ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បច្ចុប្បន្ន​​ក្រុម​ហ៊ុន​​កូរ៉េ​ចំនួន​​856​បាន​វិនិយោគ​​នៅ​កម្ពុជា​​មាន​ទំហំ​​ទឹក​ប្រាក់​​ប្រមាណ​ជិត​​4កោដិ​ដុល្លារ​

9 ឆ្នាំ មុន

រាជ​ធានីភ្នំ​ពេញ​ ៖ បច្ចុប្បន្ន​ទំនាក់ទំនង​ពាណិជ្ជ​កម្ម​កម្ពុជា​​-​​កូរ៉េ​​មាន​ភាព​កាន់តែ​ល្អ​ប្រសើរ​​​ ដោយ​​យើង​ឃើញ​​ថា​ មាន​​ក្រុមហ៊ុន​កូរ៉េ​សរុប​​​ចំនួន​៨៥៦​​ក្រុមហ៊ុន​កំពុង​ដំណើរការ​អាជីវ​កម្ម​​របស់​​ពួក​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ក្នុង​នោះ​​មាន​ជាង​១០០​​ក្រុមហ៊ុន​ជា​ប្រភេទ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ និង​មួយ​ចំនួន​ទៀត​​ជា​ក្រុមហ៊ុន​វិនិយោគ​​ ដែល​មាន​ទំហំ​ទឹក​ប្រាក់​​វិនិយោគ​សរុប​​ប្រមាណ​ជិត​៤​កោដិ​

រាជ​ធានីភ្នំ​ពេញ​ ៖ បច្ចុប្បន្ន​ទំនាក់ទំនង​ពាណិជ្ជ​កម្ម​កម្ពុជា​​-​​កូរ៉េ​​មាន​ភាព​កាន់តែ​ល្អ​ប្រសើរ​​​ ដោយ​​យើង​ឃើញ​​ថា​ មាន​​ក្រុមហ៊ុន​កូរ៉េ​សរុប​​​ចំនួន​៨៥៦​​ក្រុមហ៊ុន​កំពុង​ដំណើរការ​អាជីវ​កម្ម​​របស់​​ពួក​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ក្នុង​នោះ​​មាន​ជាង​១០០​​ក្រុមហ៊ុន​ជា​ប្រភេទ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ និង​មួយ​ចំនួន​ទៀត​​ជា​ក្រុមហ៊ុន​វិនិយោគ​​ ដែល​មាន​ទំហំ​ទឹក​ប្រាក់​​វិនិយោគ​សរុប​​ប្រមាណ​ជិត​៤​កោដិ​ដុល្លារ​អា​មេរិ​ក ។​

នេះ​​ជា​ប្រសាសន៍​របស់​​លោក ឈួ​ន ដា​រ៉ា​ រដ្ឋ​លេខា​ធិការ​​ក្រសួង​ពាណិជ្ជ​កម្ម​​កម្ពុជា ​​ដែល​បាន​ថ្លែង​ នៅ​​ក្នុង​សិក្ខា​សាលា​​មួយ​​ស្តី​ពី​ការ​ប្រើប្រាស់​ដោយ​​ប្រសិទ្ធភាព​នៃ​​បច្ចេកវិទ្យា​វេច​ខ្ចប់ កែ​លម្អ​​សម្រាប់​​​ឧស្សាហ​កម្ម​​ម្ហូប​អាហារ ដែល​​បាន​ប្រារព្ធ​​​ធ្វើ​​​ឡើង​​​នៅ​​សណ្ឋា​គារ​អាំង​ទែ​រ​កុង​​ទី​ណ​ង់​តា​ល់ កាលពី​ថ្ងៃ​ទី​២៤ កក្កដា ។

ដោយឡែក​ តួលេខ​ពាណិជ្ជកម្ម​នៅ​ឆ្នាំ​២០​១៣​​​កន្លង​​មក​​​ កម្ពុជា​​បាន​ធ្វើការ​នាំ​ចេញ​មុខ​ទំនិញ​​​ទៅ​​កាន់​​ប្រទេស​កូរ៉េ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​​ជាង​១៣៦​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​មុខ​ទំនិញ​​របស់​កូរ៉េ​នាំ​ចូល​កម្ពុជា​មាន​ទំហំ​ទឹក​ប្រាក់​​ប្រមាណ​ជាង​៦១៤​លាន​ដុល្លារ​អា​មេ​រិ​ក​ ។ ​

