ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាក់​យន្តហោះ​នៅតៃវ៉ាន់​ស្លា.ប់48​នាក់ របួស​10នាក់ ឆ្នាំ​2014​សម្បូរដោយ​​រឿងរ៉ាវ​នៃការ​ធ្លាក់យន្ត​ហោះ

9 ឆ្នាំ មុន

យោង​តាម​តុល្យការ​របស់​អាជ្ញាធរ​តៃវ៉ាន់​ថា​ យន្ដ​ហោះ​១​គ្រឿង​របស់ក្រុមហ៊ុន​អាកាស​ចរណ៍​ក្នុង​ស្រុក​តៃវ៉ាន់​ TRANSASIA បានធ្លាក់​កាល​ពី​ថ្ងៃ​ទី​២៣​ កក្កដា ពេល​ចុះ​នៅ​លើ​កោះ​មួយ​ ស្ថិត​ក្នុង​ដែន​ទឹក​ឆ្នេរ​សមុទ្រ​ខាង​លិច​របស់​តៃវ៉ាន់​ បណ្ដាល​ឱ្យ​មនុស្ស​ស្លា.ប់​៤៨​​នាក់​ ។

យោង​តាម​តុល្យការ​របស់​អាជ្ញាធរ​តៃវ៉ាន់​ថា​ យន្ដ​ហោះ​១​គ្រឿង​របស់ក្រុមហ៊ុន​អាកាស​ចរណ៍​ក្នុង​ស្រុក​តៃវ៉ាន់​ TRANSASIA បានធ្លាក់​កាល​ពី​ថ្ងៃ​ទី​២៣​ កក្កដា ពេល​ចុះ​នៅ​លើ​កោះ​មួយ​ ស្ថិត​ក្នុង​ដែន​ទឹក​ឆ្នេរ​សមុទ្រ​ខាង​លិច​របស់​តៃវ៉ាន់​ បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​៤៨​​នាក់​ ។ កោះតៃវ៉ាន់​ ចាប់តាំង​ពី​ព្រឹក​ថ្ងៃ​ទី​២៣​ កក្កដា​ មក​រង​ការ​វាយប្រហារ​ដោយ​ភ្លៀង​ខ្លាំង​និង​ខ្យល់​ខ្លាំង​ដោយ​សារ​ព្យុះ​ទីហ្វុង​ឈ្មោះ​ម៉ាតម៉ូ​ MAT​-MO ។​ 

អាកាស​ចរណ៍​ស៊ីវិល​តៃវ៉ាន់​បញ្ជាក់​ថា​ យន្ដហោះ​ធុន​ ATR-72 មាន​កៅអី​៧០​នោះ​បាន​ធ្លាក់​នៅ​ជិត​ផ្លូវ​យន្ដហោះ​ជា​មួយ​អ្នក​ដំណើរ​ជិះក្នុង​នោះ​៥៤​នាក់​​ និង​សមាជិក​ក្រុម​យានិក​៤​នាក់ ។​ មនុស្ស​១០​​​នាក់​ត្រូវ​របួស​ក្នុង​គ្រោះ​ថ្នាក់​នោះ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ ។​ នាយិកា​នៃ​អាកាស​ចរណ៍​ស៊ីវិល​តៃវ៉ាន់​ លោក​ស្រី​ JEAN SHEN អះអាង​ប្រាប់​រ៉យទ័រ​ថា​ មាន​ការ​ជ្រួលច្របល់​នៅ​កន្លែង​យន្ដ​ហោះ​ធ្លាក់​ ។​ ក្នុងសេចក្ដី​ប្រកាស​មួយ​ ក្រសួង​ការ​បរទេស​បារាំង​គូស​បញ្ជាក់​ថា​ មាន​ជន​ជាតិ​បារាំង​២​នាក់​ស្ថិត​ក្នុង​ចំណោម​ជន​រង​គ្រោះ​ដោយ​សារ​ការ​ធ្លាក់​យន្ដ​ហោះ​នេះ​ ។​

