​ លោក​នេន​ដែល​ជា​អ្នក​លួចក៏​ត្រូវ​បាន​ចាប់​ខ្លួន​ ​ហើយ​កម្លាំង​សមត្ថក​ិច្ច​​បាន​បញ្ជូន​ទៅ​ដាក់​នៅ​ពន្ធនា​គារ​ខេត្ត កាល​ពី​ល្ងាច​ថ្ងៃទី​២៣​ កក្កដា​ បន្ទាប់​ពី​ចៅ​ក្រម​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំ​ខ្លួន​​ ។​

តាម​ការ​សារភាព​របស់​អតីត​នេន​​រពឹសដៃ​លួច​បច្ច័យ​ចៅ​អធិការ​ និយាយ​ថា​ ប្រាក់​ដែល​លួច​បាន​នោះ​ត្រូវ​ស្រី​បម្រើ​ផ្លូវ​ភេទ​លួច​បន្ត ។​ ទី​បំផុត​ ស្ត្រី​ជាប់​ចោទ​ទាំង​​២​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​​ផង​ដែរ​ ។​ តាម​មន្ត្រី​នគរបាលស្រុក​ត្បូង​ឃ្មុំ​ប្រាប់​ឱ្យ​ដឹង​ថា​ អតីត​នេន​ឈ្មោះ​ យ៉ា​ ផ្លៃ អាយុ​១៩​ឆ្នាំ​ រស់​នៅ​ភូមិ​មាឃ​ទី​៣​ ឃុំ​ព្រែក​កក់​ ស្រុក​​ស្ទឹង​ត្រង់​ ត្រូវ​បាន​ចៅ​ក្រម​សើុប​សួរ​លោក​គង់​ ចាន់​ខេមរិទ្ធ​ ចេញដីកា​ឃុំ​ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​២៣ កក្កដា​ ដោយ​ចោទប្រកាន់​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់​ទោស​ និង​ស្ត្រី​រក​ស៊ី​ផ្លូវភេទ​ឈ្មោះ​ ស្រុង​ ស៊ីថា​ អាយុ​២១​ឆ្នាំ​ រស់​នៅ​ភូមិ​ជី​មាន់​ជើង​ ឃុំ​ក្រែក​ ស្រុក​ពញា​ក្រែក​ ខេត្ត​ត្បូង​ឃ្មុំ​ ត្រូវ​បាន​ចៅ​ក្រម​​សើុប​សួរ​លោក​ស៊ិន​ វីរៈ​ ចេញ​ដីកា​ឃុំ​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ កក្កដា​ ចោទ​ពី​បទ​លួច ។​

មន្ត្រី​នគរបាល​ស្រុក​ត្បូង​ឃ្មុំ​រំលឹក​ថា​ នៅ​វេលា​ម៉ោង​១​រសៀល​ថ្ងៃទី​១៨​ កក្កដា​ ស្រប​ពេល​ចៅ​អធិការ​វត្ត​ពាម​មង្គល​ ស្ថិត​នៅ​ភូមិ​​ព្រែក​ពាម​ ឃុំ​ពាម​ជីលាំង​ ស្រុក​ត្បូង​ឃ្មុំ​ និមន្ត​ចេញ​ទៅ​ក្រៅ​វត្ត​សូត្រ​មន្ត​ឱ្យ​អ្នក​ស្រុក​ក្នុង​កម្មវិធី​មួយ​ និង​​ចាក់​សោ​ទ្វារកុដិ​ត្រឹម​ត្រូវ ​គ្រា​នោះ​ស្រាប​់តែ​អតីត​នេន​ឈ្មោះ​ យ៉ា ផ្លៃ​ យក​ពូថៅ​ទៅ​កាប់​បំបែក​ទ្វារ​បន្ទប់​របស់​ចៅ​អធិការ​វត្ត​ចូល​លួច​យក​បច្ច័យ​អស់​ជាង​២.០០០​ដុល្លារ​ និង​លុយ​ខ្មែរ​២​លាន​៤០​ម៉ឺន​រៀល​ រួចគេច​ខ្លួន​មក​​ដេក​នៅ​ផ្ទះ​បន​​មួយ​កន្លែង​ស្ថិត​នៅភូមិ​ចុង​ថ្នល់​ សង្កាត់​បឹង​កុក​ ក្រុង​កំពង​់​ចាម ។ យប់​នោះ​​គេ​ដេក​សប្បាយ​ជាមួយ​នឹង​ស្ត្រី​រកស៊ី​​ផ្លូវភេទ​ដល់​ទៅ​២​បន្ទប់​ និង​មាន​ស្ត្រី​​កំដរ​២​នាក់​​ផង​ដែរ​ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​១៩​ កក្កដា​ ស្រាប់តែ​បាត់​លុយ​ដែល​រូបគេ​លួចពី​ចៅ​​អធិការ​វត្ត​អស់​រលីង​ ហើយ​ពួក​នាងៗ​ក៏​បាត់​ខ្លួនដែរ ដោយ​ពួក​គេ​បាន​ជិះ​ម៉ូតូ​ទៅស្រុក​​កំណើត​នៅ​ស្រុក​ស្ទឹង​ត្រង់​វិញ​ រហូត​ដល់​ព្រឹក​ថ្ងៃទី​២០ កក្កដា​ ក៏​ត្រូវ​សមត្ថ​កិច្ច​ស្រាវ​ជ្រាវ​ចាប់​ខ្លួន​តែ​ម្តង​​ រួច​បញ្ជូន​មក​កាន់អធិការ​ដ្ឋាន​នគរ​បាលស្រុក​ត្បូង​ឃ្មុំ​ ។​

មន្ត្រី​នគរបាល​ស្រុក​ត្បូង​ឃ្មុំ​បញ្ជាក់​ថា​ តាម​ចម្លើយ​សារភាព​របស់​អតីត​នេន​យ៉ា​ ផ្លៃ និង​ក្រោម​កិច្ច​សហ​ការ​ជាមួយ​នគរ​បា​ល​ក្រុង​កំពង់​ចាម​​​នោះ​ ស្ត្រីរកស៊ី​ផ្លូវភេទ​២​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​នៅថ្ងៃទី​២២​ កក្កដា​ ក្នុង​នោះ​ម្នាក់​​ឈ្មោះ​ នៅ ស្រីមុំ​ អាយុ​១៩​ឆ្នាំ​ មាន​ទីលំនៅ​ស្រុក​អង្គស្នួល​ ខេត្ត​​កណ្តាល​ និង​ម្នាក់​ទៀត​ឈ្មោះ​ ស្រុង​ ស៊ីថា​ អាយុ​២១​ឆ្នាំ​ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​នា​រសៀល​ថ្ងៃទី​២៣ កក្កដា ។​ ​ក្រោយ​ពី​សួរនាំ​រួច​ឃើញ​ថា​ ករណី​នេះ​មិន​មាន​ពាក់​ព័ន្ធ​នឹង​ឈ្មោះ​ស្រីមុំ​ ទេ ទើប​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ផ្ទះវិញ​ ។​ ទន្ទឹម​នឹង​នេះ​ សមត្ថ​កិច្ច​កំពុង​ស្រាវ​ជ្រាវ​តាម​ចាប់​ស្ត្រី​​ម្នាក់​ទៀត​ឈ្មោះ​ ស្រី​ភ័ក្រ​ អាយុ​១៩​ឆ្នាំ​ ដែល​​កំពុង​រត់​គេច​ខ្លួន ៕​