ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆែក​ឆេរ​លំនៅ​ឋាន​ឈ្មោះ​ស្ងួន​​ញឿន​​ ប្រពន្ធ​ឈ្មោះ​អុំ​ សុភី​ សមត្ថកិច្ច​​ភ្ញាក់​ខ្លួន​ ព្រោះ​ឃើញ​​វត្ថុ​តាង​ដូច​ជា​​សមរ​ភូមិ​ត្រៀម​​ប្រយុទ្ធ​ដ៏ស្រួច​​ស្រាវ​​មួយ​

9 ឆ្នាំ មុន

ខេត្ដ​កំពង់ឆ្នាំង​ ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដឹក​នាំ​ដោយ​លោកព្រះ​រាជ​អាជ្ញារង​អម​សាលា​ដំបូង​ខេត្ដ​កំពង់​ឆ្នាំង​ នៅរសៀល​ថ្ងៃ​ទី​២៣​ កក្កដា​​ បាន​ចូល​ទៅអនុវត្ដ​ដីកា​ឆែក​ឆេរ​លំនៅ​ឋាន​របស់ឈ្មោះ​ ស្ងួន​ ញឿន​ និង​ប្រពន្ធ​ឈ្មោះ​ អុំ​ សុភី​ ស្ថិត​ក្នុង​ភូមិ​ឡពាង​ ឃុំតា​ជេស​ ស្រុក​កំពង់​ត្រឡាច​ ដើម្បី​រក​វត្ថុតាង​ អាវុធ​កែច្នៃ​ជាតិ​ផ្ទុះ​ដែល​រក្សាទុក​ក្នុង​លំនៅ​ឋាន​សម្រាប់​ប្រហារ​ ជីវិត​មនុស្ស​ ។

អ្វី​ដែល​មានការ​កត់​សម្គាល់​នោះ​ គឺ​នេះ​ជា​លើក​ទី​១​ហើយ​ដែល​សមត្ថកិច្ច​ត្រូវ​បាន​ឈ្មោះ​ ស្ងួន​ ញឿន​ សម្លក់​សម្លឹង​ញេញ​ធ្មេញ​ដាក់​ រួច​បាន​កំណត់​ឱ្យ​ចូល​តែ​ប៉ុន្មាននាក់​ប៉ុណ្ណោះ​ មិន​អាច​ច្រើន​នាក់​បាន​ទេ​ បន្ទាប់​ពី​សមត្ថកិច្ច​ឈរ​រង់​ចាំ​រាប់​ម៉ោង​ ព្រោះខ្លាច​មាន​ការ​ចាប់​ខ្លួន​ណា​មួយ​ពី​សមត្ថកិច្ច​ លើ​ក្រុម​អ្នក​តវ៉ា​ដែល​កំពុង​ដេក​រួម​គ្នា​ជា​ក្រុម​ ជា​កង​ មាន​ស្បៀង​អាហារ​គ្រប់​គ្រាន់​សម្រាប់​រយៈ​ពេល​ដេក​ស៊ី​ជុះ​ច្រើនខែ​ ។

លោក​ សេង​ ម៉េងស្រ៊ុន​ ព្រះ​រាជ​អាជ្ញារង​អម​សាលា​ដំបូង​ខេត្ដ​ មាន​ប្រសាសន៍​ទៅ​កាន់​មេខ្លោង​ និង​ក្រុមអ្នក​ដេក​ស៊ី​ចាំ​តវ៉ា​ទាំង​នោះថា​ លោក​មក​នេះ​មិន​មែនមក​ចាប់​ខ្លួននរណា​ម្នាក់​ទេ​នៅ​ពេល​នេះ​ ប៉ុន្ដែ​លោក​មក​នេះ​គឺ​មក​អនុវត្ដ​ដីកា​ឆែក​ឆេរ​របស់សាលា​ដំបូង​ខេត្ដ​ដើម្បី​រក​វត្ថុតាង​មាន​អាវុធ​កែច្នៃ​ជា​ដើម​ ។ លោក​បាន​បញ្ជាក់​ថា​ ថ្វើ​បើ​ពេល​នេះ​មិនចាប់​ខ្លួន​បងប្អូន​ពិត​មែន​ ប៉ុន្ដែ​ថ្ងៃ​មុខ​ថ្ងៃ​ក្រោយ​ បងប្អូន​ធ្វើ​ខុស​ លោក​មិន​ទទួល​ខុស​ត្រូវ​ឡើយ​ កុំថា​មិន​បាន​ជួយ​ប្រាប់​មុន។

ក្រោយ​ពី​មាន​ការ​ឆែក​ឆេរ​ សមត្ថកិច្ច​បាន​រក​ឃើញ​មាន​ដប​ដាក់ប្រេង​សាំង​មាន​ឆ្នុក​ធ្វើ​ប្រឆេះ​សម្រាប់​ដុត​គប់ ជា​អាវុធ​រាប់សិប​ដប​ មាន​ព្រួញ​មួយ​បាច់ធំ​​ ចំពាមកៅស៊ូ​ និង​គ្រាប់​ដែកជា​ច្រើន​ថង់​ ចំណែក​កាំភ្លើង​អាកា​ច្នៃ​ ធ្នូ​ ស្នា​ និង​គ្រាប់​បោក​ផ្ទុះ​ច្នៃ​ប្រហែល​សង្ស័យ​លាក់​ទុក​ក្នុង​ព្រៃ​បាត់​ទៅ​ហើយ​ ។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព