ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់2​គ្រាប់ប្លន់​ម៉ូតូម៉ាកស្គូ​ពី សំណាង​ល្អស្ត្រី3នាក់​ផុតគ្រោះ​ថ្នាក់ ចាប់ចោរ​ម្នាក់ព្រួតវាយ​ស្ទើរ​ក្ស័យ

9 ឆ្នាំ មុន

រាជ​ធានីភ្នំ​ពេញ​ ៖ ក្រុម​ចោ​រ​ប្រដាប់​​អាវុ​ធ​​២នាក់​​ជិះ​ម៉ូតូ​​តាម​ប្លន់​​ដល់​មុខ​ផ្ទះ​​ និង​បា.ញ់​២​គ្រាប់​​​ក្នុង​​ចេតនា​​ប្លន់​​យក​​ម៉ូតូ​​ពី​នារី​​៣​នាក់ តែ​មិន​បាន​សម្រេច​​ ទី​បំផុត​ជន​សង្ស័យ​​ម្នាក់​​ត្រូវ​​បាន​ចាប់​ខ្លួន​ ចំណែក​ម្នាក់​​ទៀត​រត់​គេច​ខ្លួន​​រួច​ ។ ​អំពើ​​ប្លន់​នេះ​ បាន​​កើត​ទ្បើង​កាល​ពីវេលា​ម៉ោង​​១១​យប់​ថ្ងៃ​ទី​​២៣ ​កក្កដា ​​នៅ​មុខ​ផ្ទះ​លេខ​​18Eo ផ្លូវ​​លំ​១០​ម៉ែត្រ​ ​ភូមិ​ទួល​រកា​១ សង្កាត់​ចាក់​អង្រែ​​ក្រោម​ ខណ្ឌ​មាន​ជ័យ ។

រាជ​ធានីភ្នំ​ពេញ​ ៖ ក្រុម​ចោ​រ​ប្រដាប់​​អាវុ​ធ​​២នាក់​​ជិះ​ម៉ូតូ​​តាម​ប្លន់​​ដល់​មុខ​ផ្ទះ​​ និង​បាញ់​២​គ្រាប់​​​ក្នុង​​ចេតនា​​ប្លន់​​យក​​ម៉ូតូ​​ពី​នារី​​៣​នាក់ តែ​មិន​បាន​សម្រេច​​ ទី​បំផុត​ជន​សង្ស័យ​​ម្នាក់​​ត្រូវ​​បាន​ចាប់​ខ្លួន​ ចំណែក​ម្នាក់​​ទៀត​រត់​គេច​ខ្លួន​​រួច​ ។ ​អំពើ​​ប្លន់​នេះ​ បាន​​កើត​ទ្បើង​កាល​ពីវេលា​ម៉ោង​​១១​យប់​ថ្ងៃ​ទី​​២៣ ​កក្កដា ​​នៅ​មុខ​ផ្ទះ​លេខ​​18Eo ផ្លូវ​​លំ​១០​ម៉ែត្រ​ ​ភូមិ​ទួល​រកា​១ សង្កាត់​ចាក់​អង្រែ​​ក្រោម​ ខណ្ឌ​មាន​ជ័យ ។

