ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្ដហោះ​តៃវ៉ាន់​ធ្លាក់​លើ​ផ្ទះ​2ខ្នង​ក្បែរ​ព្រលាន​

9 ឆ្នាំ មុន

ការ​ធ្លាក់​យន្ដ​ហោះ​ដឹក​អ្នក​ដំណើរ​១គ្រឿង​របស់តៃវ៉ាន់​ ក្រោយ​ការ​ប៉ុនប៉ង​ចុះមិន​បាន​សម្រេច​ ព្រោះ​ធាតុអាកាស​អាក្រក់​ នា​ថ្ងៃ​ទី​២៤​ កក្កដា​ សារព័ត៌មាន​បាន​ចោទ​សួរ​ពីការ​ចចេស​អនុញ្ញាត​ឱ្យ​មានការ​ហោះ​ហើរ​របស់​យន្ដ​ហោះ​នោះ​ ។ យន្ដ​ហោះ​ជើង​ហោះហើរ​ GE222 របស់​ក្រុមហ៊ុន​អាកាស​ចរណ៍​តៃវ៉ាន់​ TRANSASIA AIRLINES បាន​ធ្លាក់​លើ​ផ្ទះ​២​ខ្នង​ ស្ថិត​នៅ​ជិត​ព្រលានយន្ដហោះ​

ការ​ធ្លាក់​យន្ដ​ហោះ​ដឹក​អ្នក​ដំណើរ​១គ្រឿង​របស់តៃវ៉ាន់​ ក្រោយ​ការ​ប៉ុនប៉ង​ចុះមិន​បាន​សម្រេច​ ព្រោះ​ធាតុអាកាស​អាក្រក់​ នា​ថ្ងៃ​ទី​២៤​ កក្កដា​ សារព័ត៌មាន​បាន​ចោទ​សួរ​ពីការ​ចចេស​អនុញ្ញាត​ឱ្យ​មានការ​ហោះ​ហើរ​របស់​យន្ដ​ហោះ​នោះ​ ។ យន្ដ​ហោះ​ជើង​ហោះហើរ​ GE222 របស់​ក្រុមហ៊ុន​អាកាស​ចរណ៍​តៃវ៉ាន់​ TRANSASIA AIRLINES បាន​ធ្លាក់​លើ​ផ្ទះ​២​ខ្នង​ ស្ថិត​នៅ​ជិត​ព្រលានយន្ដហោះ​ MAGONG ក្រោយ​ពី​ការ​ទាម​ទារ​ការ​អនុញ្ញាត​ឱ្យ​មាន​ការ​ចុះ​ជា​លើក​ទី​២​។​

មនុស្ស​៥​នាក់​នៅលើដី​បាន​ត្រូវ​របួស​ ។​ យន្ដ​ហោះ​នោះប្រហែលជា​ផ្ទុះ​ពេលធ្លាក់​ប៉ះដី​ ហើយ​វា​ឆេះ​ពេល​ពួកអ្នកជួយសង្គ្រោះ​ដំបូង​បាន​ទៅ​ដល់​កន្លែង​ធ្លាក់​ ។ រូប​ភាព​ទាំង​ឡាយ​តាម​ទូរ​ទស្សន៍​បង្ហាញ​ក្រុម​អ្នកពន្លត់​ភ្លើង​ប៉ុនប៉ង​បាញ់​ទឹក​ពន្លត់​ភ្លើង​ឆេះ​យន្ដ​ហោះ​ដែលប្រើ​ពេល​ជិត​១​ម៉ោង​ ទើប​អាច​ពន្លត់​បាន​ទោះជា​មាន​ភ្លៀង​ធ្លាក់​ក្ដី​ ។

យោង​តាម​អ្នក​យកព័ត៌មាន​របស់ AFP ម្នាក់​នៅកន្លែង​យន្ដ​ហោះធ្លាក់​ថា​​ យន្ដ​ហោះ​បាន​បាក់​ជា​ច្រើន​កង់​ ហើយផ្ទះ​ជា​ច្រើន​ប្រហែល​រង​ការ​ប៉ះពាល់​ ។ ទាហាន​ និង​អ្នក​ជួយសង្គ្រោះ​ប្រមាណ​ជា​១០០​នាក់​នៅកន្លែង​យន្ដ​ហោះ​ធ្លាក់​។​ យន្ដ​ហោះនោះ​ដែល​ហោះ​ចេញ​ពី​ទីក្រុង​ KAOHSIUNG នា​វេលា​ម៉ោង​១៧​ម៉ោង​ក្នុង​ស្រុក​ ហើយ​ត្រូវ​ចុះ​នៅព្រលាន​យន្ដ​ហោះ MAGONG ៣៥​នាទី​ ក្រោយ​មានការ​យឺត​យ៉ាវ​ព្រោះ​អាកាស​ធាតុ​អាក្រក់​ ។​ កោះតៃវ៉ាន់​នា​ថ្ងៃ​ទី​២៣​ កក្កដា​ រង​ការ​វាយ​ប្រហារ​ដោយ​ព្យុះ​ទី​ហ្វុង​ឈ្មោះ​ ម៉ាតម៉ូ​ MATMO ដែល​បណ្ដាល​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​និង​ខ្យល់​ខ្លាំង​ ៕​