គ្រោះ​ថ្នាក់​កើត​មាន​នៅ​លើកោះ​មួយ​ក្នុង​ចំណោម​ប្រជុំកោះ​ PENGHU ដែល​គេ​ស្គាល់​ផង​ដែរ​​ក្រោមឈ្មោះ​ថា​ប្រជុំ​កោះ​ PESCADO-RES ។​ ក្រុម​ហ៊ុន​អាកាស​ចរណ៍​ TRANSASIA មានមូលដ្ឋាន​នៅ​តៃវ៉ាន់​ មាន​យន្ដ​ហោះ​២៣​គ្រឿង​ ភាគ​ច្រើន​ជា​យន្ដ​ហោះ​ AIRBUS ។ ក្រុមហ៊ុន​នោះ​ធានា​ជា​ពិសេស​ការ​ហោះ​ហើរ​ក្នុង​ស្រុក​ ហើយ​មាន​ការ​ហោះ​ហើរ​មួយចំនួន​មក​កាន់​ប្រទេស​ជប៉ុន​ ថៃ​ កម្ពុជា​​ ព្រម​ទាំង​មកកាន់​តំបន់​អាស៊ី​ ។​  យន្ដហោះ​តៃវ៉ាន់​ធ្លាក់​លើ​ផ្ទះ​2​ខ្នង​ក្បែរ​ព្រលាន​ការ​ធ្លាក់​យន្ដ​ហោះ​ដឹក​អ្នក​ដំណើរ​១គ្រឿង​របស់​តៃវ៉ាន់​ ក្រោយ​ការ​ប៉ុនប៉ង​ចុះមិន​បាន​សម្រេច​ ព្រោះ​ធាតុអាកាស​អាក្រក់​ នា​ថ្ងៃ​ទី​២៤​ កក្កដា​ សារ​ព័ត៌មាន​បាន​ចោទ​សួរ​ពីការ​ចចេស​អនុញ្ញាត​ឱ្យ​មានការ​ហោះ​ហើរ​របស់​យន្ដ​ហោះ​នោះ​ ។

យន្ដ​ហោះ​ជើង​ហោះហើរ​ GE222 របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​តៃវ៉ាន់​ TRANSASIA AIRLINES បាន​ធ្លាក់​លើ​ផ្ទះ​២​ខ្នង​ ស្ថិត​នៅ​ជិត​ព្រលាន​យន្ដ​ហោះ​​ MAGONG ក្រោយ​ពី​ការ​ទាម​ទារ​ការ​អនុញ្ញាត​ឱ្យ​មាន​ការ​ចុះ​ជា​លើក​ទី​២​។​ មនុស្ស​៥​នាក់​នៅលើដី​បាន​ត្រូវ​របួស​ ។​ យន្ដ​ហោះ​នោះប្រហែលជា​ផ្ទុះ​ពេលធ្លាក់​ប៉ះដី​ ហើយ​វា​ឆេះ​ពេល​ពួកអ្នកជួយសង្គ្រោះ​ដំបូង​បាន​ទៅ​ដល់​កន្លែង​ធ្លាក់​ ។ រូប​ភាព​ទាំង​ឡាយ​តាម​ទូរ​ទស្សន៍​បង្ហាញ​ក្រុម​អ្នកពន្លត់​ភ្លើង​ប៉ុនប៉ង​បាញ់​ទឹក​ពន្លត់​ភ្លើង​ឆេះ​យន្ដ​ហោះ​ដែលប្រើ​ពេល​ជិត​១​ម៉ោង​ ទើប​អាច​ពន្លត់​បាន​ទោះជា​មាន​ភ្លៀង​ធ្លាក់​ក្ដី​ ។

យោង​តាម​អ្នក​យកព័ត៌មាន​របស់ AFP ម្នាក់​នៅកន្លែង​យន្ដ​ហោះធ្លាក់​ថា​​ យន្ដ​ហោះ​បាន​បាក់​ជា​ច្រើន​កង់​ ហើយផ្ទះ​ជា​ច្រើន​ប្រហែល​រង​ការ​ប៉ះពាល់​ ។ ទាហាន​ និង​អ្នក​ជួយសង្គ្រោះ​ប្រមាណ​ជា​១០០​នាក់​នៅកន្លែង​យន្ដ​ហោះ​ធ្លាក់​។​ យន្ដ​ហោះនោះ​ដែល​ហោះ​ចេញ​ពី​ទីក្រុង​ KAOHSIUNG នា​វេលា​ម៉ោង​១៧​ម៉ោង​ក្នុង​ស្រុក​ ហើយ​ត្រូវ​ចុះ​នៅព្រលាន​យន្ដ​ហោះ MAGONG ៣៥​នាទី​​ ក្រោយ​មានការ​យឺត​យ៉ាវ​ព្រោះ​អាកាស​ធាតុ​អាក្រក់​ ។​ កោះតៃវ៉ាន់​នា​ថ្ងៃ​ទី​២៣​ កក្កដា​ រង​ការ​វាយ​ប្រហារ​ដោយ​ព្យុះ​ទី​ហ្វុង​ឈ្មោះ​ ម៉ាតម៉ូ​ MATMO ដែល​បណ្ដាល​ឱ្យ​មាន​ភ្លៀង​ធ្លាក់​និង​ខ្យល់​ខ្លាំង​ ៕​