ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ថាក់​ស៊ីន​ ឱប​សម្តែង​​ការ​នឹក​ប្អូន​ស្រី​លោក​ស្រី​យីងឡាក់​

9 ឆ្នាំ មុន

ប្រភព​ព័ត៌​មាន​របស់​ថៃ​ កាលពីថ្ងៃទី​២៤​ កក្កដា​ ផ្សាយ​ថា​ លោក​ផាន​ថង​ថេ ស៊ីណា​វ៉ាត្រា​ កូនប្រុស​របស់​លោក​ថាក់ស៊ីន​ ស៊ីណា​វ៉ាត្រា​ អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ​ បាន​បង្ហាញ​ Instagram Oak-Ptt ​បញ្ជាក់​រូប​ថត​លោក​ថាក់​ស៊ីន​ ឱប​លោក​ស្រី​យីងឡាក់​ អតីត​នាយក​រដ្ឋ​មន្ត្រី​ និង​ជា​​ប្អូនស្រី​ ខណៈ​ពេល​អ្នក​ទាំងពីរ​ជួបគ្នា​នៅ​ឯ​អាកាស​យានដ្ឋាន​ក្រុង​ប៉ារីស​ប្រទេស​បារាំង ។​

គួរ​បញ្ជាក់​ថា កាល​ពី​យប់​ថ្ងៃទី​២៣ កក្កដា​ លោក​ស្រី​យីងឡាក់​ រួម​ជាមួយ​កូន​ប្រុស​ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​អាកាស​យាន​ដ្ឋាន​សុវណ្ណ​ភូមិ​ ដើម្បី​ចេញដំណើរ​ទៅ​ទីក្រុង​ប៉ារីស​ ក្នុង​ជើង​ហោះ​ហើរ​ TG 930 នៅ​ពេល​រំលង​អធ្រាត្រ​ ។​ នៅ​មុន​ពេល​ចាក​ចេញ​ពីអាកាស​យាន​ដ្ឋាន​ លោក​ស្រី​បានបញ្ជាក់​ក្នុង​ន័យ​ដ៏ខ្លីថា​ លោក​ស្រី​ទៅសម្រាក​​លំហែ​កាយ​ រួច​នឹង​ត្រឡប់​មក​វិញ​ ។ លោ​កស្រី​ដើរ​កាត់​បណ្តា​អ្នក​សារ​ព័ត៌​មាន​ចូល​ទៅបន្ទប់​​រង់ចាំ​ ៕​