ប្រភព​ព័ត៌​មាន​​ពី​​នារី​រង​គ្រោះ​​​ឈ្មោះ ​ចាន់​ ដានី​ ​​អាយុ​២១​ឆ្នាំ ​ជា​បុគ្គ​លិក​សណ្ឋា​​គារ​​​ណាហ្គា​វើល​​ ស្នាក់​​នៅ​ផ្ទះ​​កើត​ហេតុ​ខាង​លើ​ ​បាន​ឱ្យ​ដឹង​ថា ​មុន​ពេល​កើត​ហេតុ​​ ស្រី​នាង​ អាយុ២០​ឆ្នាំ ​ជា​មិត្ត​ភក្តិ​ ស្នាក់​នៅ​ជិត​គ្នាបាន​ដឹក​ប្អូ​ន​ស្រី​ឈ្មោះ ចាន់ ដាណែត ​អាយុ​១៩​​ឆ្នាំ ​មក​ទទួល​នាង​ជា​បង​ ដែល​ទើប​​ចេញ​ពី​ធ្វើ​​ការ​ក្នុង​​គោល​បំណង​​ត្រទ្បប់​មក​ផ្ទះ​វិញ ​ដោយ​ជិះ​ម៉ូតូ​ម៉ាកស្គូពី​ ពណ៌​ខ្មៅ​ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1BH-4380 ។ ​ពេល​ជិះ​ឌុប​គ្នា​ដល់​មុខ​វត្ត​ចាក់​អង្រែ​​ក្រោម​ ស្រាប់​តែ​​មាន​ជន​២នាក់​ ជិះ​ម៉ូតូ​​ហុង​​ដា​ឌ្រីម​ ស៊េរី​២០១៤ ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1CK-6647 ដែល​អ្នក​បើក​​ម៉ូតូ​ពាក់​មួក​​ការ​ពារ​សុវត្ថិ​ភាព​ ប្រដាប់​​ដោយ​កាំ​ភ្លើង​​ខ្លី​មួយ​​ដើម​ ​​​ជិះ​​ដេញ​តាម​ម៉ូតូ​​ពួក​នាង​​ពី​ក្រោយ ។

នាង ចាន់ ដានី​ រៀប​រាប់​​​ទៀត​​ថា ពេល​​ដឹង​ថា​មាន​គេ​ជិះ​​តាម​​បែប​នេះ ពួក​នាង​​បានបន្ថែម​ល្បឿន​​យ៉ាង​​លឿន​​ លុះ​ពេល​ដល់​មុខ​​ផ្ទះ ​​ស្រាប់​តែ​​​ជន​សង្ស័យ​តាម​​ដល់​មុខ​ផ្ទះ​ដែរ​ ហើយ​ជន​សង្ស័យ​ដែល​​ជិះ​​ខាង​ក្រោយ​បាន​ដក​កាំ​ភ្លើង​ខ្លី​​ភ្ជង់​​កញ្ចឹង​ក​​ប្អូន​ស្រី​​នាង​ឈ្មោះ ​ចាន់ ដាណែត​ ឱ្យ​ចុះ​​ពីលើ​ម៉ូតូ​​តែ​នាង​មិន​ព្រម​ចុះ ​​ចំណែក​ពួក​នាង​​២​នាក់​ទៀត​​បាន​ចុះ​ពី​​លើ​ម៉ូតូ​ ។ ភ្លាម​នោះ​ ​​​ស្រី​នាង​ ជា​អ្នក​​បើក​​ម៉ូតូ​​បាន​ស្រែក​ហៅ​អ្នក​ក្នុង​ផ្ទះ​​ឱ្យ​ចេញ​មក​ជួយ​ ក៏​ត្រូវ​​​ក្រុម​ចោរ​គំរាម​​មិន​ឱ្យ​ស្រែក​ បន្ទាប់​​​មក​​ ​ស្រី​នាង​​​រត់​​ទៅ​ចាប់​​បោច​សក់​​ជន​សង្ស័យ​​ដែល​កំពុង​​ដក​កាំ​ភ្លើង​​ភ្ជង់​​ក៏​មាន​ការ​ប្រវាយ​​ប្រតប់​​គ្នា​យក​កាំ​ភ្លើង​​ម៉ាក​​កា​៥៩ និង​​ត្រូវ​​ចោរ​​បាញ់​​ទ្បើង​លើ​១​គ្រាប់​ ។