លោក​​បន្ត​ថា​ សិក្ខាសាលា​នេះ​ពិតជា​មាន​សារ​សំខាន់​​ក្នុង​ការ​រួមចំណែក​ដ៏​ធំធេង​ដល់​ការ​អភិវឌ្ឍ​​ពាណិជ្ជកម្ម និង​អភិវឌ្ឍ​ន៏​​ផលិត​ផល​កម្ពុជា ជា​ពិសេស​គឺ​ការ​កែ​លម្អ​នូវ​ការ​រចនា​ម៉ូ​ដ​ដល់​​ផលិតផល​ម្ហូបអាហារ​កម្ពុជា ដែល​អាច​នាំ​ចូល​​ទៅ​កាន់​ទីផ្សារ​កូរ៉េ ហើយ​ក៏​ជា​ការ​ជួយ​ឲ្យ​ផលិត​ករ​​និង​អ្នក​នាំ​ចេញ​កម្ពុជា​ទាំងអស់ ដែល​មាន​​វត្តមាន​ក្នុង​សិក្ខាសាលា​នេះ​អាច​យល់​ដឹង​បន្ថែម​​អំពី​កា​រវិ​វត្ត​ថ្មី​ៗ​នៃ​ការ​រចនា​ម៉ូ​ដ និង​ការ​វេច​​ខ្ចប់​ផលិតផល​ម្ហូបអាហារ​តាម​កម្រិតស្តង់ដា​ទីផ្សារ​​កូរ៉េ នា​ពេល​បច្ចុប្បន្ន​ផង​ដែរ​ ។

​ក្រសួង​ពាណិជ្ជ​ក​ម្ម​មើលឃើញ​ថា នេះ​ជា​ឱកាស​ល្អ​​មួយ​សម្រាប់​ផលិតផល​កម្ពុជា​ឈាន​ទៅ​​កាន់​ទីផ្សារ​កូរ៉េ ត្រូវ​បាន​ពង្រីក​ដោយ​ភាព​ទូលំ​ទូលាយ​​ និង​បរិយាកាស​​ធ​ុរ​​កិច្ច​និង​វិនិយោគ​ទៅ​​កម្ពុជា​កាន់តែ​មាន​សក្តានុពល បន្ទាប់​ពី​កិច្ច​ព្រម​ព្រៀង​​​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន-​កូរ៉េ​ សម្រាប់​​​ទំនិញ​ បាន​ចូល​ជា​ធរមាន​កាលពី​ខែ​វិ​ច្ឆិកា​ ឆ្នាំ​២០០៨ និង​កិច្ច​ព្រម​ព្រៀង​​​តំបន់​ពាណិជ្ជ​កម្ម​​សេរី​​លើ​សេវា​កម្ម​​ និង​វិនិយោគ​មាន​សុពល​ភាព​​ ចាប់ពី​ខែវិច្ឆិកា​ ឆ្នាំ​២០០៩ និង​ខែតុលា​​ ឆ្នាំ​២០១០​​ ជា​បន្តបន្ទាប់​ ។

​លោក​បន្ត​ថា ក្រៅពី​កិច្ច​ព្រម​ព្រៀង​​ក្រោម​ក្របខ័ណ្ឌ​​​អាស៊ាន​​ កូរ៉េ​-កម្ពុជា ក៏​មាន​កិច្ច​ព្រម​ព្រៀង​​​ពាណិជ្ជកម្ម​​ដោយឡែក​​ជា​លក្ខណៈ​ទ្វេ​ភាគី​កម្ពុជា-កូរ៉េ​ផង​ដែរ ។ នៅ​ក្នុង​​កិច្ច​ព្រម​ព្រៀង​​ពាណិជ្ជកម្ម​​​ទាំងនោះ​ បាន​ធ្វើ​ឲ្យ​កម្ពុជា​ទទួល​បាន​នូវ​​ភាព​អនុគ្រោះ​ពាណិជ្ជកម្ម​សម្រាប់​ផលិតផល​របស់​​​ខ្លួន​​ទៅ​ទីផ្សារ​កូរ៉េ​ប្រមាណ​៨៥%​ ក្នុង​កម្រិត​​ពន្ធ​នាំ​ចូល​ទាប​ឬ​ស្មើ​សូន្យ ។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​សិក្ខាសាលា​នេះ បាន​ផ្តោត​​សំខាន់​ទៅ​លើ​ប្រធានបទ​ចំនួន​៤​គឺ៖
១-​ការ​ណែនាំ​អំពី​ភាព​ពេញ​និយម​នៃ​បច្ចេក​វិទ្យា​​ក្នុង​ការ​វេច​ខ្ចប់​ផលិតផល ។
២-​នីតិវិធី​ដែល​ក្រុមហ៊ុន​កូរ៉េ​បាន​អនុវត្ត​បច្ចេក​វិទ្យា​ការ​វេច​ខ្ចប់​ប្រកបដោយ​ប្រសិទ្ធ​ភាព ។
៣-​សេចក្តីណែនាំ​ការ​អនុវត្ត​យុទ្ធសាស្ត្រ​សម្រាប់​​អភិវឌ្ឍ​ការ​វេច​ខ្ចប់​ផលិតផល ។
​៤-​បង្ហាញ​ពី​ការ​វាស់​ស្ទង់​ការ​អភិវឌ្ឍ​ម៉ាក​សញ្ញា​ផលិតផល ​៕