បើ​តាម​សាក្សី​ឈ្មោះ​ អ៊ុំ រដ្ឋា​ ភេទ​ប្រុស​ អាយុ​​៣០​ឆ្នាំ ​​​មុខ​របរ​លក់​ដូរ​ ​ស្នាក់​នៅ​ជិត​កន្លែង​កើត​ហេតុ ​និយា​យ​​ថា​​ ពេល​ឃើញ​​ទិដ្ឋ​ភាព​​បែប​​នេះ ​គាត់​បាន​ចេញ​ពី​​ក្នុង​ផ្ទះ​​​ទៅ​ជួយ​ប្រវាយ​ប្រតប់​​​​ដណ្តើម​យក​កាំ​ភ្លើង​​ដែរ ក៏​ត្រូវ​ក្រុម​​ចោរ​បាញ់​​​​ផ្ញុច​ដី​​មួយ​គ្រាប់​ទៀត ​​ហើយ​​នារី​រង​គ្រោះ​​ស្រែក​​ថា ចោរ​ៗ ធ្វើ​ឱ្យ​ប្រជា​ពល​រដ្ឋ​​រត់​ចេញ​​មក​ជួ​យ​​​​ព្រួត​​​​ចាប់​បាន​ជន​ម្នាក់​ រួច​វាយ​ម្នាក់​​​មួយ​ដៃ​ម្នាក់​​​មួយ​​ជើង​​រហូត​​ជន​នោះ សល់​តែ​ដង្ហើម​​ចង្រិត​​និង​ដណ្តើម​​បាន​កាំ​ភ្លើង​​​យក​ទៅ​ប្រគល់​​ឱ្យ​នគរ​បាល​ប៉ុស្តិ៍​ចាក់​​អង្រែ​ក្រោម​​​ ដែល​ចុះ​​មក​ដល់​កន្លែង​​កើត​ហេតុ​​ភ្លាម​ៗដែរ ។​ ​ចំណែក​បក្ស​ពួក​​ម្នាក់​ទៀត បាន​រត់​​ចោល​ម៉ូតូ​គេ​ច​ខ្លួន​​ទៅ​បាត់​​ទាំង​​ពាក់​មួក​​ការ​ពារ​សុវត្ថិ​ភាព​ ។

ប្រជា​ពល​រដ្ឋ​​បាន​បញ្ជាក់​ថា ​ដោយ​សារ​តែ​​ពួក​គាត់​​មាន​កំហឹង​​ ព្រោះ​ទើប​តែ​កន្លង​​មក​កន្លះ​ខែ​​ប៉ុណ្ណោះ​នៅ​ក្នុង​ភូមិ​បាត់​​រថយន្ត​សាំ​យ៉ុង​មួយ​គ្រឿង ​ព្រម​ទាំ​ង​បាត់​ជា​ហូរ​ហែ​ សូម្បី​តែ​​ទូរ​ទស្សន៍​ និង​ទូទឹកកក​​ទុក​នៅ​​មុខ​ផ្ទះ​​ក៏​ត្រូវ​​ចោរ​លួច​​យក​ទៅ​បាត់​ដែរ ​​ពេល​ចាប់​​ជន​សង្ស័យ​​បាន​បែប​នេះ ​ទោះ​បី​ជា​​ប្លន់​​មិន​បាន​សម្រេច​​ក៏​ពួក​គាត់​​​បញ្ចេញ​កំហឹង​​ដែរ ។ ពេល​សមត្ថ​កិច្ច​​​ចុះ​ទៅ​​ដល់​មាន​​តែ​ម្នាក់​ឯង​​មិន​អាច​ឃាត់​​ប្រជា​ពល​រដ្ឋ​​ឈ្នះ​ទេ ។ ​ក្រោយ​ពេល​កើត​ហេតុ​ នារី​រង​គ្រោះ​​បាន​ទៅ​ដាក់​ពាក្យ​​បណ្តឹង​​នៅ​ប៉ុស្តិ៍​​នគរ​បាល​ចាក់​អង្រែ​​​ក្រោម​ ចំណែក​ជន​សង្ស័យ​​ដែល​រង​​របួស​ធ្ងន់​​ត្រូវ​​បាន​​​ដាក់​ខ្នោះ​​បញ្ចូន​ទៅ​​ព្យាបាល​​របួស​នៅ​​មន្ទីរ​​ពេទ្យ​បង្អែក​មាន​ជ័យ ​ពេល​ណា​​បាន​ធូរ​ស្រាល​ នឹង​​បញ្ជូន​​ទៅ​អធិ​ការ​ដ្ឋាន​​នគរ​បាល​ខណ្ឌ​មាន​​ជ័យ​​ចាត់​​ការ​បន្ត​ ៕